no-alternative title

ការ Pre-Order របស់ Galaxy Note 10 Series មិនត្រឹមតែបំបែកកំណត់ត្រានៅកម្ពុជាទេ សម្បីតែនៅក្នុងប្រទេសកូរ៉េ ក៏អញ្ចឹងដែរ

ចាប់តាំងពីការកម្ម៉ង់ទិញមុន Pre-Order សម្រាប់ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy Note 10 របស់ ក្រុមហ៊ុន Samsung ដែលបានចាប់ផ្តើមបើកដំណើរការនៅក្នុងថ្ងៃទី 8 ខែសីហារួចមកនោះ អតិថិជនជាច្រើននៅក្នុងប្រទេសកម្ពុជា បាននាំគ្នាធ្វើការបញ្ជាទិញស្មាតហ្វូននេះ យ៉ាងច្រើនលើសលប់ពីហាងលក់ទូរស័ព្ទនានា ក៏ដូចជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដែលបានចាប់ដៃជាមួយ Samsung ផងដែរ។ តួរលេខនៃការលក់ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការបំបែកកណត់ត្រាលើស Note ជំនាន់មុន ពីព្រោះថា តាមការសាកសួរទៅលើអ្នកចែកចាយជាច្រើន ពួកគាត់បាននិយាយថា ស្មាតហ្វូន Note 10 Series នេះ គឺមានអ្នកពេញចិត្តច្រើនណាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នាននេះដែរ យោងតាមការប្រកាសរបស់សារព័ត៌មាន Korea Herald នៅថ្ងៃនេះ បានអោយដឹង នៅក្នុងប្រទេសកូរ៉េ ក៏មានអតិថិជនជាច្រើន បានសម្រុកធ្វើការបញ្ជាទិញស្មាតហ្វូននេះដូចគ្នា ដែលមានចំនួនដល់ទៅ 1.3 លានគ្រឿង នេះ ការកម្ម៉ង់ទិញ Pre-Order របស់ស្មាតហ្វូន Galaxy Note 10 គឺ កើនឡើងទ្វេរដង បើធៀបជាមួយនឹងស្មាតហ្វូន Galaxy Note 9 ហើយនេះ គឺជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុននេះថែមទៀតផង។

បើទោះបីជាវាមានតម្លៃថ្លៃក៏ដោយនោះ ស្មាតហ្វូនត្រកូល Note 10 Plus នេះ គឺមានការពេញនិយមខ្លាំងក្លាមែនទែនសម្រាប់អតិថិជនជាច្រើននៅក្នុងប្រទេសកូរ៉េ។ ស្មាតហ្វូននេះ គឺមានតម្លៃ 1.5 លានវ៉ុន ($1,250) មានចំនួនប្រហែលជា 2 ភាគ 3 នៃកម្មង់ទិញមុននេះ។ សម្រាប់ពណ៌ ដែលមានការពេញនិយមខ្លាំងជាងគេគឺ Aura Glow នេះ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung ។ ស្មាតហ្វូនប្រភេទ Flagships របស់ក្រុមហ៊ុន Samsung គឺតែងតែគ្រប់គ្រងទៅលើចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេស ប៉ុន្តែសម្រាប់ស្មាតហ្វូនត្រកូល Note 10 series នេះ ពិតជាពេញនិយមខ្លាំងក្លាមែនទែន។ ស្មាតហ្វូននេះ មិនមានភ្ចាប់ជាមួយនឹងរន្ធដោតកាសស្តាប់ និងរន្ធដោត MicroSD Card នោះទេ។ 

ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេ Samsung នៅមិនទាន់ប្រារព្ធអបអរសារទរនូវភាពជោគជ័យនេះនៅឡើយទេ។ យ៉ាងណាមិញ នេះ គឺជាការបំបែកកំណត់ត្រាថ្មីសម្រាប់ទីផ្សារនៃប្រទេសកូរ៉េខាងត្បូងនេះ។ ក្រុមហ៊ុន Samsung កំពុងតែគ្រប់គ្រងទៅលើបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយនៅឆ្នាំនេះបច្ចេកវិទ្យា 5G នឹងដំណើការនៅលើស្មាតហ្វូន Galaxy Note 10 នឹងបង្ហាញខ្លួនជាផ្លូវការផងដែរ។ ក្រុមហ៊ុនចែកចាយធំៗ ក៏មានអ្នក Subscribers ទៅលើបច្ចេកវិទ្យា 5G ចំនួន 2 លានគ្រឿងផងដែរ។ សរុបមក នេះ គឺជាព័ត៌មានដ៏ល្អសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលដំនែងរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះឈរនៅចំណាត់ថ្នាក់លេខ 1 នៅក្នុងពិភពលោក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន