no-alternative title

vivo Y20 ស្មាតហ្វូនកូនពៅម៉ូឌែលចុងឆ្នាំ 2020 បានប្រកាសលក់ជាផ្លូវការហើយតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ!

ស្មាតហ្វូនកូនពៅនាំលាបម៉ូឌែលកូនកាត់ត្រកូល Y vivo Y20 គឺជាស្មាតហ្វូនបិតគូតចុចក្រោយក្រោយគេបង្អស់សម្រាប់ចុងឆ្នាំ2020 នេះ។ បើយើងក្រឡេកមើលទៅកាន់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y20 នេះដែរគឺមានតួរខ្លួនរៀបស្មើរ 2,5D មានជម្រើសពីរគឺ ពណ៍ស (Dawn White) និងពណ៍ខៀវ (Nebula Blue) រួមជាមួយនិងការរចនាបថយ៉ាងស្រស់ស្អាតទាន់សម័យការលីបសាកសមបំផុតសំរាប់មនុស្សជំនាន់ថ្មី  បូករួមជានិងការបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើបអេក្រង់បែប Halo FullView ទំហំ 6.51 អ៊ីញមានសមាមាត្រ 20:9 និងមានកម្រិតបង្ហាញ HD+ (1600 x 720) ការបង្ហាញធំជាងមុន និងកាន់តែស៊ីជម្រៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះដែរក៏ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដោះសោដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងអេក្រង់ដោយប្រើរយៈពេលត្រឹមតែ 0.33 វិនាទីប៉ុណ្ណោះសម្រាប់ការដោះសោរ។ ការរចនាដ៏ថ្មីនេះសម្របតាមការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ដែរធ្វើឱ្យការដោះសោរកាន់តែមានភាពងាយស្រួល។

ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 665 ដំណើរការដោយ Funtouch 10.5 និង Android 10 មាន Ram 4GB និង Memory 64GB  យើងអាចគ្រប់គ្រងហ្គេមផ្សេងៗបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះយើងក៏អាចបន្ថែម Memory ខាងក្រៅបានរហូតដល់ 256GB ដូច្នេះអ្នកអាចធ្វើការ Download តន្ត្រី រូបភាព មើលវីដេអូភាពយន្តផ្សេងៗបានយ៉ាងសប្បាយ។

ស្មាតហ្វូន vivo Y20 ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយបច្ចេកវិទ្យា AI ឆ្លាតវៃចំនួន 3គ្រាប់រួមបញ្ចូលមុខងារថតរូបជាច្រើន ដូចជាមុខងារ Face Beauty មុខងារសែលហ្វី Filters Macro និងមុខងារជាច្រើនទៀត ចំពោះលែនទី១កាមេរ៉ាគោលមានទំហំ 13MP យើងអាចធ្វើការផ្តិតយកទិដ្ឋភាពនៅជុំវិញខ្លួនបានយ៉ាងល្អប្រសើរ សម្រាប់ឯលែនទី2 មានទំហំ 2MP យើងអាចថតរូបព្រាលជាមួយនឹងផ្ទៃខាងក្រោយ (Bokeh) លែនទី៣ 2MP សម្រាប់ថតយកវត្ថុដែរមានគំលាត 4CM (Super Macro)។ រីឯសម្រាប់កាមេរ៉ាមុខមានទំហំ 8MP យើងអាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ស្អាតជាមួយនឹងបរិយាកាសនៅជុំវិញខ្លួនអ្នកផងដែរ។

vivo Y20 មានថាមពលថ្មធំ 5000mAh (TYP) អ្នកអាចប្រើបានយូរដោយមិនបាច់មានការព្រួយបារម្ភ។ បច្ចេកវិទ្យា AI សន្សំសំចៃថាមពលថ្ម ថ្មសាកពេញអាចប្រើបាន 16 ម៉ោងសម្រាប់ការមើលវីដេអូតាមអ៊ិនធឺរណែតកម្រិត HD ឬលេងហ្គេម Online បានរហូតដល់ 11ម៉ោង។ស្មាតហ្វូនកូនពៅនាំលាប vivo Y20 នេះដែរត្រូវបានប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ។ ដូច្នេះបងប្អូនអាចធ្វើការរកជាវស្មាតហ្វូន vivo Y20 បានចាប់ពីថ្ងៃទី25 ធ្នូ ឆ្នាំ2020 តទៅដែរមានធ្វើការដាក់លក់នៅគ្រប់បណ្ដារហាងលក់ទូរសព្ទ័ដៃនានាទូទាំងប្រទេសកម្ពុជា។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន