no-alternative title

Ford EcoSport 2020 រថយន្ត SUV ខ្នាតតូចជំនាន់ថ្មី បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ មានតម្លៃ 29,900 ដុល្លា

ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford EcoSport ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី - អ៊ីអន 2) កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 ។ រថយន្ត Ford EcoSport 2020 ផ្តល់ជូនបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុតនៅលើផ្លូវ នេះដោយសារតែការច្នៃប្រឌិតថ្មីរបស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់នៅពេលបើកបរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាន់តែពិសេស Ford EcoSport ក៏មានការកែសម្រួលសំខាន់ៗ មួយចំនួនទៀត  ដែលធ្វើឱ្យការបើកបរកាន់តែមានផាសុកភាព និងសុវត្ថិភាព។ Ford EcoSport 2020 បានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសំរាប់ជួយសំរួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford EcoSport 2019 នោះ រួមមានដូចជា បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង, កាមេរ៉ាជំនួយចូលចត និងអាច Zoom បាន, ផ្នែកខាងក្រៅ នឹងខាងក្នុងរចនាថ្មីស្រឡាងយ៉ាងស្រស់ស្អាត, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងហ្វាកូដអូតូ, សេនសឺ 8 គ្រាប់ ខាងមុខ និងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល,បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ, ប្រអប់ត្រជាក់ និងកន្លែងដាក់ឥវ៉ាន់ 25 កន្លែង និងមានពោងសុវត្ថិភាពចំនួន 6។ 

ក្រុមវិស្វកររថយន្ត Ford ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសំលេងរំខាន ដូចជាសំលេងពេលបើកលើផ្លូវ សំលេងខ្យល់ និងសំលេងម៉ាស៊ីនជាដើម ដែលជាកត្ដាធ្វើឲ្យមានសំលេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់ 110km/h ក៏មិនមានសំលេងរំខានខ្លាំងដែរ។ 

លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា៖ “ការកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់របស់រថយន្តគឺជាគន្លឹះដែលធ្វើឱ្យអតិថិជនរីករាយនឹងបទពិសោធន៍បើកបររបស់ពួកគេ ដូច្នេះយើងបានយកចិត្តទុកដាក់បំផុតក្នុងការផលិតរថយន្តនេះឡើង។”

សម្រាប់ការបើកបរលើផ្លូវរលាក់ក៏បង្កឲ្យមានសំលេងរំខានចូលទៅក្នុងរថយន្តដែរ ព្រោះតួរថយន្តបានរចនាថ្មី កាត់បន្ថយសម្លេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មី កាត់បន្ថយភាពរលាក់ រួមជាមួយនឹងសំបកកង់ថ្មីមិនបង្កើតឲ្យមានសំលេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំងការពារខ្យល់កាត់បន្ថយសម្លេងខ្យល់ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្តកែតម្រូវថ្មីកាត់បន្ថយសម្លេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អ និងកាត់បន្ថយកំដៅក្នុងរថយន្ត។ 

ក្រុមហ៊ុន Ford ក៏បានកែច្នៃតួរថយន្តផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈ Aerodynamics (មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿនកាន់តែមានភាពងាយស្រួល។ Ford EcoSport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន EcoSport ទំហំ 1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានទៀតផង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត SUV ខ្នាតតូចមួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ យើងឃើញថាអ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគេយល់ថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។

លោក ងន សាំង បានបន្តថា មុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន អ អិម អេ បាននាំចូលនូវរថយន្ត Ford EcoSport មកកាន់កម្ពុជាហើយ ដូចនេះសម្រាប់អ្នកមានលុយត្រឹមតែ 2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីបានដែរ។” 

រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះ ផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួល រួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើន រួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ Ford EcoSport ក៏មានផ្ដល់ជម្រើសនៃព៌ណជាច្រើនឲ្យជ្រើសរើសរួមមានដូចជា ព៌ណស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន