no-alternative title

សែលកាត ទទួលបានពានរង្វាន់អន្តរជាតិប្រចាំខែមីនា ចំនួនបួនបន្ថែមទៀតសម្រាប់ឆ្នាំនេះ

ជាថ្មីម្តងទៀត ក្រុមហ៊ុនសែលកាតបានទទួលនូវការទទួលស្គាល់ និងការគាំទ្រពីបណ្តាញទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ សកល ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពថ្មីចំនួនបួន។ ពានរង្វាន់ទាំងនេះរួមមាន៖


រូបភាពពាណិជ្ជកម្ម
no-alternative title

•“ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ (International Finance Magazine) ដែលមានមូលដ្ឋាននៅឌូបៃ

•“ឧត្តមភាពក្នុងវិស័យទូរគមនាគមន៍” ដែលជាពានរង្វាន់ផ្តល់ជូនទៅកាន់លោក ចន ចន ណេវ៉ល (Jon Jon Naval) ប្រធានផ្នែកបច្ចេកវិទ្យារបស់សែលកាត ដោយ Global Brands Magazine របស់ចក្រភពអង់គ្លេស។

•“ប្រតិបត្តិករទូរគមនាគមន៍ផ្តល់នូវទំនុកចិត្តខ្ពស់បំផុត” ដែលពានរង្វាន់នេះគឺជាការទទួលបានលើកទីបី និងត្រូវបានផ្តល់ជូនដោយ Global Brands Magazine

•“ស្ថាប័នផ្តល់សេវាបណ្តាញទូរស័ព្ទចល័តឆ្នើមជាងគេបំផុត” ដោយ Global Economics Magazine របស់ចក្រភពអង់គ្លេស។


លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជននូវសេវាកម្មកម្រិតពិភពលោក និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ លោក វ៉ាតសុន បានបន្តទៀតថា៖ “ក្នុងនាមជាបណ្តាញទូរស័ព្ទដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅកម្ពុជា សែលកាតនឹងបន្តខិតខំបម្រើប្រជាពលរដ្ឋកម្ពុជា និងផ្តល់ការធានាថា ពួកគេនឹងអាចទទួលបាននូវទិន្នន័យដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ ជាពិសេសនៅក្នុងគ្រាដ៏លំបាកតែម្តង”។


“យើងសូមថ្លែងអំណរគុណដល់សហគមន៍អន្ដរជាតិ ចំពោះការទទួលស្គាល់នូវរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់យើង។ នៅក្នុងគ្រាដ៏លំបាកនេះ ពួកយើងបានខិតខំរក្សាប្រតិបត្ដិការ និងសេវាកម្មរបស់យើងឱ្យដំណើរការដូចប្រក្រតី ហើយទន្ទឹមនឹងនោះក៏អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាព ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់អតិថិជន និងនិយោជិករបស់យើងផងដែរ”។ ការប្រកាសនូវការទទួលពានរង្វាន់ទាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាតបានធ្វើបទបង្ហាញដ៏អស្ចារ្យបំផុតមួយ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress Shanghai កាលពីសប្តាហ៍កន្លងទៅនេះ ដើម្បីចែករំលែកនូវចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក្រោមប្រធានបទ “ទីក្រុងឆ្លាតវៃនៅកម្ពុជា”។


បទបង្ហាញនេះ ទទួលបាននូវការកោតសរសើរជាខ្លាំងពីសហគមន៍ទូរគមនាគមន៍ពិភពលោក និង MWC ដោយក្នុងនោះ គេក៏ឃើញមាននូវវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រាប់ពាន់នាក់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន