no-alternative title

ធនាគារ CIMB បានបន្តឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យសំខាន់ៗបន្ថែមទៀត ដល់មន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវ ជាលើកទី 2

កាលពីថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2019 កន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី បានបន្តឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យសំខាន់ៗបន្ថែមទៀត ដល់មន្ទីរពេទ្យបង្អែកបាទី ខេត្តតាកែវ ជាលើកទី 2។ គួរបញ្ជាក់ថាផ្អែកតាមរបាយការណ៍ជារៀងរាល់ខែរបស់មន្ទីរពេទ្យបង្អែកបាទី បានអោយដឹងថា មានអ្នកជំងឺប្រមាណ ពី 350-450នាក់ បានមកពិនិត្យព្យាបាលជំងឺ ហើយនិងមានស្ត្រីសម្រាលកូនប្រមាណ 70-80 នាក់ផងដែរ។ ដូច្នេះហើយ ដើម្បីជាការ ឆ្លើយតបនឹងតម្រូវការចាំបាច់ របស់អ្នកជំងឺ ដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ធនាគារនេះ បានបន្តសកម្មភាពសប្បុរសធម៌ សម្រាប់ 2 ឆ្នាំបន្តបន្ទាប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការចូលរួមដោយផ្ទាល់ ពីគណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ក្រោមពាក្យស្លោក «ធនាគារ CIMB បន្តយកចិត្តទុកដាក់លើសុខភាពមាតា និងកុមារ»។ លើសពីឆ្នាំមុន ធនាគារ CIMB បានប្រគល់ឧបករណ៍ពេទ្យចាំបាច់បំផុតមួយចំនួន ដល់មន្ទីរពេទ្យ ដូចជាម៉ាស៊ីនជីវគីមីសាស្រ្ត ព្រមទាំងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀត។ ថ្លែងក្នុងពិធីប្រគល់គ្រឿងបរិក្ខារពេទ្យនេះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ឆ្លងតាមគម្រោងនៃការទទួលខុសត្រូវក្នុងសង្គម (CSR) និងការផ្តល់វិភាគទាន តាមរយៈនៃការប្រគល់ ទៅកាន់សហគមន៍វិញ នូវចំណែកនៃផលអាជីវកម្ម របស់ធនាគារ CIMB យើងខ្ញុំបានចូលរួមសកម្មភាពសង្គមជាច្រើន ដូចជាអប់រំសិក្សាធិការ (ការផ្តល់អាហារូបករណ៍) - បរិស្ថាន (ការដំាដើមឈើ) - សុខាភិបាល (ថ្មីនេះ រួមចំណែកជាមួយធនាគារជាតិ និងគ្រូពេទ្យស្ម័គ្រចិត្ត ពីប្រទេសអូស្រ្តាលី ដែលជួយឧបត្ថម្ភព្យាបាលអ្នកជំងឺភ្នែក ដល់អ្នកជំងឺរាប់រយនាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ស៊ូវៀត) ហើយដោយឡែកសម្រាប់មន្ទីរពេទ្យបាទីនេះ ធនាគារយើងខ្ញុំបានចូលរួមឧបត្ថម្ភ ជាលើកទី 2។ 

ចំណុចពិសេសដែលទាក់ទាញធនាគារ CIMB យើងខ្ញុំ មកកាន់មន្ទីរពេទ្យបង្អែកបាទីម្តងទៀត គឺស្ថិតក្នុងគោលបំណងធានានិរន្តភាព នូវការជួយឧបត្តម្ភរបស់ធនាគារយើងខ្ញុំ នឹងស្ថិតស្ថេរជាកាលរៀងទៅ។ ហើយការឧបត្ថម្ភលើកទី២នេះ គឺរួមមានម៉ាស៊ីនជីវគីមីសាស្រ្ត កៅអីសម្រាប់អ្នកជំងឺរង់ចាំ តុចល័តពិនិត្យអ្នកជំងឺ គ្រែសង្គ្រោះអ្នកជំងឺបន្ទាន់ ឧបករណ៍វាស់កំហាប់អ៊ុកស៊ីសែនក្នុងឈាម និងគ្រែពិនិត្យអេកូជាដើម»។ 

ស្ថិតក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល លោកវេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធានមន្ទីរពេទ្យបង្អែកបាទី បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន ក្រៅពីអ្នកជំងឺនៅក្នុងមូលដ្ឋាន និងក្នុងខេត្តតាកែវ ក៏មានអ្នកជំងឺមកពីខេត្តជិតៗ មកទទួលសេវាកម្មព្យាបាល ពីមន្ទីរពេទ្យបង្អែកបាទីផងដែរ។ ស្របពេលដែលអ្នកជំងឺការកើនឡើងជាលំដាប់ ឧបករណ៍ពេទ្យ ដែលធនាគារ CIMB យកមកប្រគល់ជូនមន្ទីរពេទ្យបង្អែកបាទីនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការព្យាបាលអ្នកជំងឺ ដែលញុំាងឲ្យការព្យាបាលអ្នកជំងឺ កាន់តែមានប្រសិទ្ធភាពល្អ។ ជាក់ស្តែង ដូចជាម៉ាស៊ីនជីវគីមីសាស្រ្ត និងឧបករណ៍វាស់កំហាប់អ៊ុកស៊ីសែនក្នុងឈាមនេះជាដើម គឺជាសម្ភារៈបរិក្ខារពេទ្យដ៏ទំនើប ដែលជួយដល់ការតាមដាន និងពិនិត្យព្យាបាលអ្នកជំងឺទូទៅ ប្រកបដោយប្រសិទ្ធភាព។ តាងនាមឲ្យក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកបាទី ខ្ញុំសូមថ្លែងអំណរគុណ ដល់ធនាគារ CIMB ដែលបន្តឧបត្ថម្ភ ដល់មន្ទីរពេទ្យយើងខ្ញុំ លើកទី២នេះ ហើយសង្ឃឹមថា ធនាគារ CIMB នឹងបន្តឧបត្ថម្ភ នៅឆ្នាំខាងមុខៗផងដែរ»។

លោកសាន ពិសី ជាបុគ្គលិកធនាគារ CIMB មួយរូប ដែលបានចូលរួមក្នុងពិធីប្រគល់ជូនសម្ភារៈពេទ្យនេះ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះ គឺជាលើកទី 4 ហើយ ដែលខ្ញុំបានចូលរួមការងារសង្គម ជាមួយធនាគារ CIMB ហើយខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមកម្មវិធីបរិច្ចាគបរិក្ខារពេទ្យ ដល់មន្ទីរពេទ្យបង្អែកបាទី នាពេលនេះ។ បើតាមការសង្កេតរបស់ខ្ញុំផ្ទាល់ អ្វីដែលធនាគារបានបរិច្ចាគ នាថ្ងៃនេះ គឺពិតជាបំពេញដល់តម្រូវការរបស់មន្ទីរពេទ្យបង្អែកបាទី ដែលជួយដល់ការព្យាបាលអ្នកជំងឺរាប់រយនាក់ ក្នុងមួយខែៗ។ ដូច្នេះការងារសង្គមរបស់ធនាគារ CIMB នេះ បានរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏ដូចជាលើកស្ទួយដល់វិស័យសុខាភិបាលផងដែរ។ សម្រាប់ខ្ញុំ ខ្ញុំនឹងចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម តាមលទ្ធភាព ជាមួយធនាគារ CIMB លើកក្រោយៗទៀតផងដែរ»។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន