no-alternative title

ក្រុមហ៊ុន LDI Enterprise នឹងប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈថ្មី ចំនួន 2 រូបទៀត នៅក្នុងព្រឹត្តិការណ៍សម្ពោធនាឡិកា G-SHOCK GA-2000

នៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2019  ក្រុមហ៊ុន អិល ឌី អាយ អ៊ីនធឺប្រាយ អិលធីឌី (LDI ENTERPRISE LTD) នឹងរៀបចំនូវកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់ខ្លួន នាឡិកាម៉ាក G-SHOCK GA-2000 រួមជាមួយនិងកម្មវិធីជួបជុំអតិថិជនចែកចាយបន្ត (CASIO Dealer Conference) របស់ក្រុមហ៊ុនផងដែរ ដែលកម្មវិធីដ៏អធិកអធមនេះ នឹងប្រព្រឹត្តទៅនា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកោះករពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាអ្នកលក់បន្តនៃនាឡិកាម៉ាក Casio នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានរបស់ លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTERPRISE LTD និង លោកស្រី គួច ណាវី នាយកប្រតិបត្តិនៃក្រុមហ៊ុន LDI ENTERPRISE LTD, លោក Atsushi Yamaoka និងអ្នកនាង Asami Sagara អ្នកតំណាងពីប្រទេសជប៉ុន នៃនាឡិកាម៉ាក Casio។ 

នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន LDI Enterprise Ltd ក៏នឹងធ្វើការណែនាំ និងប្រកាសជាផ្លូវការនូវអគ្គរាជទូតសុច្ឆន្ទៈ ចំនួន 2 រូបបន្ថែមទៀត គឺ លោក ធារី ចន្ថា ប៊ីន តំណាងឱ្យផលិតផលនាឡិកាម៉ាក G-SHOCK CASIO ផ្នែកកីឡា និង កញ្ញា នីគី នីគី តំណាងឱ្យផលិតផលនាឡិកាម៉ាក BABY-G ដែលស្ថិតនៅក្រោមម៉ាកសញ្ញានាឡិកា CASIO របស់ជប៉ុន។ នៅក្នុងកម្មវិធីដាក់បង្ហាញផលិតផលថ្មីរបស់នាឡិកា CASIO និងការបង្ហាញអគ្គរាជទូតសុច្ឆន្ទៈរបស់នាឡិកាម៉ាក CASIO ក៏នឹងមានការរៀបចំកម្មវិធីច្រៀងកំដអារម្មណ៍យ៉ាងពីរោះរណ្តំចិត្តពីសំណាក់អគ្គរាជទូតសុច្ឆន្ទៈថ្មី គឺ កញ្ញា នីគី នីគី និងអគ្គរាជទូតសុច្ឆន្ទៈចាស់ គឺ លោក ឃឹមផុន ថេណា ផងដែរ ហើយក៏មានការផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេសពីសំណាក់ក្រុមហ៊ុន LDI ENTERPRISE LTD ជូនដល់អ្នកលក់បន្តនៃនាឡិកាម៉ាក CASIO ទាំងអស់ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន