no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ហេតុផលសំខាន់ 6 យ៉ាងដែលគ្រប់គ្នាគួរតែដឹងអំពីភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ថេប្លេត Samsung Galaxy Tab S6

សព្វថ្ងៃនេះ មានឧបករណ៍ចល័តជាច្រើន ដែលបានផ្តល់អោយយើងនូវឱកាសក្នុងការបង្កើតនូវភាពច្នៃប្រឌិត និងគំនិតស្រមើស្រម៉ៃយ៉ាងអស្ចារ្យបានភ្លាមៗ។ ជាមួយនឹងថេប្លេតស៊េរីថ្មី Galaxy Tab S6 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានកំពុងតែផ្តល់នូវ tools ដ៏អស្ចារ្យជាច្រើនក្នុងការជួយអ្នកប្រើប្រាស់អោយសម្រេចបាននូវអ្វី ដែលពួកគេចង់បានជាមួយនឹងភាពត្រឹមត្រូវជាង និងសុក្រឹត្យជាងដែលមិនធ្លាប់បានឆ្លងកាត់ពីមុនមកនោះទេ។

 

no-alternative title

Galaxy Tab S6 គឺជាថេប្លេតស៊េរីថ្មីមួយ ដែលផ្តល់នូវផលប្រយោជន៍ជាច្រើន ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការបញ្ចូលគ្នានៃមុខងារជាច្រើនជាមួយនឹងសមត្ថភាពដ៏អស្ចារ្យនោះ ថេប្លេតនេះផ្តល់នូវភាពល្អឥតខ្ចោះក្នុងការប្រើប្រាស់ទៅលើ Sync ជាមួយនឹងអ្វីដែលអ្នកត្រូវការ និងតម្រូវការសំខាន់ៗក្នុងពេលបច្ចុប្បន្ននេះ។ នេះគឹជាហេតុផលទាំង 6 ដែលអ្នកមានភាពច្នៃប្រឌិតជាច្រើនគួរតែជ្រើសរើសនូវ Galaxy Tab S6 នេះ។

1.ការបង្កើតអ្វីដែលថ្មីជាមួយនឹងសេរីភាពពេញលេញ

នៅក្នុង Tools ជាច្រើនដែលអ្នកអាចបង្កើតនូវអ្វីដែលត្រូវការនៅក្នុងភាពច្នៃប្រឌិតរបស់អ្នក។ ជាមួយនឹងការគូសព្រាងទៅលើគំនិតជាច្រើននៅក្នុងការងាររបស់អ្នក ហើយ Tools នេះអាចធ្វើការផ្តល់នូវតម្រូវការជាច្រើនជាមួយនឹងដំណាក់កាលនៃភាពច្នៃប្រឌិតបំផុត។ នេះគឺជារឿងល្អមែនទែនជាមួយនឹងការប្រើប្រាស់នូវ S Pen នៅលើ Galaxy Tab S6 នេះ។ ជាមួយនឹងការប្រើប្រាស់រួមគ្នាជាមួយនឹង Galaxy Note 10 Series នេះ ប៊ិច S Pen នេះអាចផ្តល់នូវភាពច្នៃប្រឌិតខ្ពស់ទៅលើការឌីស្សាញ និងការគូស Tools តាមរយៈការប្រើប្រាស់នូវប៊ិច និង Watercolor ចេញពីដៃរបស់អ្នកផ្ទាល់តែម្តងទៅតាមការនឹកឃើញស្រម៉ៃរបស់អ្នក។ អ្នកអាចធ្វើការផ្លាស់ប្តូរទៅលើ Tools និងការផ្លាស់ប្តូរទៅលើ Color ដែលមានន័យថាវាពិតជាងាយស្រួលប្រើប្រាស់ និងការផ្តោតទៅលើគំនិតជាច្រើននៅក្នុងជីវិតរស់នៅរបស់អ្នក។

2.វិធីជាច្រើនដើម្បីចាប់យកចក្ខុវិស័យរបស់អ្នក

សម្រាប់ការប្រើប្រាស់នូវប៊ិច S Pen នេះគឺមិនមែនសម្រាប់ការគូសនោះទេ។ ជាមួយនឹងមុខងារសម្រាប់គ្រប់គ្រងទៅលើការបញ្ជាពីចម្ងាយ Bluetooth Low Energy (BLE) remote control នៅលើប៊ិចនេះអនុញ្ញាតអោយអ្នកអាចធ្វើការទំនាក់ទំនងទៅលើថេប្លេតនេះក្នុងការថតរូបភាព និងវីដេអូរួមជាមួយនឹងមុខងារ S Pen Air actions ដែលអ្នកអាចធ្វើការផ្លាស់ប្តុរទៅលើកាមេរ៉ា និងការ Zoom ទៅលើ Objects ជាច្រើនថែមទៀត។ ការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ារបស់ថេប្លេត Galaxy Tab S6 នេះក៏អាចធ្វើការថតនូវវីដេអូកម្រិតលក្ខណៈអាជីព និងការថតរូបភាពជាច្រើនកាន់តែមានភាពងាយស្រួលជាងមុនថែមទៀត។ ឧបករណ៍នេះភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះដំបូងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជាមួយនឹងកាមេរ៉ា Ultra Wide ទៅលើថេប្លេតដែលមានកម្រិតនៃការចាប់រូបភាពដូចជាភ្នែករបស់មនុស្សដល់ទៅ 123 ដឺក្រេថែមទៀត។

3.បទពិសោធន៍នៃការប្រើប្រាស់ដូចទៅនឹងកុំព្យូទ័រ

វាមានពេលរឿងជាច្រើនដែលកុំព្យូទ័ររបស់អ្នកអាចធ្វើការងារបានច្រើន។ ប៉ុន្តែជាមួយនឹងថេប្លេតស៊េរីថ្មីនេះ អ្នកអាចភ្ជាប់ជាមួយនឹង Book Cover Keyboard ឬការដំណើរការនូវមុខងារនេះតាមរយៈ Quick Panel, Samsung DeX អាចធ្វើការប្រែក្លាយនូវ Galaxy Tab S6 នេះចេញពីថេប្លេតទៅជា PC Workstation ដ៏អស្ចារ្យជាពិសេសសម្រាប់ការដំណើរការនូវមុខងារ Multitask ច្រើននៅក្នុងឧបករណ៍នេះថែមទៀត។

4.ការក្លាយជា Workstation ដ៏អស្ចារ្យ

ភាពប៊ិនប្រសព្វរបស់ថេប្លេត Galaxy Tab S6 នេះធ្វើអោយវាក្លាយជាដៃគូដ៏មានភាពច្នៃប្រឌិតបំផុត។ វាមានភ្ជាប់ជាមួយនឹងTouch Pad , Function Keys រួមជាមួយនឹង Book Cover Keyboard ដែលអាចធ្វើការប្រែក្លាយនូវថេប្លេតរបស់អ្នកទៅជា Workstation ដែលមានភាពច្នៃប្រឌិតអាចបត់បែនបានសម្រាប់ធ្វើការបង្កើនទៅលើទំហំការងារ និងភាពច្នៃប្រឌិតរបស់អ្នកមិនថាអ្នកទៅកន្លែងណានោះទេ។

5.ទម្ងន់ស្រាលងាយស្រួលក្នុងការប្រើប្រាស់

Galaxy Tab S6 ជាថេប្លេតដែលមានភាពខ្លាំងក្លា និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់ហើយមានរូបរាងតូចងាយស្រួលក្នុងការចល័តថែមទៀត។ វាមានរូបរាងស្តើងកម្រាស់ត្រឹមតែ 5.7មម និងទម្ងន់ស្រាលត្រឹមតែ 420g ។ ថេប្លេតស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ដែលមានទំហំ 10.5” Super AMOLED display និងការទ្រទ្រង់ទៅលើមុខងារ HDR10+ ហើយថេប្លេតនេះក្លាយជាឧបករណ៍មួយដែលនាំអ្នកទៅកាន់កន្លែងដែលអ្នកចង់ទៅបានថែមទៀត។

6.ភាពអស្ចារ្យដែលគ្មានអ្វីអាចផ្ទឹមបាន

ជាមួយនឹងថេប្លេតនេះ វាអាចធ្វើការជម្រុញអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ថេប្លេតនេះភ្ជាប់ជាមួយនឹងថាមពលថ្មដែលប្រើប្រាស់បានយូរ និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 1TB ដែលអ្នកប្រើប្រាស់គ្មានការភ័យព្រួយទៅលើការអស់ទំហំប្រើប្រាស់នោះទេ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម