ដើមឆ្នាំដើមលៀប ក្រុមហ៊ុនស្មាតហ្វូន vivo មិននៅស្ងៀមសង្ងំយូរឡើយ។ ក្រោយឆ្នាំចាស់ 2020 បានកន្លងផុតទៅជាមួយនឹងការបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនជាច្រើនម៉ូឌែលមានដូចជាស្មាតហ្វូន vivo Y50, V19, Y30, X50/X50Pro, Y1s, Y20s, V20, Y12s, V20SE និង Y20 ដែរសុទ្ធសឹង្ហជាស្មាតហ្វូនទទួលបានប្រជាប្រិយភាព នឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់បណ្តាលខេត្តក្រុងផងដែរ។
មួយវិញទៀតកាលពីចុងឆ្នាំ 2020 នេះ ក្រុមហ៊ុន vivo និង ZEISS បានសហការគ្នានៅក្នុងភាពជាដៃគូដើម្បីនាំយកនូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូន vivo។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន vivo និង ZEISS នឹងបង្កើតនូវមន្ទីរពិសោធន៍ vivo ZEISS Imaging Lab ដែលជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នាក្នុងការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពសម្រាប់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន vivo។
រីឯសម្រាប់ដើមឆ្នាំ 2021 នេះវិញដែរ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា គ្រោងបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល Y គឺម៉ូឌែលស្មាតហ្វូន vivo Y51 ដែរជាស្មាតហ្វូនស្ថិតក្នុងលំដាប់ថវិការ ប៉ុន្តែមកលើកនេះ ឃើញថាមានការរចនាបទខុសប្លែកពីជំនាន់មុនៗ។ ដោយយើងឃើញថាមានការរំលេចឡើងមកជាមួយនឹងរចនាបទប្លែកថ្មីបំពាក់ដោយលែនកាមេរ៉ាក្រោយ 3គ្រាប់ស្រដៀងទៅនឹងស្មាតហ្វូន Flagship vivo X50Pro។ រង់ចាំមើលទាំងអស់គ្នាថាតើស្មាតហ្វូនជំនាន់ថ្មីដើមឆ្នាំ 2021 នេះទាំងអស់គ្នា។ ចាំមើលថាតើ vivo Y51 នឹងមានកំណែទម្រង់អ្វីថ្មីខ្លះ ដែលនឹងមកបំពេញបន្ថែមឲ្យស្មាតហ្វូននៃត្រកូល Y-Series កាន់តែអស្ចារ្យជាងមុន។