no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

វីសា ប្រកាសពីផែនការពង្រឹងសុវត្ថិភាពលើការទូទាត់ប្រាក់ ដើម្បីគាំទ្រក្នុងដំណើរបំលាស់ប្តូរការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធ នៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃនេះ ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក  បានដាក់ចេញនូវផែនទីសុវត្ថិភាព ផ្លូវនៃអនាគតរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយគូសបញ្ជាក់នូវវិធីសាស្រ្តដ៏រឹងមាំសម្រាប់ពង្រឹងសុវត្ថិភាពក្នុងការទូទាត់នៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុននេះ។ ផែនទីបង្ហាញផ្លូវរបស់វីសាផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដែលសុវត្ថិភាព មានការវិវឌ្ឍន៍ក្នុងល្បឿនដូចគ្នាជាមួយនឹងការផ្លាស់ប្តូរលើបច្ចេកវិទ្យានៃការទូទាត់របស់យើងដូច្នោះដែរ។ គំនិតផ្តួចផ្តើមលើសុវត្ថិភាពទាំងនោះរួមមាន៖

 

no-alternative title

-ទិន្នន័យត្រូវបានការពារដោយមិនងាយក្លែងបន្លំក្នុងពេលធ្វើប្រតិបត្តិការ។

-ការពារទិន្នន័យ ដោយអនុវត្តគោលការណ៍សុវត្ថិភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានលំអិតអំពីគណនី។

-បំពាក់ទិន្នន័យ ដោយកំណត់អត្តសញ្ញាណនៃការក្លែងបន្លំដ៏គួរអោយកត់សម្គាល់ណាមួយ មុនពេលវាកើតឡើង និងបង្កើនទំនុកចិត្តក្នុងការអនុម័តលើប្រតិបត្តិការដែលត្រឹមត្រូវ។

-ផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់គ្នា រួមទាំងម្ចាស់គណនីផ្ទាល់ ភាគីទីបី និងអាជីវករ ដើម្បីអោយពួកគេដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុវត្ថិភាពលើការទូទាត់។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ យើងមានមោទកភាពដែលបានចាប់ផ្តើមដាក់ចេញនូវផែនទីសុវត្ថិភាព សម្រាប់អនាគតប្រទេសកម្ពុជា។ ការធានាសុវត្ថិភាពលើ ប្រព័ន្ធពាណិជ្ជកម្មបែបអេកូសាស្ត្រ (commerce ecosystem) គឺជាអាទិភាពចម្បងរបស់យើង ហើយយើងចាត់ទុកជាការទទួលខុសត្រូវរួមគ្នា រវាងបណ្តាញសេវាកម្មទូទាត់ អ្នកប្រើប្រាស់ ធនាគារ និងរដ្ឋាភិបាល។ បច្ចេកវិទ្យាបានផ្តល់មធ្យោបាយច្នៃប្រឌិតថ្មីៗក្នុងការបង់ប្រាក់ និងទទួលប្រាក់ ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យដ៏ស្មុគស្មាញផងដែរ។ ដើម្បីអាចដើរមួយជំហានលឿនជាងការក្លែងបន្លំ យើងត្រូវធ្វើការរួមគ្នាផ្តល់សុវត្ថិភាពដូចគ្នាជាមួយការវិនិយោគ ដូចដែលយើងធ្វើលើការច្នៃប្រឌិតនានា ដែលជំរុញដល់បទពិសោធន៍ពាណិជ្ជកម្មថ្មីៗដូច្នេះដែរ។ ”

ការបង្ហាញនូវផែនទីបង្ហាញផ្លូវរបស់វីសា កើតឡើងនៅពេលដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ទម្រង់នៃការទូទាត់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការអភិវឌ្ឈផ្សេងៗដូចជាការទូទាត់តាមរយៈទូរស័ព្ទដៃ ដែលបង្កើនបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់។ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់វីសាកាត សុវត្ថិភាពគឺស្ថិតនៅតែជាការពិចារណាចម្បងសម្រាប់អ្នកប្រើប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងនោះ 67 ភាគរយមានការព្រួយបារម្ភអំពីសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលប្រើប្រាស់ទូរស័ព្ទដៃដើម្បីទូទាត់ ប្រាក់។

នៅពេលសួរជាពិសេសអំពីអ្វីដែលជាកង្វល់ធំបំផុតទាំងបីរបស់ពួកគេ នៅពេលប្រើទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់ អតិថិជននៅប្រទេសកម្ពុជាបាននិយាយថា ការជ្រុះបាត់ទូរស័ព្ទ ឬទូរស័ព្ទត្រូវបានគេលួច ឬទូរស័ព្ទត្រូវបានគេចូលលួចទិន្នន័យ និងប្រឈមជាមួយ malware ឬទូស័ព្ទត្រូវបានមេរោគចូលវាយលុកជាដើម។ 

ក្រុមហ៊ុនវីសា បានធ្វើការជាមួយអ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនេះ រួមមានស្ថាប័នហិរញ្ញវត្ថុ អាជីវក អ្នកបង្កើតច្បាប់ អ្នកអនុវត្តច្បាប់ និងម្ចាស់គណនីផ្ទាល់ ដើម្បីទទួលបានការទូទាត់ប្រកបដោយសុវត្ថិភាព។ ផែនទីបង្ហាញផ្លូវសុវត្ថិភាពនាពេលអនាគតរបស់វីសា គឺជាលទ្ធផលនៃការពិគ្រោះយោបល់ និងការសហការគ្នាដ៏ទូលំទូលាយ ដែលធ្វើឱ្យឯកសារនេះក្លាយជាឯកសារផ្លូវការមួយស្តីពីការទូទាត់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ វីសាកំពុងចែកចាយនូវផែនទីបង្ហាញផ្លូវរបស់ខ្លួននៅជុំវិញពិភពលោក ដើម្បីធានាដល់ប្រព័ន្ធសុវត្ថិភាពពាណិជ្ជកម្មបែបអេកូសាស្រ្តនៅក្នុងពិភពលោក ក៏ដូចជាធ្វើការជាមួយស្ថាប័នឧស្សាហកម្មធនាគារកម្ពុជា ដើម្បីជួយតម្រែតម្រង់គំនិតផ្តួចផ្តើមលើបញ្ហាសុវត្ថិភាពនេះដែរ។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម