no-alternative title

រូបរាងប៉ុណ្ណឹង សាកថ្មល្បឿនលឿនប៉ុណ្ណឹង កាមេរ៉ាប៉ុណ្ណឹង តើ Huawei Y7a គួរដាក់លក់តម្លៃប៉ុន្មានក្នុងសុ្រកយើង?

ថ្មីៗនេះ មានការបែកធ្លាយជាបន្តបន្ទាប់នូវ ស្មាតហ្វូនស៊េរីថ្មី Huawei Y7a ដែលជាកំណែរអាប់ដេតថ្មីនៃស្មាតហ្វូនត្រកូល Y នាចុងឆ្នាំ 2020 នេះ។ អ្វីដែលគួរឲ្យកក់សម្គាល់នោះគឺ បច្ចេកវិទ្យាសាកថ្មមហាលឿនរបស់វា ដែលមានល្បឿនលឿនរហូតដល់ 22.5W Huawei SuperCharge សាក 30នាទី ប្រើពេញមួយថ្ងៃ កំលាំងថ្មយក្សទំហំ 5000មីលីអំពែ។ Huawei Y7a  ត្រឡប់មកលើកនេះនាំមកជូនអ្នកប្រើប្រាស់ជាមួយនឹងការមេរ៉ា AI បួនគ្រាប់ 48MP អាចថតរូបវីដេអូ ស្អាតកប់គ្រប់ពេលវេលា ចំណែកឯកាមេរ៉ាមុខទម្លុះអេក្រង់ចំកណ្តាលមានសតម្ថភាពផ្តិតយករូបភាពស៊ែលហ្វីស្អាតបែបធម្មជាតិមិនសលើស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានអេក្រង់ធំខ្នាតយក្ស 6.67” ជាមួយនឹងកម្រិតបង្ហាញ FHD+ ច្បាស់ត្រជាក់ភ្នែក ងាយស្រួលសម្រាប់ ការបំពេញការងារ ឬការកម្សាន្តផ្សេងៗដូចជាបាញ់ហ្គេម ទស្សនាខ្សែភាពយន្ត ការប្រគំតន្ត្រីច្រើនម៉ោង ក៏អស់ហានិភ័យរឿងបញ្ហាភ្នែក ព្រោះមានបំពាក់នូវ បច្ចេកវិទ្យាការពារភ្នែក TÜV Rheinland របស់ប្រទេសអាឡឺម៉ង់។ បើក្រឡេកមើលរូបរាងនៃទូរស័ព្ទដៃស៊េរីថ្មី Huawei Y7a គឺពិតជាមានភាពទាក់ទាញខ្លាំងមិនថាការចរនា ការឌីហ្សាញ និងពណ៌អែមត្រូវចិត្តតែម្តង ដែលសបញ្ជាក់ឲ្យឃើញច្បាស់នូវការផ្លាស់ប្តូរដ៏ធំរបស់ត្រកូល Y។ 

សម្រាប់អង្គផ្ទុកទិន្នន័យវិញ អតថិជននឹងអស់បារម្ភរឿងបញ្ហា Memory ពេញ ព្រោះវាមាន ROM ធំមហិមារហូតដល់ទៅ 128GB អនុញ្ញាតឲ្យគ្រប់គ្នាអាចរីករាយថតរូបវីដេអូ និងដោនឡូតហ្គេមម៉ាឆ្ងាញ់ឥតសំចៃដៃ។ ចំណែកតម្លៃវិញគឺនឹកស្មានមិនដល់ថា ក្រុមហ៊ុនហួវៃដាក់តម្លៃមិនដល់ $200ផង ដែលជាការពញ្ញាក់អារម្មណ៍ដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក ព្រោះស្មាតហ្វូនស៊េរីថ្មី Huawei Y7a ល្អពេកហើយ គឺល្អលើសពីតម្លៃ។ 

យោងតាមហ្វេសប៊ុកផ្លូវការក្រុមហ៊ុនហួវៃនៅកម្ពុជា បានប្រឡូយនូវតម្លៃខ្ទង់ត្រឹមតែ 1XX ដុល្លារ  https://www.facebook.com/huaweimobilekh/posts/3192649700839420 


តាមការសន្និដ្ឋាន ស្មាតហ្វូនសេរីថ្មី Huawei Y7a តម្លៃត្រឹមតែ 1XX  ដុល្លារ មានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស បៃតង និងខ្មៅ ពិតជាមិនធម្មតាទេ ប្រហែលជាអាចដណ្តើមបានប្រជាប្រិយភាពខ្លាំងក្លាមិនចាញ់ស្មាតហ្វូនស៊េរីមុនៗប៉ុន្មានោះទេ។ យ៉ាងណាមិញមានតែរងចាំអ៊ុតមើលនូវតម្លៃពិតប្រាកដរបស់វាសិនហើយមើលទៅ! 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន