ក្រុមហ៊ុនជីហ្គៀគ្រុប (GGear Group) បានដឹកនាំក្រុមការងារចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជា (TYDA) ក្នុងបេសកកម្ម 33 ម៉ោង ក្នុងការប្រែក្លាយសណ្ឋាគារ THE GREAT DUKE ទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នជំងឺកូវីដ-19 ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។
ក្នុងនោះផងដែរ ក្រុមការងាររបស់ក្រុមហ៊ុន ជីហ្គៀ បានចុះត្រួតពិនិត្យប្រព័ន្ធភ្លើងជណ្តើរយន្ត ដើម្បីដាក់អោយប្រើប្រាស់ឡើងវិញក្នុងសណ្ឋាគារ ព្រមទាំង តភ្ជាប់ប្រព័ន្ធទឹក ភ្លើង ហើយដំឡើងម៉ាស៊ីនត្រជាក់ និងកង្ហាដាក់អោយប្រើបា្រស់ក្នុងបន្ទប់សំរាកព្យាបាលអ្នកជំងឺ និង បន្ទប់របស់ក្រុមគ្រូពេទ្យដែលបំរើការព្យាបាលអ្នកជំងឺកូវីដ 19 ផងដែរ។
សូមទស្សនារូបភាពសកម្មភាពទាំងស្រុងនៅខាងក្រោមនេះ៖
ក្រុមហ៊ុន ជីហ្គៀគ្រុប ( GGear Group ) បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម 33 ម៉ោងជាមួយក្រសួងសុខាភិបាល