no-alternative title

MSI Stealth 15M គឺជា Gaming ស៊េរីថ្មីដែលមានរូបរាងប្រណិត កម្រាស់ស្តើងស្លីមស្អាត និងមានកំលាំងម៉ាស៊ីនខ្លាំង

បើនិយាយពីម៉ាស៊ីនកុំព្យូទ័រយួរដៃដែលជាប្រភេទ Gaming Laptop ភាគច្រើនគឺមានទំហំធំ កម្រាស់ក្រាស់ និងទំនង់ធ្ងន់ ដែលខ្លះលោតដល់ជិត 5 គីឡូក៏មាន ដែលពិបាកក្នុងការយកទៅមកតាមខ្លួន។ ប៉ុន្តែសម្រាប់ Gaming Laptop របស់ MSI ម៉ូដែល Stealth 15M មួយនេះវិញបែបជាមានរូបរាងស្តើងស្លីមស្អាតប្រណិត មិនចាញ់កុំព្យូទ័រយួរដៃសម្រាប់ការប្រើប្រាស់លើកិច្ចការងារទូទៅនោះទេ។ 

 

no-alternative title

MSI Stealth 15M មានកម្រាស់សរុបស្តើងល្មមត្រឹមតែ 15.95mm ជាមួយទំងន់ស្រាលត្រឹមតែ 1.69 គីឡូក្រាមតែប៉ុណ្ណោះ ដូចនេះយើងអាចដាក់វាយកទៅមកតាមខ្លួនសម្រាប់បំពេញកិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាការលេងហ្គេមកម្សាន្តបានគ្រប់ទីកន្លែង។ កុំព្យូទ័រយួរដៃ Gaming Laptop ស៊េរីថ្មីនេះមានជម្រើសពីរពណ៌គឺពណ៌ប្រផេះហៅថា Carbon Gray និងពណ៌សហៅថា Pure White។

MSI Stealth 15M បំពាក់នូវបន្ទះអេក្រង់ធំទូលាយប្រភេទ IPS Level Gaming ទំហំ 15.6 អ៊ីញកម្រិត Full-HD និងមានកម្រិត refresh rate 144Hz ដូចនេះគឺថារាល់ការប្រើប្រាស់កម្មវិធីទាំងឡាយនៅលើអេក្រង់របស់ Gaming Laptop មួយនេះពិតជាមានភាពរលូនជាមួយកម្រិតបង្ហាញរូបភាពចេញបានច្បាស់ដិតត្រជាក់ភ្នែក ដែលល្អបំផុតសម្រាប់ការលេងហ្គេម ទស្សនាខ្សែភាព ការឌីស្សាញ និងការប្រើជាមួយកម្មវិធីទាំងឡាយ។

ងាកមកផ្ទាំងក្តារ Keyboard វិញត្រូវបានរចនាតំរៀបឡើងជាមួយគ្រាប់ Key ទាលធំ ជាមួយគម្លាតសមល្មមក្នុងសំរាកម្រាមដៃវាយអត្ថបទ និងគ្រប់គ្រង់ការលេងហ្គេម ជាមួយនឹងភាពហាប់ល្អ ព្រមទាំងរំលេចដោយភ្លើងពណ៌ប្រដេញ RGB LED នៅពីក្រោមថែមទៀតផង។ រីឯផ្ទាំងក្តា Touchpad របស់ Stealth 15M វិញគឺមានផ្ទៃធំល្មមផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់ក្នុងការចុចបញ្ជាកម្មវិធី និងមុខងារទាំងលាយនៅលើម៉ាស៊ីនជំនូសអោយការប្រើ USB Mouse ជាមួយសំពាធសំគាល់ស្នាមម្រាមដៃបានយ៉ាងល្អថែមទៀតផង។ 

កំលាំងម៉ាស៊ីនរបស់ MSI Stealth 15M ត្រូវបានក្រុមហ៊ុនដាក់អោយប្រតិបត្តិការជាមួយ CPU ជំនាន់ចុងក្រោយរបស់ Intel គឺជំនាន់ទី 11th  ស៊េរី Intel-Core i7 U Processor ដែលទ្រទ្រង់ល្បឿនប្រតិបត្តិការដោយរ៉េមប្រភេទ DDR4-3200MHz ទំហំ 16GB ជាមួយអង្គ GPU របស់ NVIDIA ស៊េរី GeForce GTX 1660 Ti-Max-Q Design កំលាំង 6GB-GDDR6។ ម៉ាស៊ីនកុំព្យូទ័រយួរដៃ Gaming Laptop មួយនេះមានថាសរឹងផ្ទុកឯកសារប្រភេទ M.2 SSD NVMe PCle Gen4 ទំហំ 512GB និងទ្រទ្រង់ដោយប្រតិបត្តិការដោយ Microsoft Windows Home-64bit ព្រមទាំងមានតំឡើងមកជាមួយនូវកម្មវិធី Dragon Center សម្រាប់អោយអ្នកប្រើប្រាស់តាមដានលើប្រព័ន្ធដំណើរការក្នុងម៉ាស៊ីន ក៏ដូចជាការកំនត់លើមុខងារផ្សេងៗរបស់ម៉ាស៊ីន។ 

បន្ថែមពីនេះវាក៏មានភ្ជាប់នូវប្រព័ន្ធកង្ហាលចំនួនពីរអមសងខាងម៉ាស៊ីន ជាមួយនឹងប្រព័ន្ធបំពងសារធាតុត្រជាក់ចំនួន 6 ដើម ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 5 ដើម្បីជួយទប់ការឡើងកំដៅក្នុងម៉ាស៊ីននៅពេលប្រតិបត្តិការកម្មវិធី និងហ្គេមធំៗមានក្រាហ្វិចខ្ពស់ក្នុងរយះពេលយូរម៉ោង។ MSI Stealth 15M មានថ្មទំហំ 52Whr និងប្រើឆ្នាំងសាកប្រភេទ AC កំលាំង 150W។

ជាមួយនឹងការឌីស្សាញរូបរាងខាងក្រៅមើលទៅទាក់ភ្នែកប្រណិតបែប Premium ស្តើង ស្លីមស្អាត MSI Stealth 15M នៅមានភ្ជាប់ដោយរន្ធ I/O Port និងបច្ចេកវិទ្យាថ្មីទំនើបជាច្រើនសមស្របតាមតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើដូចជាបច្ចេកវិទ្យា Wi-Fi 6 (802.11 ax), ប្លូធូស v5.1, រន្ធដោតកាសខ្នាត 3.5mm Combo Jack, រន្ធ microSD, HDMI កម្រិត [email protected], USB-A3.2 ចំនួនពីរ, USB-C v4/Thunderbolt v4 ចំនួនមួយ, កាមេរ៉ាវ៉ិបខេមកម្រិត HD-720px និងមានប្រព័ន្ធ Speaker បំពងសំឡេងកម្រិត 2W ពីរគ្រាប់ទ្រទ្រង់ដោយបច្ចេកវិទ្យាសំឡេង High-Resolution Audio និង Dynaudio Tech ដែលស្រែកសំឡេងចេញបានលឺខ្លាំងច្បាស់ល្មមស្តាប់។

MSI Stealth 15M មានចេញដាក់លក់នៅលើបណ្តាញលក់ទំនិញអនឡាញ Amazon ក្នុងតម្លៃខ្ទង់ $1,499៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme បញ្ចប់ឆ្នាំ 2020 ជាមួយនឹងពានរង្វាន់ជាច្រើននៅក្នុងឧស្សាហកម្មស្មាតហ្វូន ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំប្រកបដោយប្រសិទ្ធភាព

realme បញ្ចប់ឆ្នាំ 2020 ជាមួយនឹងពានរង្វាន់ជាច្រើននៅក្នុងឧស្សាហកម្មស្មាតហ្វូន ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំប្រកបដោយប្រសិទ្ធភាព

ដោយ ប៉េងលីន
Panasonic LUMIX S5 Hybrid Full-Frame Mirrorless ជំនាន់ថ្មី បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ

Panasonic LUMIX S5 Hybrid Full-Frame Mirrorless ជំនាន់ថ្មី បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
IQOO 7 បង្ហាញវត្តមានជាផ្លូវការណ៍ហើយ ដោយភ្ជាប់នូវបច្ចេកវិទ្យាសាកថ្ម 120W Ultra-Fast Charge សាកពេញម្តង ប្រើពេលតែ 15 នាទីប៉ុណ្ណោះ

IQOO 7 បង្ហាញវត្តមានជាផ្លូវការណ៍ហើយ ដោយភ្ជាប់នូវបច្ចេកវិទ្យាសាកថ្ម 120W Ultra-Fast Charge សាកពេញម្តង ប្រើពេលតែ 15 នាទីប៉ុណ្ណោះ

ដោយ ប៉េងលីន
អ្នកទម្លាយម្នាក់បានបញ្ចេញព័ត៌មានថា Huawei P50 Series គឺនឹងមានចំនួន 3 ម៉ូដែល ហើយនិងមានអេក្រង់ 3 ប្រភេទផ្សេងៗគ្នាទៀតផង

អ្នកទម្លាយម្នាក់បានបញ្ចេញព័ត៌មានថា Huawei P50 Series គឺនឹងមានចំនួន 3 ម៉ូដែល ហើយនិងមានអេក្រង់ 3 ប្រភេទផ្សេងៗគ្នាទៀតផង

ដោយ ប៉េងលីន
Huawei P50 អាចនឹងមាន 2 ជម្រើសផ្សេងគ្នា ដោយមួយដំណើរការលើ Android និងមួយទៀតដំណើរការលើ HARMONY OS

Huawei P50 អាចនឹងមាន 2 ជម្រើសផ្សេងគ្នា ដោយមួយដំណើរការលើ Android និងមួយទៀតដំណើរការលើ HARMONY OS

ដោយ ប៉េងលីន
Republic of Gamers (ROG) បង្ហាញនូវបទពិសោធន៍ថ្មីនៃការទំនាក់ទំនងកាន់តែអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ពិរពណ៌ CES 2021

Republic of Gamers (ROG) បង្ហាញនូវបទពិសោធន៍ថ្មីនៃការទំនាក់ទំនងកាន់តែអស្ចារ្យសម្រាប់ព្រឹត្តិការណ៍ពិរពណ៌ CES 2021

ដោយ ប៉េងលីន