no-alternative title

TECNO DroiPad 7F ថេបប្លេតស៊េរីថ្មី មានរាងឡូយ បំពាក់នូវ Speaker ពីរគ្រាប់សម្លេងបុកខ្លាំង មកដល់ហើយតម្លៃ 89 ដុល្លាប៉ុណ្ណោះ

សូមស្វាគមន៍វត្តមានរបស់ DroiPad 7F ស៊េរីថ្មីដែលជាផលិតផលស៊េរីថ្មីរបស់ក្រុមហ៊ុនយា TECNO ដែលបង្កើតឡើងជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ សមត្ថភាពខ្លាំង និងតម្លៃសមរម្យក្នុងការប្រើប្រាស់បំផុត។ DroiPad 7F ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android អេក្រង់ធំទំហំ 7’’ WSVGA IPS ប្រើប្រាស់ស៊ីមពីរងាយស្រួលក្នុងការយកតាមខ្លួនដោយមិនចាំបាច់ត្រូវការទូរស័ព្ទបន្ថែមទៀតនោះទេ។ អេក្រង់កាន់តែធំ មានន័យថា ការទស្សនាកាន់តែងាយស្រួល អស្ចារ្យ ពិសេសគឺការកម្សាន្តកាន់តែសម្បូរបែបថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងទាន់សម័យ អេក្រង់ធំ លេចធ្លោ ស៊ីវិល័យនៅក្នុងដៃរបស់អ្នក

DroiPad 7F ត្រូវបានរចនាបង្កើតឡើងជាមួយនឹងភាពច្នៃប្រឌិតនៃការប្រើប្រាស់នូវ Kevlar Texture ជាមួយនឹងគែមអេក្រង់កោងដែលធ្វើអោយវាកាន់តែមានភាពស្រស់ស្អាត ស៊ីវិល័យ និងរូបរាងស្តើងក្នុងការប្រើប្រាស់ថែមទៀត។  DroiPad 7F ភ្ជាប់ជាមួយនឹងអេក្រង់ IPS Display ដែលមានកម្រិតបង្ហាញរូបភាពធំ និងទស្សនីយភាពអស្ចារ្យបំផុតក្នុងការទស្សនា។ អេក្រង់របស់វាភ្លឺច្បាស់ និងលេចធ្លោជាងថេប្លេតផ្សេងៗដែលអ្នកធ្លាប់បានប្រើប្រាស់ពីមុនមក។ រីករាយជាមួយនឹងការទស្សនាខ្សែភាពយន្តជាច្រើនជាមួយនឹងក្រុមគ្រួសារច្បាស់ត្រជាក់ភ្នែកគ្រប់ៗគ្នាតែម្តងតាមរយៈ DroiPad 7F។

 

កម្លាំងម៉ាស៊ីនខ្លាំងក្លា ល្បឿនលឿនក្នុងការប្រើប្រាស់

DroiPad 7F ភ្ជាប់ជាមួយនឹងបន្ទះឈីប 2.0GHz Quad-Core Processor ដែលមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនរបស់វា និងធ្វើអោយកម្មវិធី ឬហ្គេមដំណើរការបានយ៉ាងរលូនថែមទៀត។ មិនថាអ្នកកំពុងតែទស្សនាខ្សែភាពយន្ត ឬការលេងហ្គេមដ៏អស្ចារ្យនោះ អ្នកនឹងរីករាយជាមួយនឹងល្បឿននៃការប្រើប្រាស់លឿនគ្មានគូប្រៀបនោះទេ។ បន្ថែមពីនេះទៀតនោះ DroiPad 7F ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android OS (Go Edition) ជាមួយនឹង Color OS6 ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងសម្បូរបែបថែមទៀត។ អ្នកអាចចូលទៅកាន់ Android Play Store ដើម្បីទាញយកកម្មវិធី Apps ជាច្រើនទៅតាមតម្រូវការរបស់អ្នក។ 

 

DroiPad 7F ក៏មានភ្ជាប់ជាមួយនឹង Multi-Windows ដែលអ្នកអាចដំណើរការនូវកម្មវិធី 2 នៅលើអេក្រង់បានផងដែរ។ អ្នកអាចធ្វើការទស្សនាខ្សែភាពយន្តបណ្តើរ និងផ្ញើសារទៅកាន់មិត្តភក្តិបណ្តើរបានថែមទៀត។ DroiPad 7F មានអេក្រង់ទំហំ 7 អ៊ីង ដែលធំងាយស្រួលប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់អ្នក។  កាន់តែពិសេសជាងនេះទៀតនោះ DroiPad 7F មានរ៉េមទំហំ 1GB និងម៉េមូរីទំហំ 16GB សម្រាប់ផ្ទុកទិន្នន័យ (អាចបន្ថែមម៉េមូរីខាងក្រៅទំហំ 64GB) ហើយវាមានថាមពលថ្មខ្លាំងទំហំ 4000mAH ដែលធានាទៅលើការប្រើប្រាស់បានពេញមួយថ្ងៃថែមទៀត។ DroiPad 7F មានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ 2MP និងកាមេរ៉ាខាងក្រោយដែលមានទំហំ 5MP ថតរូបភាពបានច្បាស់ស្រស់ស្អាតផងដែរ។ ស្មាតហ្វូននេះ មានពណ៌ខ្មៅដ៏ស៊ីវិល័យបំផុត។ អ្វីដែលពិសេសនៅលើថេបប្លេតនេះ គឺមានបំពាក់នូវ Speaker ចំនួនពីរ មួយនៅខាងលើ និងមួយនៅខាងក្រោម ដែលមានសមត្ថភាពខ្ពស់ អាចបន្លឺសម្លេងបានយ៉ាងខ្លាំងបំផុត។   នៅពេលនេះ DroiPad 7F ដាក់លក់ហើយនៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ 89$ តែប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន