no-alternative title

OPPO ចូលរួមចែករំលែក Tip ខ្លះៗ សម្រាប់ប្អូនៗ ដែលត្រៀមប្រលងបាក់ឌុបឆ្នាំ 2019

មិនមែនលក់តែត្រឹមទូរស័ព្ទប៉ុណ្ណោះទេ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ក៏មានភាពសុទិដ្ឋិនិយម នៅក្នុងការចែករំលែក និង ជម្រុញលើកចិត្តដល់យុវវ័យកម្ពុជាជារឿយៗផងដែរ! ពីព្រោះថា នៅពេលនេះ ក្រុមហ៊ុន បានសម្រេចផ្តល់ជូនការលេងហ្គេមសប្បាយៗ ងាយៗ ដល់សាធារណជនទាំងអស់ ដើម្បីចូលរួមលើកទឹកចិត្តមិត្តភក្រ័ ឬ សមាជិកគ្រួសាររបស់ពួកគេឲ្យកាន់តែមានកម្លាំងចិត្តបន្ថែមទៀតក្នុងការទៅប្រលងយកសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះប្រកបដោយជំនឿចិត្តខ្ពស់ និង ទទួលបានជោគជ័យ ជាកាដូរលើកទឹកចិត្ត ជារង្វាន់ធំទូរស័ព្ទ OPPO F11 Pro 128GB ដ៏ពេញនិយមផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីមានកម្មវិធីចូលរួមលេងហ្គេមជាសារធាណៈលើការផ្ញើរសារជូនពរល្អៗសម្រាប់ប្អូនៗដែលជាសិស្សានុសិស្សដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំ 2019 នេះ ហើយ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅកម្ពុជា សូមចូលរួមចែករំលែកនូវ Tip ល្អៗ មួយចំនួនដល់ប្អូនៗ ដើម្បីត្រៀមខ្លួនចូលទៅក្នុងបន្ទប់ប្រលងប្រកបដោយភាពជឿជាក់ផងដែរ។ 

ទី 1 គិតថាវាជារឿងធម្មតា៖ ការប្រលងបាក់ឌុបចាប់ផ្តើមរឹងបន្តឹងមិនមែនទើបតែអីឡូវឯណាមែនទេប្អូនៗ? អីញ្ចឹងខ្លាចអីទៀត ទទួលយកវាទៅ ជារឿងងាយបំផុត ព្រោះយើងបានរៀនត្រៀមរួចជាស្រេចរយៈពេលជាង១ឆ្នាំមកហើយ ហើយវាក៏មិនខុសគ្នាពីការប្រលងឆមាសទាំងពីរលើកដែរ ព្រោះលោកគ្រូអ្នកគ្រូ បានបង្រៀនប្អូនៗឲ្យស្គាល់ពីនីតិវិធីក្នុងការប្រលងរួចជាស្រេចទៅហើយ។ 

ទី 2 គឹរក្សាសុខភាពខ្លួនឯងឲ្យរឹងមាំដូចសព្វមួយដង៖  អ្វីៗត្រូវធ្វើចិត្តឲ្យដូចធម្មតាទាំងអស់ ញ៉ាំបាន គេងបាន សប្បាយចិត្តធម្មតា ទើបបើកចំហរភាពឆ្លាតរបស់ប្អួនឲ្យកាន់តែស្រលះ គិតអីក៏ចេញដែរ ។ 

ទី 3 អ្នកចេះគឺជាប់៖ ជាឃ្លាមួយដែលលើកឡើងដោយរដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា អីញ្ជឹងបើយើងចេះហើយ គ្មានអ្វីជាឧបសគ្គទេប្អូនៗ ប៉ុន្តែអ្នកអត់សូវចេះក៏មិនត្រូវអស់សង្ឃឹមដែរ ប្រឹងឲ្យអស់សមត្ថភាពសរសេរអក្សរឲ្យស្អាត មានរបៀប និង ពេញក្រដាសទៅប្រសើរជាងមិនសរសេរអីសោះ អង្គុយសុញគំនិតនោះ ហេហេហេ ។ 

ទី 4 ពេលប្រលងត្រូវមើលប្រធានឲ្យបានច្បាស់មុនចាប់ផ្តើមធ្វើ៖ ខ្មែរយើងមានពាក្យមួយថា មើលឲ្យជាក់សឹមញាក់ចិញ្ជើម! ដូច្នេះប្អូនៗត្រូវអានហើយ អានទៀត នូវប្រធានបទ ឬ សំណួរដែលចេញមក អានទាល់តែយល់ចាំចាប់ប៊ិចសរសេរ នោះប្អូនៗនឹងបែកគំនិតសរសេរបានកាន់តែច្រើន ។ 

ទី 5 ប្រសិនបើជិតដល់ម៉ោងហើយធ្វើមិនទាន់ចប់ត្រូវធ្វើសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន៖ មនុស្សឆ្លាតត្រូវចេះមើលកាលៈទេសៈ អីញ្ចឹងចាំអង្កាល់ទៀត ពេលវេលានៅជាប់នឹងនាឡិកាដៃប្អូនៗហើយ លៃលកវាទៅ! សរសេរចំលើយចូលក្នុងសំណួរណាដែលមានពិន្ទុច្រើនជាងគេមុន បន្ទាប់មកថែមល្បោយលើសំណួរពិន្ទុរតិចតាមក្រោយ។ 

ទី 6 ពេលធ្វើរួចត្រូវចេះផ្ទៀងផ្ទាត់គ្រប់សំណួរទ្បើងវិញ៖ ប្អូនៗមានទម្លាប់ធ្វើអ្វីក៏ដោយ គឺត្រូវចេះត្រួតពិនិត្យឲ្យបានហ្មត់ចត់ ទើបកាត់បន្ថយការខុស និងថែមថយទាន់ពេលវេលា មិនស្តាយក្រោយនោះទេ។ 

កុំភ្លេចណាប្អូនៗ ត្រូវជឿជាក់លើខ្លួនឯងថា អាចធ្វើបាន ព្រោះថា OPPO នឹងមានកាដូរពិសេសជូនចំពោះអ្នកដែលមានពាក្យជូនពរល្អជាងគេបំផុតដល់ប្អូនៗ ថាមិនត្រូវបានទៅលើប្អូនៗ ជាបេក្ខជនប្រលងក៏ថា បានដែរ ហេហេហេ! ចង់ដឹងច្បាស់សូមចូលទៅកាន់ Page ផ្លូវការរបស់ OPPO អីឡូវនេះទៅ https://www.facebook.com/OPPOCAMBODIA ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន