no-alternative title

ក្រុមហ៊ុន អ៊ីដតខូ បង្កើតគំនិតផ្តួចផ្តើមទឹកស្អាតសម្រាប់សហគមន៍នៅកម្ពុជា ដោយប្រើម៉ាស៊ីនបូមទឹកសូឡាដំបូងគេបង្អស់

នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2020 ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានអនុវត្តគម្រោង បង្គោលអង់តែនដើម្បីសហគមន៍ សម្រាប់ទាញយកទឹកស្អាតនៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឆ្ពោះទៅរកបរិស្ថានបៃតងកាន់តែទូលំទូលាយក្រោម កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ប្រព័ន្ធបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតនេះ នឹងបូមទឹកចេញពី ក្រោមដី ហើយផ្ទេរទៅអាងស្តុកទឹកដ៏ធំមួយរបស់សហគមន៍ ភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ដែលមានប្រជាពលរដ្ឋជាង ៣០០គ្រួសារកំពុងរស់នៅទីនោះ ហើយពួកគាត់មានឱកាសក្នុងការប្រើប្រាស់ទឹកស្អាតពីគម្រោងនេះ។

លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (North ASEAN) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប មានប្រសាសន៍ថា «អ៊ីដតខូ ប្តេជ្ញាលើកកម្ពស់គុណភាពជីវិត និងការទទួលខុសត្រូវផ្នែក បរិស្ថាន។ យើងបានផ្តល់ប្រព័ន្ធបូមទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យប្រកបដោយភាពច្នៃប្រឌិតថ្មីនេះទៅដល់សហគមន៍ដែលមានលទ្ធភាពតិចតួច ក្នុងការទទួលបានទឹក និងអគ្គិសនីសំរាប់ប្រើប្រាស់។ យើងសង្ឃឹមថា ថាមពលពន្លឺព្រះអាទិត្យ គឺជាផ្នែកមួយដ៏សំខាន់ដែលអាចដោះស្រាយបញ្ហា កង្វះទឹក ស្រោចស្រពដំណាំ ចិញ្ចឹមសត្វ និង ការប្រើប្រាស់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។»

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ប្រព័ន្ធទឹកប្រើបន្ទះសូឡាចំនួន 4 ដើម្បីផ្តល់ថាមពល ដែលអាចឱ្យម៉ូទ័របូមទឹកបាន 6 ម៉ោងក្នុងមួយថ្ងៃនិងបូមទឹកបាន 3 ម៉ែត្រគូបក្នុងមួយម៉ោង ហើយប្រមាណជា 15-18 ម៉ែត្រគូបក្នុងមួយថ្ងៃ។ អាងស្តុកទឹកមានចំណុះដែលអាចស្តុកទឹកបានចំនួន 5000 លីត្រ។ អត្ថប្រយោជន៍ចម្បងនៃប្រព័ន្ធបូមទឹកប្រើពន្លឺព្រះអាទិត្យនេះ គឺវាប្រើប្រាស់ពន្លឺព្រះអាទិត្យទាំងស្រុង  វាកាត់បន្ថយការពឹងផ្អែកទៅលើអគ្គិសនី ឬ ប្រេងម៉ាស៊ូត ហើយសហគមន៍មិនចាំបាច់ចំណាយទៅលើថ្លៃអគ្គិសនី ឬ ប្រេងឥន្ធនៈអ្វីទាំងអស់។ 

 

គម្រោងបង្គោលអង់តែនដើម្បីទាញយកទឹកស្អាតសម្រាប់សហគមន៍គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់ដែលប្រកបដោយនិរន្តភាពរបស់ក្រុមហ៊ុន អ៊ីដតខូ។ ក្រុមហ៊ុនមាន គោលការណ៏សំខាន់ពីរគឺ  ការពង្រឹងសហគមន៍ និងទំនួលខុសត្រូវបរិស្ថាន ដែលត្រូវបានអនុវត្តយ៉ាងជោគជ័យនៅក្នុងកម្មវិធីបរិស្ថានដទៃទៀតនៅប្រទេស បង់ក្លាដេស និងម៉ាឡេស៊ី ជាមួយគ្នា និងប្រទេសកម្ពុជាផងដែរ។ គោលការណ៏របស់យើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ 2030 (SDGs)។ ក្រុមហ៊ុន អ៊ីដតខូ ជឿជាក់ថា អនាគតដែលមាននិរន្តរភាព ត្រូវការ បរិស្ថានល្អ សហគមន៍រឹងមាំ។

 

ប្រព័ន្ធទឹកស្អាតនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ របស់ក្រុមហ៊ុនក្នុងការបង្កើន គុណភាពបរិស្ថានក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺ។ លើសពីនេះទៀតគំនិតផ្តួចផ្តើមទឹកស្អាតនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តលើកកម្ពស់គុណ ភាពជីវិតរបស់សហគមន៍ដែលរស់នៅក្បែរតំបន់បង្គោលអង់តែន។  ក្រុមហ៊ុន អ៊ីដតខូ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ស្ថាបនា និងបង្កើតទំនាក់ទំនង តភ្ជាប់ប្រកបដោយនិរន្តរភាព សម្រាប់ពេលអនាគត តាមរយៈការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍លំដាប់ថ្នាក់ពិភពលោក ដោយយកចិត្តទុកដាក់ចំពោះសហគម៏ និងបរិស្ថាន៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន