no-alternative title

ក្រុមហ៊ុន ASUS Cambodia នៅតែបន្តការចុះឈ្មោះសម្រាប់ការប្រកួត APAC ROG Masters CS:GO រហូតដល់ថ្ងៃទី 8 ខែមីនា

ក្រុមហ៊ុន ASUS Cambodia បានបន្តការចុះឈ្មោះចូលប្រកួតកីឡាអេឡិចត្រូនិច ROG Masters 2021 Asia Pacific Edition រហូតដល់ថ្ងៃទី ៨ ខែមិនា ឆ្នាំ២០២១។ ការសម្រេចចិត្តក្នុងការពន្យាការចុះឈ្មោះនេះគឺជាសំណើររបស់អ្នកដែលចង់ចូលរួមមួយចំនួន ប៉ុន្តែពួកគេមិនអាចរកក្រុមបានទាន់ពេល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ROG Masters 2021 គឺជាការប្រកួតកីឡាអេឡិចត្រូនិចជាលើកដំបូងប្រចាំតំបន់អាស៊ីប៉ាស៊ីភីកដែលបានរៀបចំឡើងដោយក្រុមការងារ ROG និងចាប់ផ្ដើមពីពាក់កណ្ដាលខែមីនានេះ រហូតដល់ខែមេសា ឆ្នាំ២០២១។ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានប៉ះពាល់ដល់ការធ្វើដំណើរជុំវិញតំបន់នោះការប្រកួតនឹងត្រូវធ្វើឡើងទាំងស្រុងតាមអនឡាញដោយការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តទៅវគ្គជម្រើសចុងក្រោយនឹងមានការផ្សាយផ្ទាល់ផងដែរ។ ការប្រកួតនឹងមាន Counter-Strike: Global Offensive (CS: GO) ជាចំណងជើងហ្គេមផ្លូវការហើយនឹងផ្តល់ឱកាសដល់ក្រុមកីឡាករក្នុងការបង្ហាញជំនាញរបស់ពួកគេប្រជែងគ្នាទៅវិញទៅមកក៏ដូចជាក្រុមអាជីពប្រចាំប្រទេសផងដែរ។

ក្រុម Team Tap នឹងស្ថិតនៅក្នុងចំណោមក្រុមអាជីពដែលនឹងត្រូវបញ្ចូលទៅក្នុងការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតនៅក្នុងប្រទេសកម្ពុជា។លើសពីនេះទៅទៀតនោះក៏មានការចូលរួមពី ពូជ្រួញ ដែលអ្នកទាំងអស់គ្នាបានស្គាល់គាត់ពីគេហទំព័រហ្វេសបុក រៀនថត និង លោកRaven Blaze នឹងធ្វើជា Shoutcaster សម្រាប់ការប្រកួតនៅក្នុងប្រទេសផងដែរ។

ការចុះឈ្មោះ និង វេបសាយផ្លូវការណ៍នៃការប្រកួត អ្នកដែលចាប់អារម្មណ៍នឹងការប្រកួតកីឡាអេឡិចត្រូនិច ROG Masters Asia Pacific ទាំងអស់អាចចូលរួមចុះឈ្មោះបានតាមរយៈ https://ROGMasters.gg 

ការចុះឈ្មោះនេះនឹងឈប់ទទួលចាប់ពីថ្ងៃទី 8 ខែមីនា ឆ្នាំ 2021 នេះតទៅ។ សម្រាប់ពត៌មានបន្ថែម កាលវិភាគនៃការប្រកួត និងពត៌មានដែលទាក់ទងនឹងក្រុមប្រកួតផ្សេងៗក៏អាចរកបាននៅក្នុងវេបសាយផ្លូវការណ៍ខាងលើនេះដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន