no-alternative title

ZenBook Series ឡេបថបដែលមានកម្រ៉ាស់ស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

ជឿជាក់អ្នកទាំងអស់គ្នា ពិតជាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាលនិងមានសមត្ថភាពខ្លាំងជាងគេបំផុត។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី  សម្រាប់ឡេបថប់ដែលស្តើង ស្រាលនិងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ចុងក្រោយក្នុងការច្នៃប្រឌិត និងកំសាន្ត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿន និងមុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង Intel Evo ធ្វើឲ្យការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើឲ្យល្បឿននៃអ៊ីនធឺណែតប្រព្រឹត្តទៅបានយ៉ាងលឿនបំផុត។ ខាងក្រោមនេះ ជាឡេបថប់ស៊េរី ZenBook ថ្មីប្រចាំឆ្នាំ ដែលបានមកដល់ទីផ្សារប្រទេសកម្ពុជា:

ZenBook Duo 14 (UX482)  

ASUS ZenBook Duo 14 (UX482) The Laptop of Tomorrow ស៊េរី២០២១ គឺជាកុំព្យូទ័រយួរដៃ Intel Evo ™ ដែលមានទំហំ ១៤ អ៊ីញ ទម្ងន់ 1.6Kg  និងមានកម្រាស់ 16.9mm បំពាក់នូវអេក្រង់ ASUS ScreenPad Plus ដែលជាអេក្រង់ទី២របស់ឡេបថប់ ដំណើរការយ៉ាងរលូនជាមួយនឹងអេក្រង់ FHD NanoEdge ធំទូលាយងាយស្រួលធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ ZenBook Duo 14 ដែលមានរូបរាងស្ដើងប៉ុន្តែអាចធ្វើ ធុនធ្ងន់បានយ៉ាងរលូនជាមួយនឹងការរួមបញ្ចូលគ្នារបស់ CPU Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel Iris® Xe ឬជម្រើសនៃក្រាហ្វិកដាច់ពីគ្នារបស់ NVIDIA GeForce® MX450 ។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ជាបច្ចេកវិទ្យាដែលធ្វើការជាមួយ CPU Intel Processors ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពដល់ទៅ ៤០ ភាគរយបើប្រៀបធៀបនឹងកុំព្យូទ័រយួរដៃស្តង់ដារស្រដៀងគ្នាដទៃទៀត។ ZenBook Duo 14 មានកម្រិតពណ៌អេក្រង់ត្រឹមត្រូវជាមួយនឹង 100% sRGB។ អាយុកាលថ្មត្រូវបានបង្កើនដល់ ១៧ ម៉ោងពិសេសសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃហើយមុខងារសាក USB-C Easy Charge ផ្តល់នូវការសាកថ្មដែលអាចប្រើបានទាំងពីឧបករណ៍សាក USB-C Power Delivery ឬឧបករណ៍បញ្ចូលភ្លើង USB-C ។ ឡេបថប់នេះមានតម្លៃ $1499។

ASUS ZenBook Flip S13 (UX371)

ZenBook Flip S13 World’s Thinnest 13” 4K OLED Convertible Laptop គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលទទួលបានគំរោង Intel Evo platform design ដែលជាគម្រោងពិសេសរបស់ Intel ប្រើសម្រាប់តែឡេបថប់ដែលមានសមត្ថភាពខ្លាំង និងរាងស្ដើងតែប៉ុណ្ណោះ។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លូនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់។ 

 

ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និង អាចបត់បានរហូតដល់ 360° ។ ប្រព័ន្ធដំណើរការមានរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16GB និង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ។ ឡេបថប់នេះមានតម្លៃប្រហែល $១៣៩៩។ 

ASUS ZenBook S13 (UX393)

ZenBook S13 World’s Lightest 3:2 Frameless Touchscreen Laptop  គឺជាកុំព្យូទ័រយួរដៃទំហំ 13,3 អ៊ីញ មានកំរាស់ 15.7mm និងទម្ងន់ 1.35kg  និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹងដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក និងធ្វើឲ្យអ្នកមានអារម្មណ៍ធំល្មមងាយស្រួលយកតាមខ្លួន។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង។ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហមនិងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ។ ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី 11 ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។ ឡេបថប់នេះមានតម្លៃ $1499។

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 World’s Thinnest 13” OLED Convertible Laptop មានកម្រាស់ត្រឹមតែ 13.9mm និងទម្ងន់ 1.3kg មានអេក្រង់ដែលអាចបើកបានរហូតដល់ 360°។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ។ ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ ឡេបថប់នេះមានតម្លៃ $1299។

ASUS ZenBook 14 Ultralight (UX435EAL)

ZenBook 14 World’s Lightest 14” ZenBook, only 990g មានទម្ងន់ត្រឹមតែ990ក្រាម ZenBook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួលក្នុងការយកតាមខ្លូនជាមួយនឹងសមត្ថភាពដំណើរការខ្លាំង និងមានរូបរាងស្អាតដែលជាជម្រើសដ៍ល្អសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួន។ ZenBook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី 11 ជាមួយនឹងទំហំរ៉េម 8GB និង16GB on board រួមជាមួយ SSD 512GB និង 1TB ជាមួយក្រាហ្វិក Intel Iris Xe (UX435EAL) រឺក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EG)។ ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង 4 នៃអេក្រង់ ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ 92% នៃផ្ទៃលេប។ ជាមួយសំណុំនៃរន្ធ I/O port ,រួមបញ្ចូលទាំងរន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0និងរន្ធ Micro SDមួយ។វាក៏បានរួមបញ្ចូលទាំង Intel  wifi6ដែលជាបច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology។ អ្វីដែលកាន់តែពិសេសទៀតនោះគឺឡេបថប់នេះមាន ScreenPad ដែលមានមុខងារនិងអត្ថប្រយោជន៍ថ្មីៗជាច្រើនក្នុងការជួយបង្កើតផលិតភាពនៃការធ្វើការដែលជួយឲ្យមានលំហូរការងារកាន់តែមានប្រសិទ្ធភាព។ ឡេបថប់នេះមានតម្លៃ $1299។

ASUS ZenBook 14 (UX425 និង UM425)

Zenbook 14 (UX425) World’s Thinnest 14” Laptop with Full I/O Ports គឺជាលេបថបទំហំ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និងស្តើង ជាងជំនាន់មុនៗ។ Zenbook 14 មានទំងន់ត្រឹមតែ 1.13kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។

 

អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និង ការប្រប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, Zenbook13/14  មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែកស្វាយ Lilac Mist។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 16GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 512G SSD និង ប្រព័ន្ធ Wifi6 ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ។ ឡេបថប់នេះមានតម្លៃ $1049។ រីឯ UM425 វិញជាប្រភេទឡេបថប់ដែលបំពាក់ដោយ CPU R7-4700 របស់ AMD ចុងក្រោយគេបង្អស់។ សម្រាប់ specs នេះផងដែរគឺមានតម្លៃ $849។

សម្រាប់ឡេបថប់របស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS  

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO  

- បាត់តំបង (Battambong): https://bit.ly/2FGi120  

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG  

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន