no-alternative title

នៅថ្ងៃនេះ មិនមែនតែនៅខ្មែរមួយទេដែលចេញលក់ជាផ្លូវការស្មាតហ្វូន Galaxy Note 10 និង Note 10+ នៅប្រទេស 70 ផ្សេងទៀតក៏លក់ដែរ

នៅថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 និង Galaxy Note 10+ របស់ Samsung ត្រូវបានក្រុមហ៊ុន ធ្វើការចែកចាយជាផ្លូវការនៅទីផ្សារប្រទេសកម្ពុជា រួមនិងប្រទេសចំនួន 70 ផ្សេងទៀត។ អ្នកប្រើប្រាស់ អាចអាចរកទិញស្មាតហ្វូនស៊េរីថ្មីនេះបានទាំង Online និង Offline នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជា សហរដ្ឋអាមេរិក អ៊ឺរ៉ុប កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី និងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទៀតនៅថ្ងៃទី 23 ខែសីហានេះ។ បើតាមការបញ្ជាក់របស់ Samsung បានអោយដឹងថា ចំនួននៃប្រទេសដែលនឹងចេញលក់ស្មាតហ្វូននេះ នឹងកើនឡើងចំនួនដល់ទៅ 130 ប្រទេសនៅដើមខែក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung បានបង្ហាញនូវក្តីសង្ឃឹមខ្ពស់នៅលើស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+។ ចាប់តាំងពីព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី 7 ខែសីហានេះ ក្រុមហ៊ុននេះ ក៏បានរៀបចំនូវព្រឹត្តិការណ៍សម្ពោធជាច្រើននៅក្នុងប្រទេសជាច្រើនផងដែរ។ស្មាតហ្វូននេះ បានដាក់អោយធ្វើការ Pre-order នៅថ្ងៃទី 9 ខែសីហានេះ ជាមួយនឹងសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់។ គ្រាន់តែនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានអះអាងថា ខ្លួនទទួលបាននូវការ Pre-order បានស្មាតហ្វូននេះចំនួន 1.3 លានគ្រឿងដែលច្រើនជាង Galaxy Note 9 ទ្វេរដង។

ក្រុមហ៊ុន Samsung ផ្តល់នូវពីរទំហំសម្រាប់ស្មាតហ្វូនជំនាន់ទី 10 នេះ។ សម្រាប់ប្រទេសកម្ពុជា  ស្មាតហ្វូនស៊េរីថ្មី Galaxy Note 10 ដែលមានទំហំអេក្រង់ 6.3-inch មានតម្លៃ 899 ដុល្លារ ខណៈពេលដែលស្មាតហ្វូន Galaxy Note 10+ ដែលមានទំហំ 6.8-inch មានតម្លៃ 1059 ដុល្លារ។ សម្រាប់បណ្តាប្រទេសផ្សេងៗ គឺអាស្រ័យលើប្រទេសនិមួយៗ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន