no-alternative title

ក្រុមហ៊ុន ជីហ្គៀ គ្រុប បានរៀបចំសិក្ខាសាលាបណ្ដុះបណ្តាលជំនាញបន្ថែមដល់ក្រុមជាងជំនាញដំឡើងម៉ាស៊ីនត្រជាក់តាមសហគមន៍

ក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGear Group ) បានសហការជាមួយនឹងក្រុមហ៊ុន LG Electronics ដែលជាដៃគូអាជីវកម្មដើម្បីរៀបចំសិក្ខាសាលាស្តីពីការបំពាក់ និងពង្រឹងជំនាញបន្ថែម (Skill Upgrade)លើបច្ចេកទេសក្នុងការដំឡើងម៉ាស៊ីនត្រជាក់ LG ជូនដល់ក្រុមជាងអ្នកជំនាញដំឡើងម៉ាស៊ីនត្រជាក់តាមសហគមន៍នីមួយៗផ្សេងៗគ្នានៅតាមទីរួមខេត្តនានា ទួរយ៉ាងខេត្តកំពង់ធំ និង ខេត្តសៀមរាប ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាលក្ខណៈពិសេសមួយចំនួនរបស់ម៉ាស៊ីនត្រជាក់ រាប់ចាប់តាំងពី ម៉ាស៊ីនត្រជាក់តាមលំនៅដ្ឋាន (RAC) រហូតទៅដល់ ម៉ាស៊ីនត្រជាក់ពាណិជ្ជកម្ម (CAC) ព្រមទាំងបច្ចេកទេសដំឡើងអោយបានត្រឹមត្រូវតាមស្ដង់ដាររបស់ក្រុមហ៊ុនផ្ទាល់។

នៅពេលចាប់ផ្តើមអ្នកចូលរួមត្រូវបានផ្តល់ឱកាសដើម្បីចែករំលែកការព្រួយបារម្ភនិងបញ្ហាប្រឈមរបស់ពួកគេនៅក្នុងការងារប្រចាំថ្ងៃនិងផ្តោតលើវិធីដើម្បីទទួលបានលទ្ធផលល្អបំផុត។ ជាពិសេសចែករំលែកនូវបទពិសោធន៏ដែលក្រុមជាងជំនាញទាំងអស់កំពុងតែជួបប្រទះជាមួយបញ្ហក្នុងពេលការដំឡើងម៉ាស៊ីនត្រជាក់នាពេលបច្ចុប្បន្ន។ក្នុងវគ្គសិក្ខាសាលាមួយនេះ ក៏មានការធ្វើបទបង្ហាញអំពីការផ្ដល់សេវាកម្មជូនអតិថិជនប្រកបដោយជំនាញនិងវិជ្ជាជីវៈចាប់តាំងពីការស្លៀកពាក់រហូតទៅដល់ការនិយាយស្តីឆ្លើយតបទៅកាន់អតិថិជនផងដែរដើម្បីផ្តល់ភាពជឿជាក់ថែមមួយកំរិតទៀតដល់ពួកគាត់។

ក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGear Group ) និង ក្រុមហ៊ុន LG Electronic នឹងខិតចំបង្កើតវគ្គបណ្តុះបណ្ដាលជំនាញបន្ថែមទៀតក្នុងការដំឡើងម៉ាស៊ីនត្រជាក់ដែលជាជំនាញរឹងក៏ដូចជាជំនាញទន់ជូនទៅដល់ក្រុមជាងអ្នកជំនាញដំឡើងម៉ាស៊ីនត្រជាក់តាមសហគមន៍អោយបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានគ្រប់ខេត្តក្រុង ទូរទាំងប្រទេសកម្ពុជា។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន