no-alternative title

realme បញ្ចប់ឆ្នាំ 2020 ជាមួយនឹងពានរង្វាន់ជាច្រើននៅក្នុងឧស្សាហកម្មស្មាតហ្វូន ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំប្រកបដោយប្រសិទ្ធភាព

យោងទៅតាមសេចក្តីប្រកាសនៅទីក្រុងស៊ិនជិន ប្រទេសចិនថ្ងៃទី 11 ខែមករាឆ្នាំ 2021, ក្រុមហ៊ុន realme បានប្រកាសថា 2020 គឺជាឆ្នាំមួយដែលត្រូវចងចាំសម្រាប់ realme ដែលទទួលបានពានរង្វាន់ និងកិត្តិនាមអន្តរជាតិសម្រាប់ផលិតផលដែលមានគុណភាព និងព្រឹត្តិការណ៍អាជីវកម្ម។ ភាពជោគជ័យរបស់ realme ក្នុងឆ្នាំ 2020 បានបង្ហាញពីភាពរឹងមាំលើគ្រប់ផ្នែក ព្រោះវាមិនត្រឹមតែសម្រេចបានអ្វីដែលគ្រោងទុកនៅឆ្នាំ 2020 ប៉ុណ្ណោះទេ ប៉ុន្តែវាបានសម្រេចបានលើសពីការរំពឹងទុករបស់ក្រុមហ៊ុន។

 

no-alternative title

ភាពជោគជ័យនៃពាណិជ្ជកម្ម ការសហការ និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ realme ត្រូវបានសន្មតថានឹងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការផ្តល់នូវបច្ចេកវិជ្ជាទំនើប និងការរចនាម៉ូដទាន់សម័យក្នុងកញ្ចប់តែមួយ ហើយសំខាន់ជាងនេះទៀតគឺ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុនចំពោះអ្នកប្រើប្រាស់គោលដៅ។ យុវជននៅជុំវិញសកលលោក ដែលមានអាយុពី 18 ដល់ 25 ដោយមានការឲ្យតម្លៃនៃប្រេនគឺដូចគ្នានឹងពួកគេ។ ដោយមានការគាំទ្រខ្លាំង realme ទទួលបានពានរង្វាន់ប្រេនចំនួន 17,  ពានរង្វាន់ផលិតផលចំនួន 159 និងពានរង្វាន់រចនាលំដាប់កំពូលចំនួន 5 នៅជុំវិញពិភពលោកក្នុងឆ្នាំ 2020។

ក្រុមយុវជនដែលដឹកនាំដោយ ស្ថាបនិក និងជានាយកប្រតិបត្តិ ស្កាយលី (Sky Li) គាត់បានបំពេញនូវគុណតម្លៃរបស់វា ហើយជាក់ស្តែង អាយុជាមធ្យមរបស់បុគ្គលិកមានអាយុត្រឹមតែ 29 ឆ្នាំប៉ុណ្ណោះ។ នេះបានជួយឱ្យក្រុមនេះអាចទាមទារនូវ Brand of the Year ពាសពេញពិភពលោកដូចជានៅក្នុង ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា អេហ្ស៊ីប ប៉ូឡូញ និងប៉ាគីស្ថាន ដែលទទួលបានរង្វាន់ពីស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងនេះ។ realme ក៏ទទួលបានចំណាត់ថ្នាក់កំពូលទី 5 នៅក្នុងទីផ្សារនៅក្នុងប្រទេសចំនួន 12 និងបានពង្រីកទីផ្សារចំនួន 61 នៅទូទាំងពិភពលោក។ 

ព្រឹត្តិការណ៍សំខាន់ៗទាំងនេះឆ្លុះបញ្ចាំងពីរបាយការណ៍ និងលក្ខណៈពិសេសរបស់ប្រព័ន្ធផ្សព្វផ្សាយនិងស្ថាប័នស្រាវជ្រាវ។ ការស្រាវជ្រាវរបស់ Counterpoint បានអបអរសាទរ realme ថាជា“ ម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក” ហើយកាសែត Financial Times បានបញ្ជាក់ថាក្រុមហ៊ុននេះបានកាន់កាប់តំណែងនាំមុខនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។

យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានឱ្យដឹងថាព្រឹត្តិការណ៍សំខាន់មួយមាននៅក្នុងឆ្នាំ 2020 ដែលជាប្រវត្តិសាស្ត្រផ្លូវការមួយគឺ realme បានក្លាយជា ក្រុមហ៊ុនដែលរីកលូតលាស់លឿនបំផុតក្នុងការឈានដល់ការនាំចេញទូរសព្ទ 50 លានគ្រឿង។ realme ដែលមានពាក្យស្លោកគឺថា “ ហ៊ានឆ្ពោះទៅមុខ”  បានអនុវត្តយុទ្ធសាស្រ្តនៃការលក់គ្របដណ្តប់ទីផ្សារបានយ៉ាងល្អ និងផលិតផលដែលមានគុណភាព ព្រមទាំងរចនាឡើងពោរពេញដោយភាពពេញនិយម និងទាន់សម័យ ដែលទាក់ទាញ យុវវ័យជាមួយតម្លៃសមរម្យដ៏ទាក់ទាញ។

 លោក Sky Li នាយកប្រតិបត្តិរបស់ realme បានមានប្រសាសន៍ថា“ ក្រុមហ៊ុន realme យើងមានទស្សនវិស័យរួមមួយគឺ ស្មារតី ហ៊ានឆ្ពោះទៅមុខ ស្វែងរកការច្នៃប្រឌិតថ្មីឈានមុខ ការរចនា និងគុណតម្លៃផលិតផល ដែលជាអ្វីដែលយុវវ័យចង់បាន។ ក្រោមរូបភាពនៃភាពពេញនិយមរបស់ realme និងកេរ្តិ៍ឈ្មោះនៃផលិតផល បានចូលរួមចំណែកក្នុងការកសាងទំនុកចិត្តដល់អតិថិជន និងការស្គាល់អំពីយីហោនេះ ដែលធ្វើឱ្យសមិទ្ធិផលនេះមិនត្រឹមតែជាភាពខុសប្លែកគ្នាតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាអ្វីដែលយើងអាចរំពឹងទុកបានចំពោះក្រុមហ៊ុនវ័យក្មេងនេះ។

ផលិតផលរបស់ realme បានទទួលការសាទរពីប្រទេសឥណ្ឌា ប៉ូឡូញ និងអេហ្ស៊ីប។ ជាមួយនឹងពានរង្វាន់ចំនួនជាង 160 សម្រាប់ផលិតផលរបស់ខ្លួននៅទូទាំងពិភពលោក។ គ្រឹះមួយនៃគ្រឹះធំគឺ ផ្តោតលើការអភិវឌ្ឍផលិតផល និងត្រូវតាមតម្រូវការនិងការចង់បានរបស់អតិថិជន។ នេះជាភស្ដុតាងជាក់ស្តែងដែល realme បានឈ្នះពានរង្វាន់ចំនួនជាង 17 ដែលផ្តល់ដោយយុវជននៅក្នុងទ្វីប 3 ផ្សេងគ្នាព្រមទាំងបង្ហាញយ៉ាងច្បាស់ថា realme គឺជាជម្រើសទី 1 ដែលត្រូវបានវាយតម្លៃដោយយុវជនទូទាំងពិភពលោក។

សមិទ្ធិផលរបស់ realme ក៏មិនត្រូវបានមើលរំលងផងដែរ ហើយវាត្រូវបានកត់សម្គាល់ដោយសហគមន៍រចនាអន្តរជាតិផងដែរ។ ទោះបីជាប្រេនវ័យក្មេងក៏ដោយក៏ realme បានឈ្នះពានរង្វាន់រចនាអន្តរជាតិកំពូលៗ ចំនួន 5 ដូចជា ពានរង្វាន់រចនាល្អប្រចាំឆ្នាំ 2020 សម្រាប់ផលិតផល 3 ផ្សេងៗគ្នា ហើយពានរង្វាន់ Red Dot Design Award realme X2 Pro, Golden Pin Award និងច្រើនទៀត។ ការរចនាលំដាប់ពិភពលោកត្រូវបានបន្ថែមដោយបច្ចេកវិទ្យាទំនើប ដូចដែល realme ជាម៉ាកដំបូងគេដែលណែនាំបច្ចេកវិទ្យា 5G ទៅកាន់ទីផ្សារជាច្រើនជាមួយតម្លៃប្រកួតប្រជែង ដូចជាការប្រកាសចេញជាសកលនៃ realme 7 5G មានតម្លៃក្រោម 300ដុល្លារ។  ស្ថាប័នព័ត៌មានល្បីឈ្មោះ GSM Arena បានវាយតំលៃ realme ជាស្មាតហ្វូនលំដាប់មធ្យមដំបូងបង្អស់សម្រាប់ឆ្នាំ 2020។

 

យុទ្ធសាស្រ្តនេះ និងភាពជាអ្នកដឹកនាំក្នុងទីផ្សារនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ពីអតិថិជនរបស់ក្រុមហ៊ុន៖ នៅក្នុងប្រទេសឥណ្ឌាបានលក់ឧបករណ៍សម្លេងឆ្លាតវៃជាង 1 លាន គ្រឿង realme បានឈានចំណាត់ថ្នាក់ទី3 នៅក្នុងចំណែកទីផ្សារត្រីមាសទី 2 ឆ្នាំ 2020 ក្នុងនាមជាក្រុមហ៊ុនថ្មីមួយ។ ជាមួយនឹងសន្ទុះខ្លាំងក្លា ដែលទទួលបាននៅឆ្នាំ2020 realme ត្រៀមនឹងធ្វើឲ្យផ្ទុះក្នុងឆ្នាំ 2021 កាន់តែខ្លាំង និងលឿនជាងមុន ជាកម្លាំងថ្មីដែលកំពុងធ្វើឲ្យកក្រើកដល់ឧស្សាហកម្មមួយនេះ។

realme គឺជាប្រេនបច្ចេកវិទ្យាមួយ ដែលនាំមកនូវពេញនិយមសម្រាប់ស្មាតហ្វូន និងឧបករណ៍ឆ្លាតវៃ AIoT ទៅកាន់ទីផ្សារពិភពលោក។ អ្នកប្រើប្រាស់ realme គឺជាយុវវ័យមានគំនិតបើកទូលាយចំពោះអ្វីដែលថ្មី។ ពួកគេ "ហ៊ានឆ្ពោះទៅមុខ" ដែលប្រកបដោយបច្ចេកវិទ្យា និងការរចនាថ្មីបំផុត។ realme ត្រូវបានគេទទួលស្គាល់ថាជាម៉ាកស្មាតហ្វូនដ៏សំខាន់មួយ យោងតាមស្ថិតិរបស់ Counterpoint នៃការនាំចេញស្មាតហ្វូនទូទាំងពិភពលោកនៅត្រីមាសទី 3 ឆ្នាំ 2020 ដែលឈរនៅលំដាប់កំពូលទី 7 ក្នុងពិភពលោក។  នៅឆ្នាំ 2019 ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានឈានដល់ 25 លានគ្រឿងជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ 808% ដែលធ្វើឱ្យ realme ក្លាយជាប្រេនស្មាតហ្វូន ដែលរីកលូតលាស់លឿនបំផុតនៅលើពិភពលោកក្នុងរយៈពេល 4 ត្រីមាសជាប់គ្នា ចាប់ពីត្រីមាសទី 3 ឆ្នាំ 2019 ដល់ត្រីមាសទី2 ឆ្នាំ 2020។ realme ចូលទៅកាន់ទីផ្សារចំនួន 61 ទូទាំងពិភពលោក រួមមានដូចជាប្រទេសចិន អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អឺរ៉ុប រុស្ស៊ី អូស្រ្តាលី មជ្ឈឹមបូព៌ា អាហ្រ្វិក ដែលមានអ្នកប្រើប្រាស់ជាង 50 លាននាក់ជុំវិញពិភពលោក។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទីបំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនទាំងអស់ មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាដូតម្លៃដល់ទៅ $194 ថែមទៀតផង!

ទីបំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនទាំងអស់ មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាដូតម្លៃដល់ទៅ $194 ថែមទៀតផង!

ដោយ ប៉េងលីន
Samsung Galaxy S21 Ultra បង្ហាញរូបរាងពិត មុខមាត់ពិតផ្លូវការណ៍ហើយដោយប្រើកំពូលឈីប Snapdragon 888 / Exynos 2100, មានអេក្រង់កម្រិត WQHD 120 Hz Adaptive Refresh rate ទ្រទ្រង់ប៊ិច S-Pen និងកាមេរ៉ាក្រោយអាច Zoom បាន 100 ដង

Samsung Galaxy S21 Ultra បង្ហាញរូបរាងពិត មុខមាត់ពិតផ្លូវការណ៍ហើយដោយប្រើកំពូលឈីប Snapdragon 888 / Exynos 2100, មានអេក្រង់កម្រិត WQHD 120 Hz Adaptive Refresh rate ទ្រទ្រង់ប៊ិច S-Pen និងកាមេរ៉ាក្រោយអាច Zoom បាន 100 ដង

ដោយ ប៉េងលីន
ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ដោយ ប៉េងលីន
Samsung Galaxy S21 Series (5G) ដែលជាកំពូលស្មាតហ្វូន ប្រចាំសករាជថ្មីល្បីកក្រើកពិភពលោក បានបង្ហាញខ្លួន និងដាក់ឲ្យកម្ម៉ង់ទុកមុនបាននៅប្រទេសកម្ពុជាយើងហើយ…!!

Samsung Galaxy S21 Series (5G) ដែលជាកំពូលស្មាតហ្វូន ប្រចាំសករាជថ្មីល្បីកក្រើកពិភពលោក បានបង្ហាញខ្លួន និងដាក់ឲ្យកម្ម៉ង់ទុកមុនបាននៅប្រទេសកម្ពុជាយើងហើយ…!!

ដោយ ប៉េងលីន
 ក្រុមហ៊ុន សែលកាត ប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបែបទំនើបថ្មីតាមអនឡាញ

ក្រុមហ៊ុន សែលកាត ប្រកាសដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបែបទំនើបថ្មីតាមអនឡាញ

ដោយ ប៉េងលីន
 realme ផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្មាតហ្វូន realme 7 និង 7i ដែលល្បីខាងអេក្រង់រលូន 90Hz និងស្មាតហ្វូនដែលមានកាមេរ៉ា 4គ្រាប់ 64MP

realme ផ្តល់ជូននូវតម្លៃពិសេសសម្រាប់ស្មាតហ្វូន realme 7 និង 7i ដែលល្បីខាងអេក្រង់រលូន 90Hz និងស្មាតហ្វូនដែលមានកាមេរ៉ា 4គ្រាប់ 64MP

ដោយ ប៉េងលីន