no-alternative title

ASUS Vivobook S15 ម៉ូដែល S531 ដែលជាលេបថបស៊េរីថ្មី មានលក្ខណះពិសេសនោះ បានមកដល់ប្រទេសកម្ពុជាហើយ

ក្រោយពីបានបានបង្ហាញខ្លួនក្នុងកម្មវិធី Computex 2019 នៅក្នុងទីក្រុងតៃវ៉ាន់កាល់ពីថ្ងៃទី 27 ខែឧសភាឆ្នាំ 2019 កន្លងទៅនេះ។ Laptop ជំនាន់ថ្មីសេរី Vivobook S531 របស់ក្រុមហ៊ុន ASUS ត្រូវក្រុមហ៊ុនតំណាសងបនៅកម្ពុជា បានប្រកាសថា ផលិតផលថ្មីនេះ គឺបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Vivobook S15 គឺជា Laptop ថ្មីមួយ ដែលបានបង្កើតឡើងស្របតាមភាពជឿនលឿននិងតម្រូវការរបស់យុវវ័យសម័យថ្មី មានជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែកចំនួន 5 ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់។

ផ្ទៃខាងលើផលិតដោយលោហៈមានរចនាបទប្លែកស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមានSpeakersនៅចំហៀងនៃសម្បកខាងក្រោម ជាមួយនឹងបច្ចេកវិទ្យា ErgoLift ត្រជៀក Laptop រុញឡើង3.5°ដែលជំនួយដល់ការTyping អោយមានភាពងាយស្រួល។ 

លេបថបនេះ មានទម្ងន់ស្រាលត្រឹមតែ 1.8KG ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួន មិនធំពេកក្នុងការយួរនិងយកទៅណាមកណា។ លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ 88% នៃផ្ទៃ Laptop ទៅហើយគឺគែមមានប្រវែងខ្លីត្រឹមតែ 5.2mm ដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកអោយកាន់តែប្រសើរឡើង។ 

លេបថបនេះ ត្រូវបានបំពាក់ CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី8 និង GPU ដាច់ របស់ក្រុមហ៊ុន NVIDIA GeForce MX250 ដែលមានអង្គចងចាំប្រភេទ PCIe SSD ទំហំដល់ទៅ 1TB។ វាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាច Log-in ដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹង Window Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax) ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យា Wi Fi 5ដល់ទៅ 3 ដង ហើយបច្ចេកវិទ្យានេះ ផ្ទុកនូវ Network កាត់បន្ថយភាពស្ទក់យឺត 75% ដែលជួយដល់ការផ្ទេរវីឌី អូ4K ដែលជួយទៅដល់អ្នកដែលមានអាជីបជា Video Editor។ លើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងរបស់បច្ចេកវិទ្យា Harmon Kardonដែលផ្តល់គុណភាពសម្លេងខ្ពស់ ល្អ បាស់បុកខ្លាំង លើសពីលេបថបដ៏ទៃ។

សម្រាប់ប្រិយមិត្តដែលទន្ទឹងរងចាំការមកដល់នៃលេបថប Vivobook S15 នេះ ក្រុមហ៊ុនASUSគឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនASUSនឹងមានព្រឹត្តិការណ៍ដាក់សម្ពោធតាំងបង្ហាញ ASUS Vivobook S531 នៅថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉លសាខាទី 1។

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន