no-alternative title

ស្មាតហ្វូន vivo Y51 ចេញលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ មានតម្លៃត្រឹមតែ 259 ដុល្លារតែប៉ុណ្ណោះ

នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការនូវស្មាតហ្វូនត្រកូល Y ម៉ូដែល vivo Y51 នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហើយ ចាប់ពីថ្ងៃទី 22 ខែមករានេះ ជាមួយតម្លៃ 259 ដុល្លារតែប៉ុណ្ណោះ  ។ vivo Y51 គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការរចនារូបរាងតួរខ្លួនផ្គុំឡើងពីកញ្ចក់នៅផ្ទៃខាងមុខ និងជ័ររលោងដូចកញ្ចក់នៅផ្ទៃខ្នងខាងក្រោយ ដែលរំលេញជាមួយនឹងផ្ទៃពណ៌ប្រដេញពីរពណ៌យ៉ាងស្រស់ស្អាត ដោយពណ៌នៅត្រង់ផ្នែកខាងក្រោម គឺជាពណ៌ខៀវបែបទឹកសមុទ្ទ ប្រដេញឆ្លុះឡើងទៅលើបែកជាចេញពណ៌ស្វាយ ដែល vivo ហៅពណ៌នេះថា Crystal Symphony ហើយក្រៅពីពណ៌នេះ vivo Y51 នៅមានពណ៌ខៀវមួយទៀតហៅថា Titanium Sapphire។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

vivo Y51 មានអេក្រង់ទំហំ 6.58 អ៊ីញជាប្រភេទបន្ទះបង្ហាញ IPS LCD ខ្នាត 21:9 រំលេចដោយឆកដំណក់ទឹក មានកម្រិតដង់ស៊ីតេភាពច្បាស់ 415ppi និងទ្រទ្រង់កម្រិតបង្ហាញចេញដល់ Full-HD+ ទំហំ 2408x1080 ភិចសែល នៅលើផ្ទៃបង្ហាញសរុប 82.2%។ ក្រុមហ៊ុន vivo បានហៅឈ្មោះអេក្រង់នេះថា Halo FullView Display។ ទៅលើសាច់រូបភាព-វីដេអូ ដែលបង្ហាញនៅលើផ្ទៃអេក្រង់របស់ vivo Y51 ឃើញថាមានគុណភាពច្បាស់ល្អ ជាមួយកម្រិតពន្លឺ និងកម្រិតពណ៌ ចាក់ចេញបានច្បាស់គ្រប់គ្រាន់ ពិសេសបំផុត សម្រាប់ការទស្សនាខ្សែភាពយន្តនៅលើ Youtube និងវីដេអូនលើ TikTok។ បន្ថែមពីនេះអេក្រង់របស់ទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះ បានប្រើប្រាស់នូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 ជាមួយមុខងារ Eye Protection សម្រាប់ការពារភ្នែករបស់យើងថែមទៀតផង។

និយាយពីប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូនៅលើ vivo Y51 វិញម្តង  ដោយទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះត្រូវបានvivo ដំឡើងកាណុងលែនកាមេរ៉ាក្រោយចំនួនបីគ្រាប់ជាប្រភេទ AI Lens រៀបនៅលើកញ្ចប់លែនរាងចតុកោណកែង និងមានអំពូល LED Flash មួយគ្រាប់។ លែនកាមេរ៉ាធំខាងលើគេមានទំហំដល់ 48MP ប្រើជាលែនគោលដែលមាន aperture 1.8 ដែលមានសមត្ថភាពផលិតរូបភាព និងវីដេអូបានច្បាស់ជាទីពេញចិត្តតែម្តង ដោយវាអាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080 ភិចសែល ល្បឿន 30fps ដោយប្រើមុខងារទប់លំនឹង gyro-EIS ជាមួយ Ultra Stable Video ហើយក៏អាចផលិតសាច់វីដេអូ Slo-Mo បានក្នុងកម្រិត720 ភិចសែល ល្បឿន 120fps ផងដែរ។ ចំនែកកាមេរ៉ាជំនួយពីរគ្រាប់ផ្សេងទៀត គឺមានលែន Super Wide Angle ទំហំ 8MP មាន Aperture 2.2 អាចផលិតប្លង់រូបភាពបានទូលាយក្នុងកម្រិត 120 ដឺក្រេ និងមួយគ្រាប់ទៀតមានជាលែន Super Macro ទំហំ 2MP មាន Aperture 2.4 ប្រើសម្រាប់ផ្តិតយករូបវត្ថុនៅគៀកបំផុតក្នុងគម្លាត 4cm។ 

សម្រាប់កាមេរ៉ាមុខរបស់ vivo Y51 វិញគឺមានទំហំ 16MP មាន aperture 2.0 មានលទ្ធភាពផលិតរូបភាព និងវីដេអូសែលហ្វីបានច្បាស់អាចទទួលយកបានក្នុងលក្ខណមានកម្រិតពន្លឺគ្រប់គ្រាន់ បន្ថែមពីនេះវាក៏មានភ្ជាប់នូវមុខងារជំនួយក្នុងការថតជាច្រើនថែមទៀតផង ដោយក្នុងនោះមានដូចជា មុខងារជំនួយថតរូបពេលរាត្រី Night Mode មុខងារថតរូបកាត់ព្រាលផ្ទៃខាងក្រោយប្លង់ Portrait Mode និង HRD ជាដើម។ ហើយកាមេរ៉ាសែលហ្វីមួយគ្រាប់របស់ vivo Y51 មានតួរនាទីក្នុងការស្កែនមុខដោះសោរសុវត្ថិភាពជំនួសអោយការស្កែកក្រយ៉ៅម្រាមដៃនៅលើចំហៀងខាងស្តាំដៃផងដែរ។ 

ចូលដល់កំលាំងម៉ាស៊ីនវិញម្តង… vivo Y51 ប្រតិបត្តិការលើបន្ទះឈីប Qualcomm Snapdragon 662 កម្រិត Octa-core 64bit អូសបានក្នុងល្បឿន 2.0GHz មានជំនួយពីរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីន 128GB និងប្រើអង្គក្រាហ្វិច Adreno 610។ សម្រាប់ល្បឿនដំណើរការមុខងារ និងកម្មវិធីកម្សាន្តទូទៅនៅលើម៉ាស៊ីន vivo Y51 គឺរត់បានរលូនមិនមានភាពទាក់អាក់ឡើយ ដែលរំខានដល់ការចុចលេងកម្សាន្តរបស់យើងឡើង រីឯការអូសជាមួយហ្គេមឃើញថា មានភាពរលូន Smooth ល្អផងដែរ ដូចនេះ ការជ្រើសរើសប្រើជាមួយនឹង Y51 គឺពិតជាមានភាពជឿជាក់បំផុត។ ទូរស័ព្ទឆ្លាតវៃស៊េរីថ្មីនេះប្រតិបត្តិការដោយ FuntouchOS 11 ទ្រទ្រង់ដោយ Android 11។ 

Vivo Y51 មានថ្មទំហំ 5,000mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Fast Charge 18W ដែលការសាកពី 1% ឡើងទៅ 78% ប្រើពេល 67 នាទី។ អីចឹងមិនលឿនខ្លាំង ហើយក៏មិនយឺតពេលនោះដែរល្មមអាចទទួលយកបាន។ ថាមពលថ្មរបស់ Y51 សាកពេញម្តងអាចកំដរការប្រើប្រាស់ចុចកម្មវិធីលេងកម្សាន្តធម្មតាៗ បានជិត 2 ថ្ងៃ និងប្រើប្រាស់ច្រើនដូចជាទស្សនាវីដេអូលើ TikTok, Youtube, លេងហ្គេម និងប្រើប្រាស់កាមេរ៉ាថតរូបគឺវាគាំទ្របានជិតមួយថ្ងៃពេញដោយអត់បញ្ហាឡើយ។

vivo Y51 គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ដែលកំពុងស្វែងរកទូរស័ព្ទស៊េរីថ្មី ដែលមានភ្ជាប់ដោយគុណសម្បត្តិយ៉ាងប្រពៃសម្រាប់ប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃ ដោយមិនចំនាយថវិកាច្រើន។ vivo Y51 ត្រូវបានក្រុមហ៊ុន vivo Cambodia វៃតែមលក់លើទីផ្សារក្នុងប្រទេសយើងជាមួយតម្លៃខ្ទង់ $259 តែប៉ុណ្ណោះ។   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន