no-alternative title

ជាវស្មាតហ្វូន OPPO RENO5 តម្លៃ $369 នៅពេលនេះ នឹងមានឱកាសឈ្នះរង្វាន់ដល់ $10,000 ចាប់ពីថ្ងៃទី 23 ខែមករានេះតទៅ

កាលពីថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាទើបនឹងបានសម្ពោធ និងប្រកាសតម្លៃនូវស្មាតហ្វូន OPPO RENO5 ជាផ្លូវការក្នុងតម្លៃត្រឹមតែ $369 និងទទួលបានកាដូសរុបជាទឹកប្រាក់ $74 ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែពិសេស លើសពីពិសេស! រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា ឆ្នាំ2021 នេះតទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាង កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែថតរូបអ្នកជាមួយទូរស័ព្ទ OPPO RENO5 បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ OPPO RENO5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង បន្ទាប់មកទៀតលោកអ្នកធ្វើការ Share ទៅលើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត។

បើក្រឡេកមកមើលព័ត៌មានលម្អិតរាល់ការជាវស្មាតហ្វូន OPPO RENO5 សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO Reno5 ស៊េរីថ្មីក្នុងតម្លៃត្រឹមតែ $369 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូគិតជាទឹកប្រាក់សរុបប្រមាណ 74$ រួមមានដូចជា៖ កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស (Bronze) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។ 

ដូច្នេះ ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានលម្អិតផ្សេងៗរបស់ស្មាតហ្វូន OPPO RENO5 លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ 

គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូនម៉ូដែលថ្មី OPPO RENO5 គឺមានមុខងារពិសេសៗ ទំនើបទាន់សម័យជាច្រើន អាចនិយាយថា គុណភាពលើពីតម្លៃជាមួយនឹង៖

(1) AI Camera ៖ OPPO RENO5 ស៊េរីថ្មីបំពាក់មកជាមួយ AI Camera ជំនាន់ថ្មី 2.0 ដែលបំពាក់មកជាមួយនឹងមុខងារថ្មីៗ ទំនើបៗ និងពេញនិយមជាច្រើនរួមមាន AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើន។

(2) ទំហំកាមេរ៉ា៖ OPPO RENO5 ជាមួយកាមេរ៉ាទំហំធំ 64MP+44MP ដែលអាចថតរូប ថតវីដេអូកាន់តែច្បាស់គ្រប់ពេល គ្រប់ស្ថានភាព ទោះស្ថិតនៅទីងងឹតយ៉ាងណាក៏ដោយ។

(3) បច្ចេកវិទ្យាសាកថ្ម៖ OPPO RENO5 មានថាមពលថ្ម 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 50W ជួយលោកអ្នកអាចសាកថ្មពេញ 100% ត្រឹមតែ 48 នាទី។

- លោកអ្នកប្រាកដជាឆ្ងល់ និងចង់ដឹងលម្អិតពីលក្ខណៈពិសេសរវាង OPPO RENO4 និង OPPO RENO5 ហើយមែនអត់? 

(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយម 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។

(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W សាក 5 នាទីមើលវីដេអូបាន 3 ម៉ោង។

(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។

(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន