no-alternative title

realme X7 Pro 5G និងនាឡិកា Watch S Pro នឹងបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 26 ខែមករា

ក្រុមហ៊ុន realme បានចាប់ផ្តើមបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន X7 Series ជាមួយនឹងស្មាតហ្វូន realme X7 Pro នៅលើទីផ្សារស្មាតហ្វូនជាសកលហើយ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងប្រទេសថៃកាលពីខែមុននេះនៅក្នុងប្រទេសថៃ។ បន្ថែមពីនេះ ក្រុមហ៊ុន realme ក៏បានបញ្ជាក់ថា ខ្លួននឹងនាំយកនូវស្មាតហ្វូននេះចូលទៅក្នុងប្រទេសឥណ្ឌានៅឆ្នាំនេះដូចគ្នា ស្របពេលដែលមានការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅលើ Support Pages ផងដែរ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏មានការទម្លាយអំពីវត្តមានរបស់ស្មាតហ្វូន ‘Pro’ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបង្ហោះរបស់ Facebook របស់ក្រុមហ៊ុន realme នៅក្នុងប្រទេសម៉ាឡេស៊ី គឺមានការនិយាយថា ស្មាតហ្វូន realme X7 Pro 5G នឹងបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 26 ខែមករានេះ។ ព្រឹត្តិការណ៍នៃការបង្ហាញស្មាតហ្វូននេះ គឺនឹងធ្វើឡើងនៅវេលាម៉ោង 12:00 PM MST(UTC+08:00)។ ព្រឹត្តិការណ៍នេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើ Facebook ផងដែរ។ ក្រុមហ៊ុន realme ម៉ាឡេស៊ី បាននិយាយថា នាឡិកា realme Watch S Pro នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន X7 Pro នៅថ្ងៃទី 26 ខែមករាខាងមុខនេះផងដែរ។

ស្មាតហ្វូននេះ គឺមានពណ៌ Gradient ជាមួយនឹងពាក្យស្លោក  ‘DARE TO LEAP’។ ស្មាតហ្វូននេះ មានអេក្រង់ 6.55 អ៊ីង sAMOLED 120Hz FHD+ និងបន្ទះឈីប  MediaTek’s Dimensity 1000+ SoC។ ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB LPDDR4x RAM និងម៉េមូរីទំហំ 256 GBUFS 2.1 storage។ ស្មាតហ្វូននេះ មានកាមេរ៉ា 4 គ្រាប់ដែលមានំទហំ  64MP main lens, 8MP ultra-wide, 2MP macro និង depth lenses។

ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ  32MP Sensor ។ សម្រាប់មុខងារជាច្រើនទៀត គឺមានសេនស័រស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ថាមពលថ្មទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា 65W fast charging, SA/NSA 5G, Bluetooth 5.1, Wi-Fi, 4K video recording, dual-frequency GPS, NFC, stereo speakers និងជាច្រើនទៀត។ ស្មាតហ្វូននេះ មានស្បែក Realme UI ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 10៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន