សម្រាប់ដើមឆ្នាំ 2021 realme ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាពេញនិយមមួយ បាននាំមកនូវការផ្តល់ជូនពិសេសថ្មីមួយ ជាមួយតម្លៃថ្មី ដែលមិនធ្លាប់មាន សម្រាប់ស្មាតហ្វូនGaming ល្បីខាងឈីបខ្លាំង អេក្រង់រលូន 90Hz ជាមួយជម្រើស $229 និង $269។ អតិថិជនដែលត្រៀមទិញកាដូសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងមនុស្សពិសេស អាចពិចារណាគិតគូរបានលើស្មាតហ្វូនកូនពៅរបស់ realme 7 ស៊េរី គឺ realme 7i និង realme 7 ទាំង 2 ម៉ូដែលនេះបាន។ មិនត្រឹមតែចំណេញ 20$ ប៉ុណ្ណោះទេ ថែមទាំងបានកាដូជាច្រើនទៀតទៅតាមម៉ូដែលនីមួយៗទៀត។
ឥឡូវយើងក្រឡេកមើល លក្ខណៈពិសេស របស់ realme 7i និង realme 7 ទាំង 2 ម៉ូដែល ជមួយនឹងកាដូដូចខាងក្រោម៖
•realme 7i : បំពាក់មកនូវកាមេរ៉ាលំដាប់ Flagship “64MP Power Master” Ultra Clear 4គ្រាប់ អាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អ កាមេរ៉ាទម្លុះអេក្រង់ 16MP ថាមពលថ្មធំ5000mAh សាកថ្មលឿន18W និងមានអេក្រង់រលូន 90Hz ទំហំធំ 6.5អ៊ីញ ព្រមទាំងមានមុខងារសម្បូរបែបជាច្រើនទៀត។ realme 7i មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌បៃតង Aurora Green និងពណ៌ខៀវ Porla Blue ជាមួយការដូដូចជា៖ Phone Ring, ដបទឹក, បាសប្លូធូ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍។
•realme 7 : បំពាក់បន្ទះឈីប Gaming Helio G95 សមត្ថភាពលេងហ្គេមខ្លាំង អូសកម្មវិធីធំៗបានដោយគ្មានបញ្ហា អេក្រង់រលូន 90Hz ធ្វើឲ្យការកម្សាន្តកាន់តែជក់ចិត្ត ហើយវាក៏មានកាមេរ៉ាជំនាន់ថ្មី Sony 64MP ៤គ្រាប់ រាល់ពេលដែលប្រើមុខងារ64MP រូបភាពច្បាស់ជាងរូប ដែលថតដោយមុខងារ ធម្មតា 2 ដង និងកាមេរ៉ាមុខទម្លុះអេក្រង់ 16MP ថាមពលថ្មធំ 5000mAh ជាមួយនឹងការសាកថ្មលឿន 30W Dart ។ realme 7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស Mist White និងពណ៌ខៀវ Mist Blue ជាមួយការដូដូចជា៖ ដបទឹក, កាសក្តោបត្រចៀកប្លូធូ និង ស៊ីមស្មាតធំម៉ង 12 សប្តាហ៍។ ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី 15 ខែមករា ឆ្នាំ2021 រហូតដល់អស់ពីស្តុក ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន realme៕