no-alternative title

មិត្ដហ្វូន បានបើកអោយអតិថិជនធ្វើតេស្ត៍សាកល្បងទទួលយកបទបិសោធន៍ថ្មីបំផុត ពីបច្ចេកវិទ្យា 5G នៅការិយាល័យកណ្តាលរបស់ខ្លួន

កាលពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ2019នេះ នៅ Showroom ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមិត្ដហ្វូន លើមហាវិថីម៉ៅសេទុង (245) ភ្នំពេញ អតិថិជនរាប់រយនាក់ បានឃើញនូវស្ដង់ពិព័រណ៍ 5G លើកដំបូង និងតែមួយគត់ ពីមិត្ដហ្វូន ដែលជាប្រតិបត្ដិករទូរគមនាគមន៍ឈានមុខគេ។ ស្ដង់ពិព័រណ៍ 5G នេះ នឹងនៅបន្ដស្វាគមន៍វត្ដមានភ្ញៀវជាច្រើនខែទៀតសម្រាប់មកចូលរួមបទពិសោធន៍ជាមួយបច្ចេកវិទ្យាចុងក្រោយនៃវិស័យទូរគមនាគមន៍ចល័ត។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះ គឺជាឱកាសសម្រាប់អតិថិជនមកទទួលយកនូវបទពិសោធការបង្ហាញបច្ចេកវិទ្យា 5G ជាលើកដំបូងសម្រាប់អតិថិជនកម្ពុជាភាគច្រើនដែលប្រើប្រាស់ទូរស័ព្ទ រួមមាន៖ 

-តេស្ដ៍ល្បឿន 5G៖ បង្ហាញពីកម្រិតល្បឿនមហាលឿនរបស់ 5G បើធៀបនឹង 4G នៅលើអេក្រង់ធំ។ វាមានល្បឿន 1.6 ជីហ្គាបៃ សម្រាប់ការដោនឡូន។ 

-Insta360 Live Broadcast៖ ការបង្ហាញវីដេអូ 360 ដឺក្រេ នៅលើអេក្រង់ ៦០ អ៊ីញដោយការភ្ជាប់បច្ចេកវិទ្យា Insta 360 ទៅនឹងទូរទស្សន៍ និងបង្ហាញនៅលើគណនីហ្វេសប៊ុក និងយូធូប ដែលអាចបង្វិលរូបភាពលើទូរស័ព្ទដៃរហូតដល់ 360 ដឺក្រេដោយប្រើប្រាស់បច្ចេកវិទ្យា 5G។ 

-4K Video stream៖ ទទួលបាននូវបទពិសោធវីដេអូកម្រិត 4K លើអេក្រង់ធំទំហំ 60 អ៊ីង ដែលផ្ដល់រូបភាពច្បាស់ត្រជាក់ភ្នែក។ 

-Cloud Game 5G៖ លេងហ្គេម 5G ដោយរលូននៅលើ Cloud ដោយចំណាយពេលរង់ចាំដំណើរប្រតិបត្ដិការខ្លីបំផុត ជាមួយនឹងវីដេអូកម្រិត HD។ 

-បទពិសោធន៍ជាមួយ VR៖ រីករាយទស្សនាជាមួយហ្គេមនិងវីដេអូហាក់ដូចពិតៗជាមួយបច្ចេកវិទ្យា VR លើអ៊ីនធឺណិត 5G យ៉ាងរលូន។

Vlogger លោក Dimong ជាអតិថិជនសំណាងបំផុតម្នាក់ ដែលបានមកទស្សនាស្ដង់ពិព័រណ៍ 5G របស់មិត្ដហ្វូន បានចែករំលែកនូវក្ដីរំភើបចំពោះបច្ចេកវិទ្យានេះ ដោយបាននិយាយថា៖ «ពិតជាអស្ចារ្យមែន! ក្នុងនាមជាអ្នកគាំទ្របច្ចេកវិទ្យាម្នាក់ ខ្ញុំព្យាយាមសាកល្បងធ្វើតេស្ដគ្រប់បែបយ៉ាង តែ 5G នេះពិតជាខុសប្លែកខ្លាំងមែនទែន។ ជាមួយល្បឿនមហាលឿនរបស់វា ខ្ញុំអាចទទួលបាននូវបទពិសោធសេវាកម្មបច្ចេកវិទ្យាចុងក្រោយបំផុតជាលើកដំបូងក្នុងឆាកជីវិត។ អរគុណដល់មិត្ដហ្វូន សម្រាប់ស្ដង់ពិព័រណ៍នេះ»។ 

 

ក្រោមបទសម្ភាសជាមួយអ្នកតំណាងក្រុមហ៊ុន លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្ដហ្វូន បានថ្លែងប្រាប់ពីគោលបំណងបើកស្ដង់ពិព័រណ៍នេះថា៖ «យើងទទួលស្គាល់ថា មិត្ដហ្វូន ជាអ្នកផ្ដល់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ឈានមុខគេក្នុងការកសាងសង្គម Digital នៅក្នុងប្រទេសកម្ពុជា។ យើងប្ដេជ្ញាបន្ដអភិវឌ្ឍបច្ចេកវិទ្យាដ៏មានគុណប្រយោជន៍បំផុត ដែល 5G គឺជាជំហានដំបូង និងជាចលករសម្រាប់ប្រើប្រាស់បច្ចេកវិទ្យា AR, AI និង Big Data ជាដើម»។ 

មិត្ដហ្វូន មានបំណងបើកសម្ពោធបច្ចេកវិទ្យា 5G ក្នុងឆ្នាំនេះដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដំបូងបំផុតមួយដែលប្រើប្រាស់ 5G ដ៏ពិតប្រាកដ។ វាជាដំណើរដ៏វែងឆ្ងាយក្នុងការដាក់ឲ្យប្រើប្រាស់ 5G នៅទូទាំងប្រទេស តែចាប់ពីពេលនេះ មិត្ដហ្វូន បានតម្លើងផែនទី 5G របស់ខ្លួន និងរៀបចំបរិក្ខាចាំបាច់នានាដើម្បីដាក់ដំណើរការបច្ចេកវិទ្យា 5G ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ មិត្ដហ្វូន ក៏ផ្ដោតទៅលើសហគ្រាស និង Government Solutions ជាមួយសេវាកម្មថ្មីៗ ព្រមទាំង ផលិតផល Fin-tech, Digital Contents, e-Government និង Smart City ជាដើម៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន