no-alternative title

Huawei Mate 20X 5G ត្រូវបានគេបញ្ជាក់ថា គឺស្មាតហ្មូនដែលដំណើរការនូវបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

Huawei Mate 20X 5G គឺជាកំពូលស្មាតហ្មូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានលក់នៅទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ បន្ទាប់ពីការធ្វើតេស្ត៍សាកល្បងបានជោគជ័យលើបណ្តាញសេវារបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។ ព័ត៌មាននេះ គឺបានបង្ហាញកាន់តែច្បាស់់ថា ក្រុមហ៊ុន Huawei នៅតែជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលតែងតែផ្តល់នូវបទពិសោធន៍នៃបច្ចេកវិទ្យាដ៏អស្ចារ្យមុនគេបង្អស់ ជាពិសេសលើបច្ចេកវិទ្យា 5G និងការរស់នៅបែបឌីជីថលដល់ប្រជាជនកម្ពុជាតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបង្ហាញពីក្រុមហ៊ុនបានអោយដឹងថា Huawei Mate 20X 5G គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលបានធ្វើឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G ។ ស្មាតហ្វូន Mate 20X 5G នេះមានអេក្រង់ទំហំធំរហូត 7.2 អ៊ីង និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ 

កាន់តែពិសេសទៀតនោះ Huawei Mate 20X 5G កាន់តែកាលីប កាន់តែទាន់សម័យជាមួយប៊ិច Huawei M-Pen 4។ លើសពីនេះទៅទៀតស្មាតហ្វូននេះ គឺដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200mAh។ មកដល់ថ្ងៃនេះ ការទន្ទឹមរង់ចាំយ៉ាងអន្ទះសារនោះ នឹងត្រូវបានបញ្ចប់ឆាប់ៗនេហះហើយ ដោយសារតែកំពូលស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅចុងខែសីហានេះហើយ។ ដូច្នេះ ប្រជាជនកម្ពុជា នឹងទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា 5G នៅលើការប្រើប្រាស់ស្មាតហ្វូន។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖  Website: https://consumer.huawei.com/kh/  Facebook: https://www.facebook.com/huaweimobilekh 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន