no-alternative title

ញាក់សាច់! ស្មាតហ្វូន OPPO Reno5 បំពាក់ជាមួយមុខងារថ្មីប្លែក Dual View Video ដែលអាចថតវីដេអូភ្លោះបានទាំងកាមេរ៉ាមុខ និងក្រោយយ៉ាងអេមតែម្តង!

សម័យនេះហើយចង់ថតវីដេអូមុខក្រោយដើម្បីឲ្យឃើញមុខខ្លួនឯង និងផ្ទៃ Back ground ឬទេសភាពពីខាងក្រោយចាំបាច់ទៅពឹងគេឲ្យជួយថតធ្វើអីទៀត? ព្រោះ OPPO Reno5 ម៉ូដែលថ្មីបានបំពាក់ជាមួយមុខងារ Dual View Video ពិសេសសម្រាប់អ្នកចូលចិត្តថត Vlog តែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តោះ! ចង់ដឹងថា Dual View Video ថតដោយរបៀបណា? ឡូយកម្រិតណា? ដើម្បីឲ្យកាន់តែច្បាស់ ចុចវីដេអូខាងក្រោម៖ 

ឃើញមុខងារ Dual View Video ឡូយអត់? ប្រាកដណាស់! អ្នកទាំងអស់នឹងនិយាយថាពិតឡូយនិងប្លែក ជាមួយបច្ចេកវិទ្យា AI Camera ជំនាន់ថ្មី 2.0 បំពាក់លើស្មាតហ្វូន OPPO Reno5 ដែលអាចថតចេញពីកាមេរ៉ាមុខ និងកាមេរ៉ាក្រោយបានក្នុងពេលតែមួយ ឬហៅថា វីដេអូភ្លោះ។ អ្វីដែលពិសេសសម្រាប់កាមេរ៉ាក្រោយលោកអ្នកអាចថតរូប Zoom បាននិងកាមេរ៉ាមុខអាចសារ៉េលើកសម្រស់ផ្ទៃមុខនិងស្បែក។ ជាក់ស្តែងដូច YouTuber ល្បីឈ្មោះនៅប្រទេសកម្ពុជា លោក Raven Blaze គឺគាត់បាន surprise មិត្តស្រីរបស់គាត់ជាមួយនឹងទូរស័ព្ទ OPPO Reno5។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ សកម្មភាពទាំងនោះគឺថតដោយប្រើប្រាស់មុខងារ Dual View Video បង្ហាញពីសកម្មភាព 2 តំណាលគ្នាទាំងកាមេរ៉ាមុខនិងក្រោយនៅលើ OPPO Reno5។ ដូចនេះហើយទើបយើងឃើញសកម្មភាពចំនួន 2 គឺពេលកំពុងបើកកាដូថតដោយកាមេរ៉ាក្រោយ ឯសកម្មភាពមួយទៀតគឺទឹកមុខដ៏ស្រស់ស្រាយសប្បាយរីករាយថតដោយកាមេរ៉ាមុខ ដែលសកម្មភាពទាំងពីរនេះគឺថតតំណាលគ្នាតែម្តង ខណៈកំពុងបើកកាដូ។ 

ចង់ជ្រាបឲ្យកាន់តែច្បាស់ថាតើ Raven Blaze រៀបចំ Surprise មិត្តស្រីដោយថតវីដេអូ Dual View Video របៀបណាខ្លះ? សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 

អ្នកទាំងអស់គ្នាប្រាកដជាចង់ដឹងហើយមែនអត់រវាង OPPO Reno4 និង OPPO Reno5 នៃម៉ូដែលចុងក្រោយនេះមានលក្ខណៈពិសេសៗខុសគ្នាអ្វីខ្លះ? 

(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយមលើសពី 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។

(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។ សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។

(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។

(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។

អ្វីដែលកាន់តែពិសេសនៅក្នុងឆ្នាំថ្មី ឆ្នាំ 2021 ឃើញថាក្រុមហ៊ុន OPPO បានបង្កើតកម្មវិធីថ្មីមួយដោយមានឈ្មោះថា Hi-5 Moment កំពុងតែផ្ទុះការគាំទ្រខ្លាំងស្ទើរតែគាំងវេបសាយ ដោយមានបងប្អូនសឹងតែគ្រប់មជ្ឈដ្ឋាននាំគ្នាចូលរួមលេងថតរូបលើកដៃ Hi-5 គ្នារួចបង្ហោះ (Upload) រូបនោះចូលទៅក្នុងវេបសាយ ដើម្បីមានឱកាសកោសរង្វាន់ចំនួន 2 ដងជារៀងរាល់ថ្ងៃ ដែលរង្វាន់ទាំងអស់មានតម្លៃសរុបប្រមាណ $5000 រួមមាន៖ ទូរស័ព្ទដៃ OPPO Reno5, OPPO Watch, OPPO Enco W31, OPPO Enco W11 និង 18W Powerbank 10000mAh។យ៉ាងណាមិញកម្មវិធី Hi-5 Moment នេះនឹងបញ្ច់ប់នៅថ្ងៃទី09 ខែមករា ឆ្នាំ2021។ តោះ! ចាំកាលទៀតបន្តចូលរួមលេងទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះរង្វាន់គ្រប់ៗគ្នា។ សម្រាប់ព័ត៌មានបន្ថែមពីស្មាតហ្វូនស៊េរីថ្មីរបស់ OPPO លោកអ្នកអាចរង់ចាំតាមដានបន្តទៀតនៅលើផេកហ្វេសប៊ុករបស់ OPPO៕

តោះ! កុំភ្លេចចុចតំណ Link ខាងក្រោមនេះចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ ៖ https://hi5.oppomobile.com.kh/160752729390617?fbclid=IwAR08UegoRU3xZj7xX3jyE1VTIyDY869nzURFf8WUj5xQ-cTdWM-u7IaO2FM 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន