no-alternative title

ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានធ្វើកាសម្ពោធជាផ្លូវការនូវគ្រឿងចក្រថ្មីម៉ូឌែល ARS 122 របស់ក្រុមហ៊ុន AMMANN នៅក្នុងប្រទេសកម្ពុជា

កាលថ្ងៃទី 13 ខែកញ្ញានេះ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានធ្វើការដាក់តាំងបង្ហាញនូវគ្រឿងចក្រថ្មី AMMANN   ម៉ូឌែល ARS 122 ក្នុងគោលបំណងបង្ហាញពីសមត្ថភាពខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ក្នុងការធ្វើផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពឆាប់រហ័ស និងសមស្របតាមស្តង់ដាបច្ចេកទេសដើម្បីឲ្យមានគុណភាពកាន់តែប្រសើរឡើងតាមប្រសាសន៍ថា្នក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កញ្ញា អ៊ឹង មុយហ្គេច ដែលជាប្រធានប្រតិបត្តិការ (ផ្នែកលក់ និងសេវាកម្ម) នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា   បានបន្តឲ្យដឹងទៀតថា គ្រឿងចក្រម៉ូឌែល ARS 122 ជាប្រភេទរូឡូកិនបង្ហាប់ដីក្នុងដំណាក់កាលធ្វើផ្លូវទី 1 លើសពីនេះទៅទៀត រូឡូម៉ូឌែលនេះ មានទម្ងន់ត្រឹមតែ 12 តោនប៉ុណ្ណោះ ប៉ុន្តែមានកំលាំងញ៉ាក់រហូតទៅដល់ជិត 40 តោនឯណោះ ដែលជាការងាយស្រួលដល់ការបង្ហាប់ដីឲ្យមានភាពណែនល្អ ហើយវាមាននូវប្រព័ន្ធសន្សំសំចៃប្រេង ដែលធ្វើឲ្យមានការកាត់បន្ថយការចំណាយច្រើនផងដែរ។ 

កញ្ញា អ៊ឹង មុយហ្គេច បានបញ្ជាក់ទៀតថា គ្រឿងចក្រនេះ គឺជាផលិតផលដែលកំពុងពេញនិយម និង មានទីតាំងផលិតនៅបីប្រទេសធំគឺ ប្រទេសឆេក អាឡឺម៉ង់ និងស្វីស នៅក្នុងទីផ្សារនៃទ្វីបអឺរ៉ុប។ ទាំងនេះហើយ ជាមូលហេតុចម្បង ដែលធ្វើឲ្យលោកនាំចូលគ្រឿងចក្រនេះមកកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មាននាំចូលគ្រឿងចក្រដែលមានស្លាកសញ្ញាល្បីៗដូចជា Doosan, Everdigm, និង Sany ដែលជួយសម្រួលក្នុងការអភិវឌ្ឍន៍ វិស័យសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានាជាច្រើនទៀត ពីព្រោះថា វិស័យទាំងនេះ ដូចជាសរសៃឈាមក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុន នាំចូលគ្រឿងចក្រធុនធ្ងន់មុនគេនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ដែលបានមកទិញគ្រឿងចក្រយកទៅប្រើប្រាស់ ។ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មានទីតាំងនូវ អគារលេខ 239H ផ្លូវជាតិលេខ6A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សំរាប់អតិថិជន  ដែលមានចំណាប់អារម្មណ៍ចង់ទិញនៅគ្រឿងចក្រធុនធ្ងន់គ្រប់ប្រភេទ អាចទំនាក់ទំនងសាកសួរព័ត៌មានបានតាមរយៈលេខទំនាក់ទំនង 081 513 513 , 017 713 713 , 087 813 813 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន