no-alternative title

ក្តៅៗកក់ទុកមុនស្មាតហ្វូន Huawei Y7a ចាប់ពីថ្ងៃនេះតម្លៃត្រឹមតែ $189 ប៉ុណ្ណោះ នឹងមានថែមកាដូសរុបជាទឹកប្រាក់ដល់ទៅ $76

នៅថ្ងៃទី 30 វិច្ឆិកា 2020 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សហួវៃ ទទួលកក់ទុកមុននូវស្មាតហ្វូនស៊េរីថ្មីបំផុត Huawei Y7a សាក10នាទី ប្រើពេញម្ង៉ៃ កាមេរ៉ា AI ភ្នែកបួន តម្លៃត្រឹមតែ $189 ថែមកាដូកក្រើកសរុបជាទឹកប្រាក់ $76។   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រាល់អតិថិជនដែលកក់ទុកមុនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 08 ធ្នូ 2020 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា បុគ្គលិកលក់ហួវៃ ឬដៃគូសហការទូទាំងប្រទេស នឹងទទួលបានកាដូពិសេសរួមមាន កាបូបស្ពាយហួវៃដ៏ស្រស់ស្អាតតម្លៃ35$ ស៊ីមកាត Smart (Copper)តម្លៃ29$ និង កញ្ចប់ស្មាតធំហ្មង៎12សប្តាហ៍តម្លៃស្មើ12$ សរុបជាសាច់ប្រាក់ $76។

 

លោក ថង សារី នាយកផ្នែកទីផ្សារស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដោយសារមានការគាំទ្រភ្លូកទឹកភ្លូកដីលើហួវៃស៊េរី Y ទើបក្រុមហ៊ុនខិតខំសម្រិតសម្រាងនូវស្មាតហ្វូនស៊េរីថ្មីបំផុតប្រចាំចុងឆ្នាំ 2020 ដែលពោរពេញដោយសមត្ថភាព បំពាក់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែប ហើយចំណែកឯតម្លៃគឺពិតជាភ្ញាក់ផ្អើលខ្លាំងបើមើលទៅលើរូបរាង និងសមត្ថភាព ដែលគ្រប់គ្នាគិតថាតម្លៃវាប្រហែល$300 ប៉ុន្តែតម្លៃជាក់ស្តែងគឺត្រឹម $189 ប៉ុណ្ណោះ។ “កក់ទុកមុនស្មាតហ្វូនស៊េរីថ្មី ត្រកូល Y គឺ Huawei Y7a ថ្ងៃនេះនឹងទទួលបានកាដូពិសេសដែលគិតជាសាច់ប្រាក់រហូតដល់ទៅ $76 ប្រញាប់រួសរានឡើង កុំឲ្យឱកាសល្អនេះកន្លងផុតទៅ”។

Huawei Y7a ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែរអាប់ដេតសាហាវជាមួយនឹង ល្បឿនសាកថ្មលឿនដូចរន្ទះ 22.5W Huawei SuperCharge សាក 30 នាទី ប្រើបានពេញ1ថ្ងៃ កំលាំងថ្មយក្សទំហំ 5000mAh ការមេរ៉ា AI បួនគ្រាប់ 48MP អាចថតរូប ច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលា ដែលកាមេរ៉ាមេមានទំហំ 48MP f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra-Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹង Super night mode មុខងារបច្ចេកវិទ្យាថ្មី intelligent AI algorithms។

កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra-Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នាមិនពិបាកដើរថយក្រោយ។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស។ 

Huawei Y7a មានរូបរាងស្រស់ស្អាតឆើតឆាយទាន់សម័យគួរឲ្យចង់ចាប់កាន់ប្រើ មានបីជម្រើសពណ៌ គឺពណ៌មាស ពណ៌បៃតង និងពណ៌ខ្មៅ បំពាក់អេក្រង់ធំខ្នាតយក្ស 6.67” ជាមួយនឹងកម្រិតបង្ហាញ FHD+ ច្បាស់ត្រជាក់ភ្នែក ងាយស្រួលសម្រាប់ ការបំពេញការងារ ឬការកម្សាន្តផ្សេងៗដូចជាបាញ់ហ្គេម ទស្សនាខ្សែភាពយន្ត ការប្រគំតន្ត្រីច្រើនម៉ោង ក៏អស់ហានិភ័យរឿងបញ្ហាភ្នែក ព្រោះមានបំពាក់នូវ បច្ចេកវិទ្យាការពារភ្នែក TÜV Rhineland របស់ប្រទេសអាឡឺម៉ង់។ 

 

Huawei Y7a បំពាក់នូវបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសោរ នៅចំហៀងជាមួយនឹងបូតុងចុចបិទបើកទូរស័ព្ទ ស្គេនភ្លាមដោះសោរភ្លែត លឿនទាន់ចិត្ត ហើយសុវត្ថិភាពបំផុត។ វាមានរ៉េម 4GB អង្គផ្ទុកទិន្នន័យធំរហូតដល់ទៅ 128GB អតិថិជននឹងលែងបារម្ភរឿងបញ្ហា Memory ពេញ អាចរីករាយថតរូបវីដេអូ និងដោនឡូតហ្គេមម៉ាឆ្ងាញ់ឥតសំចៃដៃ ប្រតិបត្តិការដោយ EMUI 10.1 Android 10 បទពិសោធន៍ថ្មីនៃ Screenshot ដោយគ្រាន់តែ គោះពីរដងនៅលើអេក្រង់ទូរស័ព្ទ ឬបើចង់ Scrolling Screenshot គ្រាន់តែគោះម្តង ហើយគូសអក្សរ “S” ជាការស្រេច។ 

ជម្រើសរើសយក Huawei Y7a ពិតជាចំណេញលើគោកតែម្តង ងាយស្រួលយកកម្មវិធីល្បីៗរហ័សទាន់ចិត្តដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។

ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។ កាន់តែអែមអតិថិជនអាចរីករាយប្រើ Petal Maps ក្នុងការធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs (Power Point, World, Excel, PDF -ល-)។ 

និយាយជារួមចាយលុយកក់លើស្មាតហ្វូនសេរីថ្មី Huawei Y7a តម្លៃ $189 ឥឡូវនេះ នឹងទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់គិតជាសាច់ប្រាក់ $76 ចាំអង្កាល់ទៀតលឿនឡើង នាំគ្នាឡើងស៊េរីថ្មីទូរស័ព្ទថ្មីយកហេងៗ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន