no-alternative title

ទីបំផុត OPPO Reno5 ប្រកាសចេញលក់ជាផ្លូវការហើយ! ស្រលាញ់អាចកក់ទុកមុនបាន ដើម្បីទទួលបានកាដូដ៏ច្រើនសន្ធឹកសន្ធាប់

បន្ទាប់ពីប្រកាសចេញលក់ស្មាតហ្វូនត្រកូល Reno ស៊េរីទទួលបានជោគជ័យ ការគាំទ្រខ្លាំងលើសលប់ ស្រាប់តែកាលពីយប់ថ្ងៃទី10 ខែមករា ឆ្នាំ2020 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ប្រកាសដាក់សម្ពោធស្មាតហ្វូនកំពូលថតស៊ែលហ្វីស្អាតក្នុងយុគសម័យថ្មីគឺ OPPO Reno5 ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មីរបស់ OPPO ជាច្រើនដងរួចមក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយកម្មវិធីសម្ពោធស្មាតហ្វូន OPPO បានធ្វើឡើងនៅក្នុងសណ្ឋាគារ Prince Time នៅខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមច្រើនទាំងក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុន OPPO ម្ចាស់ហាងលក់ទូរស័ព្ទ និងតារាតំណាងឲ្យផលិតផលទូរស័ព្ទដៃ OPPO ទាំង 3 ដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជាគឺ កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step។

រីឯអ្នកនាង ពេជ្រ សោភា អវត្តមានមិនបានអញ្ជើញចូលរួមដោយសារមមាញឹកជាមួយការងារ ប៉ុន្តែអ្នកនាងក៏បានផ្ញើវីដេអូសួរសុខទុក្ខ និងជូនពរឲ្យ OPPO Reno5 លក់កាន់តែដាច់ទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពខ្ពស់។ 

ហើយវត្តមានរបស់ស្មាតហ្វូនត្រកូល Reno ម៉ូដែលថ្មីដែលមានរូបរាងស្លីមស្តើងដ៏ស៊ីវិល័យ និងទាក់ទាញនេះបានកំពុងអង្រួនចិត្តទាំងតារាៗ ម្ចាស់ហាងលក់ទូរស័ព្ទ ដៃគូសហការ និងបណ្តាប្រព័ន្ធផ្សាព្វផ្សាយទាំងអស់តែម្តង។ ហើយក្នុងនោះឃើញថាម្នាក់ៗនាំគ្នាវែកញែកជជែកពីតម្លៃដ៏ពិសេស និងភ្ញាក់ផ្អើលរបស់ស្មាតហ្វូននេះសឹងតែគ្រប់ៗគ្នា។

ជាការពិតណាស់ស្មាតហ្វូន OPPO Reno5 ម៉ូដែលថ្មីនេះ គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា និងមុខងារថ្មីៗ ប្លែកៗធានាថាអេមអស្ចារ្យ ពិសេសជាមួយបច្ចេកវិទ្យាកំណែទម្រង់អាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដែលបំពាក់ជាមួយមុខងារថ្មីដែលមិនធ្លាប់មានពីមុនមករួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។

ហើយបើនិយាយពីកម្លាំងថ្ម OPPO Reno5 ត្រូវបានអ្នកជំនានញផលិតផលរបស់ OPPO បញ្ជាក់ថា គឺបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័សរហូតដល់ 50W ឯណ្ណោះ ដែលលោកអ្នកអាចបញ្ចូលថ្មប្រើពេលវេលាត្រឹមតែ 5 នាទីប៉ុន្តែអាចមើលវីដេអូម៉ាចុកភ្លែករហូតដល់ទៅ 3 ម៉ោង។ បើងាកទៅមើលកាមេរ៉ា OPPO Reno5 វិញឃើញថាទំហំកាន់តែធំ 64MP+44MP ថតរូបកាន់តែច្បាស់គ្រប់ស្ថិតភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។ 

យ៉ាងណាមិញ បើតាមការប្រកាសតម្លៃស្មាតហ្វូន OPPO Reno5 កាលពីយប់មិញថ្ងៃទី10 គឺមានតម្លៃ $369 ប៉ុណ្ណោះ អាចនិយាយបានថា គុណភាព និងមុខងារគឺលើសពីតម្លៃ។ រីឯព័ត៌មានលម្អិតនៃការកក់ទុកមុន (Pre Order) គឺចាប់ពីថ្ងៃទី11 រហូតដល់ថ្ងៃទី21 ខែមករា ឆ្នាំ2020 នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO គ្រប់ខេត្តក្រុង នោះនឹងទទួលបានកាដូសរុបមានតម្លៃ $194 រួមមាន៖ កាបូបស្ពាយក្រោយ (តម្លៃ $45) កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍។

ហើយបើយោងតាមវេបសាយ ហ្វេសប៊ុក និង Youtube ល្បីៗក្នុងស្រុក និងបរទេសជាច្រើនបាននិយាយថា សម្រាប់ទូរស័ព្ទដែលថតរូបស្អាតៗ គឺមនុស្សភាគច្រើនតែងតែនឹកឃើញដល់ក្រុមហ៊ុន OPPO មុនគេបង្អស់ ព្រោះគ្រប់ស៊េរីរបស់ OPPO សុទ្ធតែបានបំពាក់មុខងារកាមេរ៉ាមុខនិងក្រោយ បច្ចេកវិទ្យាថ្មីៗ ប្លែកៗ បំពេញតម្រូវការអតិថិជន និងមិនធ្វើឲ្យអតិថិជនខកចិត្តខកបំណងឡើយ។

ជាក់ស្តែងដូចជាស្មាតហ្វូន OPPO Reno5 ទើបនឹងចេញនេះអ៊ីចឹង គឺបានបំពាក់នូវមុខងារឡូយៗអស្ចារ្យ និងបច្ចេកវិទ្យាឈានជាច្រើនទៀត ដែលជាចំណុចខ្លាំងក្នុងការទាក់ទាញចិត្តអតិថិជនគ្រប់ស្រទាប់វ័យ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន