no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន សហការជាមួយក្រុមហ៊ុន TARGUS បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មីៗរបស់ខ្លួននៅកម្ពុជា

កាលពីថ្ងៃទី 20 ខែ កញ្ញា ឆ្នាំ 2019 ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ដែលជាក្រុមហ៊ុនចែកចាយផលិតផលអេឡិចត្រូនិចជាច្រើន និង ផ្តល់ដំណោះស្រាយនានា អំពីពត៌មានវិទ្យាឈានមុខគេនៅកម្ពុជាបានរៀបចំកម្មវិធីតាំង បង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួនក្នុងនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់តំណាងចែកចាយបន្តជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ដៃគូរទាំងពីរនេះ បានអោយដឹងថា គោលបំណងនៃការរៀបចំកម្មវិធី គឺដើម្បីផ្សព្វផ្សាយផលិតផល Targus ដែលជាផលិតផលរបស់ប្រទេសអាមេរិក ដែលសព្វថ្ងៃនេះ ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកផ្តល់ផលិតផលឈានមុខគេទៅតាមស្តង់ដាបច្ចេកវិទ្យា និង មានមុខងារច្រើនសំបូរបែបទៅលើការប្រើប្រាស់ទៅកាន់ បណ្តាលដៃគូរសហការណ៍ និងចង់បញ្ជាក់ជូនទៅកាន់ អតិថិជនអោយច្បាស់ថែមទៀតថាផលិតផលមួយនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ECI Distribution Co., Ltd។ 

គួរបញ្ចាក់់ផងដែរថា សព្វថ្ងៃនេះផលិតផល Targus មានចរាចរណ៍លើទីផ្សារប្រទេសកម្ពុជាយើងមានដូចជា៖

កាបូប៖ មានច្រើនប្រភេទ គ្រប់ម៉ូត ទៅតាមការចង់បាន ឫ ការពេញចិត្តរបស់អតិថិជន

Mice៖ មានជាប្រភេទខ្សែ និង Wireless មានច្រើពណ៌សម្រាប់ជ្រើសរើសក្នុងការប្រើប្រាស់

Keyboard៖ ជាប្រភេទ BLUTOOTH និង WIRELESS មានភាពទន់ស្រួលក្នុងការប្រើប្រាស់វៃឯកសារ

USB HUB៖ ជាឧបករណ៍សម្រាប់ពង្រីក ឫក៏បំបែក USB PORT អោយមានច្រើនរន្ធសម្រាប់ប្រើប្រាស់

Presenter៖ ជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងការធ្វើបទបង្ហាញ ដែលអាចបញ្ជាបានតាមរយៈការប្រើតេលេ និង មានភ្លើងសម្រាប់ចង្អុលបង្ហាញផងដែរ

Docking៖ ជាឧបករណ៍មួយដែលតម្រូវអោយតភ្ជាប់ជាមួយនិង កុំព្យូទ័រយួរដៃ ដើម្បីចែកចាយរូបភាពទៅកាន់ MONITOR ចំនួន1 ឫ 2 ទៅតាមការចង់បានរបស់អតិថិជន។ ជាងនេះទៅទៀត ឧបករណ៍មួយនេះ ក៏មានមុខងារច្រើនប្រភេទទៀតដូចជា រន្ធ Audio, Network port, USB3.0 port និង Lock Slot សម្រាប់រក្សាសុវត្ថិភាពរបស់ឧបករណ៍មួយនេះ។

រាល់ផលិតផលដែលបានរៀបរាប់នៅខាងលើ សុទ្ធតែជាផលិតផលដែលមានគុណភាពខ្ពស់ និង អាចបំពេញតម្រូវការរបស់អតិថិជន គ្រប់ស្រទាប់វណ្ណះ ដូចជា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ជាពិសេសនោះសម្រាប់អ្នកធ្វើការតែម្តង ។ 

ការធ្វើបទបង្ហាញ ពីផលិតផលទាំងនេះបានចូលរួមដោយផ្ទាល់ពី លោក Mitchell Jiang និងលោក Angus Hui ដែលបានអញ្ជើញមកពីក្រុមហ៊ុន Targus ផ្ទាល់។ កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា វេលាម៉ោង 9:00 ព្រឹក រហូតដល់ម៉ោង 1:00 រសៀល ដោយមានការអញ្ជើញចូលជាកិត្តិយស ក្នុងការបើកកម្មវិធីដោយ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន និង លោក Eric Kuan ជា Commercial Director of Targus Asia Pacific មកពីក្រុមហ៊ុន Targus និងភ្ញៀវកិត្តិយសជាច្រើនដែលជាអតិថិជនរបស់ក្រុមហ៊ុនបានចូលរួមយ៉ាងច្រើនកុះករ។

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅក្នុង  ព្រះរាជាណាចក្រកម្ពុជា  ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ Targus , Synology, DELL EMC, Lenovo, Razer, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, APC, SonicWALL, Trendnet, Link basic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស។ 

សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ 

- អាស័យដ្ឋាន៖ ផ្ទះលេខ16Eo ផ្លូវលេខ 290 សង្កាត់ទួលស្វាយព្រៃទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ

- លេខទំនាក់ទំនង៖ 081 777 950

- ហ្វេសបុក៖ Targus Cambodia

- យូធូប ៖ ECI Distribution

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន