no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

កាមេរ៉ាប៉ុណ្ណឹង ថាមពលថ្មប៉ុណ្ណឹង ល្បឿនលឿនប៉ុណ្ណឹង សមត្ថភាពខ្លាំងប៉ុណ្ណឹង គិតម៉េចដែរគ្នាយើង?

ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញរូបភាពនូវលក្ខណៈសម្បតិ្តពិសេសៗ នៃទូរស័ព្ទថ្មី ត្រកូល A ឆ្នាំ 2020 របស់ក្រុមហ៊ុន OPPO ញាក់សាច់តែម្តងដូចជា៖

 

no-alternative title

លក្ខណៈពិសេសទី 1 ៖ ស្មាតហ្វូន OPPO A9 2020 មានបំពាក់នូវកាមេរ៉ាក្រោយចំនួនបួនគ្រាប់ អាចថតរូប 4 ស្ទីល ស្អាតប្លែកពីគ្នា លើសពីការស្រម៉ៃរបស់អ្នកប្រើប្រាស់។ លឺថា កាមេរ៉ាមេ មានទំហំធំរហូតដល់ 48MP កាមេរ៉ាទីពីរ មានទំហំ 8MP ថតរូបបែបទូលាយ អាចពង្រីកមុំ  119 ដឺក្រេ ថតបានផ្ទៃកាន់តែធំ, កាមេរ៉ាទីបីមានទំហំ 2MP ថតរូបបែប Portrait សខ្មៅ និង កាមេរ៉ាទីបួនទំហំ 2MP ថតរូបបែប Portrait ភាពយន្ត អ្វីដែល OPPO មិនភ្លេចនោះ គឺការបំពាក់កាមេរ៉ាមុខទំហំ 16MP ភ្ជាប់ជាមួយនឹងមុខងារ បច្ចេកវិទ្យា AI Beautiful Mode សម្រាប់ផ្គាប់ចិត្តមិត្តនារីៗ ដែលចូលចិត្តថតរូបស៊ែលហ្វី។

លក្ខណៈពិសេសទី 2 ៖ លឺថា OPPO A9 2020 បំពាក់នូវបន្ទះឈីប Snapdragon 665 ដំណើរការដោយ Color OS 6.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android Pie ជម្រុញឲ្យទូរស័ព្ទដើរកាន់តែលឿន មានកម្លាំងម៉ាស៊ីនធំ RAM 8GB លើសពីការរំពឹងទុក ល្បឿនរលូនមិនបារម្ភខ្លាចស្ទក់ឬគាំង និង ROM 128GB ។ 

លក្ខណៈពិសេសទី 3 ៖ គឺ OPPO A9 2020 មានថាមពលថ្មធំរហូតដល់ទៅ 5000mAh  ខ្លាំងជាងស៊េរីបងៗវាទៅទៀតលោក A9 2020 នេះវ៉ើយ! ដោយវាអាចរីករាយក្នុងការប្រើប្រាស់ថ្មទូរស័ព្ទពេញមួយថ្ងៃ ដោយពុំចាំបាច់ស្ពាយ Power Bank តាមខ្លួនឡើយ។ 

លក្ខណៈពិសេសទី 4 ៖ OPPO A9 2020 ត្រូវបានរចនាយ៉ាងល្អប្រណីតតម្រូវទៅតាមចិត្តយុវវ័យសម័យថ្មី ទោះជាវាមានអេក្រង់តំណក់ទឹក ឆកបន្តិច ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវកញ្ចក់ការពារCGG។ចំណែកផ្ទៃខាងក្រោយ វិញ គឺ រចនាបែបកញ្ចក់ 3D ពណ៌ Marine Green & Space Purple ស្រស់ស្អាតឆើតឆាយតែម្តងងាយស្រួលចាប់កាន់ស័ក្កសមខ្លាំងណាស់ជាមួយនឹងយុវវ័យដើមឆ្នាំ 2020។ សរុបមកតើសំណព្វចិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ ស្មាតហ្វូន OPPO ម៉ូឌែលថ្មី A9 2020 ដ៏កប់ស៊េរីនេះ?  

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម