no-alternative title

ចង់ដឹងទេថា OPPO RENO5 ម៉ូដែលថ្មី ដែលទើបនឹងចេញលក់ក្តៅៗនេះ មានមុខងារកាមេរ៉ាខុសគ្នាអ្វីខ្លះពីសិស្សប្អូន OPPO RENO4 ?

ដូចដែលលោកអ្នកបានដឹងថា OPPO RENO Series គឺជាស្មាតហ្វូនលំដាប់ថវិកា តំណាងឲ្យភាពទាន់សម័យ ស៊ីវិល័យ និងតម្រូវចិត្តមិត្តៗយុវវ័យសម័យទំនើប។ បើយោងតាមការអង្កេតតាមស្ថាប័នព័ត៌មានផ្សេងៗ ហាងលក់ទូរស័ព្ទដៃ គឺអតិថិជនភាគច្រើនមុននឹងសម្រេចចិត្តទិញ ឬដូរស៊េរី ភាគច្រើនផ្តោតលើទំហំកាមេរ៉ា មុខងារកាមេរ៉ាដែលអាចថតច្បាស់ទាំងថ្ងៃទាំងយប់ និងគ្រប់ស្ថានភាព។ ពិសេសគឺឧស្សាហ៌សួរថា ថតស្អាតអត់ កាមេរ៉ា OPPO ជួយបានអត់?

 

no-alternative title

យ៉ាងណាមិញ បើតាមចាំបានកាលពីពាក់កណ្តាលឆ្នាំ 2020 ក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាបានចេញនូវស្មាតហ្វូនម៉ូដែល OPPO RENO4 ដែលមានការពេញនិយមខ្លាំងគ្រប់ទិសទីពាសពេញប្រទេសកម្ពុជាដោយសារតែមុខងារថតរូបស្អាតៗ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងលើសពីរំពឹងទុក។ ដោយសារតែមូលហេតុនេះហើយទើបដើមឆ្នាំ 2021 ក្រុមហ៊ុន OPPO មិនបង្អង់យូរក៏បានបញ្ចេញនូវស្មាតហ្វូនថ្មីបន្ទាប់គឺ OPPO RENO5 ដែលផ្តោតលើទំហំកាមេរ៉ាកាន់តែធំ 64MP+44MP មុខងារថតរូបថ្ងៃយប់កាន់តែច្រើនដ៏សម្បូរបែប ដើម្បីបន្តបំពេញតម្រូវការរបស់អតិថិជន និងហ្វេនៗសម័យថ្មី។  

លើសពីនេះឃើញថាបច្ចេកវិទ្យា និងមុខងារមួយចំនួនបំពាក់នៅលើស្មាតហ្វូន Flagship ដែលមានតម្លៃថ្លៃៗក៏មានបំពាក់នៅលើ OPPO RENO5 ស៊េរីក្រោយទើបចេញលក់ថ្មីៗក្តៅៗក្នុងតម្លៃ $369 នេះផងដែរដូចជាកម្លាំងសាកថ្ម ល្បឿនអេក្រង់ និង កាមេរ៉ាជាដើម។ អ៊ីចឹងអស់លោកអ្នកប្រាកដឆ្ងល់ថាតើកាមេរ៉ា OPPO RENO4 និង OPPO RENO5 មានលក្ខណៈពិសេសអ្វីខ្លះ? ហើយមានចំណុចអ្វីលើសពីគ្នា? 

សម្រាប់ OPPO RENO4 មានកាមេរ៉ាទំហំ 32MP+48MP ដែលមានមុខងារមួយចំនួនដូចគ្នានឹង OPPO RENO5 រួមមានមុខងារថតរូបកំណត់ពណ៌លេចធ្លោ (AI Color Portrait) មុខងារវីដេអូលេចធ្លោជាមួយនឹងផ្ទៃសខ្មៅ (Monochrome Video) មុខងារថតរូបលេចធ្លោពេលរាត្រី (Night Flare Portrait) មុខងារថតវីដេអូយឺតៗ (960fps Smart Slow-motion), មុខងារថតច្បាស់ដិតកម្រិត 108MP (Ultra-clear 108MP Image) ថតរូបមុំទូលាយ (Ultra-wide Angle) និងមុខងារថតវីដេអូទប់លំនឹង (Ultra Steady Video 3.0)។

ចំណែក OPPO RENO5 វិញមានកាមេរ៉ាទំហំធំ 44MP+64MP បំពាក់មកជាមួយមុខងារថតរូបស្អាតៗចំនួន 15 បន្ថែមលើ OPPO RENO4 រួមមានដូចជា ៖ 

•មុខងារ ថតវីដេអូសិល្បៈបែបច្នៃប្រឌិត (AI Mixed Portrait)

•មុខងារ ថតវីដេអូភ្លោះ (Dual View Video)

•មុខងារ ថតវីដេអូសម្គាល់យកចំណុចលេចធ្លោច្បាស់ (AI Highlight Video) 

•មុខងារ ថតវីដេអូច្បាស់ពេលយប់ (Ultra Night Video) ទោះក្នុងស្ថានភាពស្ទើរពន្លឺ ឬងងឹតក៏ដោយ

•មុខងារ ថតច្បាស់ស្អាតគ្រប់ពេល (Live HDR) ទោះពន្លឺស្ទើរ ឬកុងពន្លឺថ្ងៃ

•មុខងារ ថតរូបស៊ែលហ្វីច្បាស់ដិត (Ultra Clear 108MP Selfie)

•មុខងារ ផ្តោតពណ៌នៃចំណុចសំខាន់នៃរូបថត (AI Scene Enhancement)

•មុខងារ បង្កើនភាពច្បាស់ ICE (Image-clear Engine) ទោះបីថតពេលដៃឬដងខ្លួនរង្គើរក៏ដោយ

•មុខងារ កំណត់រូបស្អាតដោយស្វ័យប្រវត្តិ (Auto Generate) 

លើសពីនេះរវាង OPPO RENO5 & OPPO RENO4 ក៏មានលក្ខណៈពិសេសផ្សេងៗទៀតដូចជា៖

(1) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។ សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។

(2) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។

(3) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។

វ៉ាវ! OPPO RENO5 ឡូយអស់ស្ទះ! តម្លៃត្រឹមតែ $369 តែសមត្ថភាពថតរូប ថតវីដេអូអេមកប់ស៊េរីប្រហាក់ប្រហែលកាមេរ៉ាធំៗរាប់ពាន់ដុល្លារឯណ្ណោះ។ បើពិសេសម្លឹងៗ ចាំកាលទៀត!

រួសរាន់ជាវ OPPO RENO5 តាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសដែលនៅជិតផ្ទះលោកអ្នកបំផុត ដើម្បីក្លាយជាម្ចាស់ OPPO RENO5 ម៉ូដែលថ្មីស៊ីវិល័យចុងក្រោយគេ។ បើមិនសាក ម៉េចដឹងថាកាមេរ៉ាអស្ចារ្យ និងអាចជួយបានកម្រិតណា៕

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភោជនីយ៍ដ្ឋាន ផាកកាហ្វេ បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះថា ផាកកាហ្វេ ដឺហ្រ្គីនខំម្យូនីធីម៉ល នៅតំបន់សែនសុខ

ភោជនីយ៍ដ្ឋាន ផាកកាហ្វេ បានបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ដែលមានឈ្មោះថា ផាកកាហ្វេ ដឺហ្រ្គីនខំម្យូនីធីម៉ល នៅតំបន់សែនសុខ

ដោយ ប៉េងលីន
Samsung Galaxy A02s និង Galaxy A02 ទាំងកាមេរ៉ា…ទាំងកម្លាំងថ្ម…ទាំងអេក្រង់…និងទាំងតម្លៃ…អស្ចារ្យម៉ាចប់ម៉ង…កប់ស៊េរី…!

Samsung Galaxy A02s និង Galaxy A02 ទាំងកាមេរ៉ា…ទាំងកម្លាំងថ្ម…ទាំងអេក្រង់…និងទាំងតម្លៃ…អស្ចារ្យម៉ាចប់ម៉ង…កប់ស៊េរី…!

ដោយ ប៉េងលីន
ស្ងាត់ៗក្រុមហ៊ុន vivo ធ្វើការបញ្ចុះតម្លៃទៅលើម៉ូឌែលស្មាតហ្វូន vivo V20!

ស្ងាត់ៗក្រុមហ៊ុន vivo ធ្វើការបញ្ចុះតម្លៃទៅលើម៉ូឌែលស្មាតហ្វូន vivo V20!

ដោយ ប៉េងលីន
ស្មាតហ្វូន realme GT 5G នឹងមានអេក្រង់ OLED កម្រិត 160Hz Refresh Rate ហើយនិងមានបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 125W Fast Charging

ស្មាតហ្វូន realme GT 5G នឹងមានអេក្រង់ OLED កម្រិត 160Hz Refresh Rate ហើយនិងមានបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 125W Fast Charging

ដោយ ប៉េងលីន
ស្ថានីយ៍ទូរទស្សន៍ធំៗចំនួន 3 បានចុះ MoU ជាមួយគ្នា ដើម្បីបង្កើតនូវទូរទស្សន៍ឌីជីថលដែលធំជាងគេនៅប្រទេសកម្ពុជា

ស្ថានីយ៍ទូរទស្សន៍ធំៗចំនួន 3 បានចុះ MoU ជាមួយគ្នា ដើម្បីបង្កើតនូវទូរទស្សន៍ឌីជីថលដែលធំជាងគេនៅប្រទេសកម្ពុជា

ដោយ ប៉េងលីន