no-alternative title

សែលកាតចូលរួមសហការជាមួយអង្គការ People in Need Cambodia នៅក្នុងយុទ្ធនាការអនឡាញ ដើម្បីផ្សព្វផ្សាយនូវបទពិសោធន៍ស្រ្តីដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីនាឆ្នាំនេះ ក្រុមហ៊ុនសែលកាតបានបង្ហាញជូននូវឈុតវីដេអូពិសេសមួយ ក្រោមកិច្ចសហការជាមួយអង្គការ People in Need Cambodia ដើម្បីអបអរសាទរដល់វីរនារីទាំងអស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះបានប្រើនូវ Hashtag ជម្រុញទឹកចិត្តចំនួនបី រួមគ្នាជាមួយនឹងសុភាពនារីដែលមានបុគ្គលិកលក្ខណៈរឹងមាំបំផុតទាំងបីរូបរបស់សែលកាត ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃតម្លៃរបស់ស្ត្រី។#GenerationEquality #IWD2021 #SheEmpowers ។ 

នៅក្នុងវីដេអូ ដែលកំពុងផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះ កញ្ញា រេត ស៊ូហ្សាណា ដែលជាទូតសុឆន្ទៈតំណាងឱ្យសែលកាត ស្រីនា ដែលជាអ្នកចែករំលែកមាតិកាទាក់ទងនឹងការថែរក្សាសម្រស់ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំង និង Mina ដែលជា Idol ដ៏ពេញនិយមបំផុតមួយរូបផងនោះ បានចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់ ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៅក្នុងជីវិត ដើម្បីជួយលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យមានកម្លាំងចិត្តក្នុងការសម្រេចបាននូវគោលដៅជីវិតរបស់ខ្លួន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កញ្ញា ស៊ូហ្សាណា បានចែករំលែកឱ្យដឹងថា៖ “ពេលខ្លះ នៅពេលដែលយើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក៏មានលេចចេញនូវមនុស្សដែលស្អប់យើង និងចង់ធ្វើឱ្យយើងអាប់ឱន ហើយប្រសិនបើពួកគេយករឿងទាំងអស់ហ្នឹងទៅចែករំលែកនៅលើបណ្តាញសង្គមទៀតនោះ វាអាចនឹងបង្កបញ្ហាជាច្រើនដល់ខ្លួនយើង”។ “ខ្ញុំចង់ផ្តាំផ្ញើរទៅកាន់ស្រ្តីគ្រប់រូបថា យើងត្រូវតែធ្វើខ្លួនឱ្យរឹងមាំជាងបុគ្គលទាំងអស់នេះ ហើយយើងត្រូវជឿជាក់លើខ្លួនឯង និងកុំសូវខ្វល់ខ្វាយពីអ្វីដែលមនុស្សផ្សេងទៀតកំពុងគិតមកលើយើង។ មិនត្រូវឱ្យគេមករារាំងផ្លូវទៅកាន់គោលដៅរបស់យើងនោះឡើយ”។

 

អ្នកទាំងអស់គ្នា ដែលបានទស្សនាវីដេអូនៅលើទំព័រហ្វេសប៊ុកសែលកាត Cellcard Play និង People in Need Cambodia ក៏ត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវីដេអូទាំងនេះ ទៅកាន់ស្រ្តីទាំងអស់ដែលពួកគេតែងគោរពកោតសរសើរ និងឱ្យតម្លៃបំផុត រួមជាមួយនឹងសារផ្ទាល់ខ្លួនដើម្បីសម្តែងនូវការដឹងគុណផងដែរ។ រឿងរ៉ាវទាំងឡាយដែលមានអត្ថន័យដក់ជាប់អារម្មណ៍បំផុតនៅក្នុងយុទ្ធនាការនេះ នឹងត្រូវយកទៅចែករំលែកបន្តនៅតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជ្រាបកាន់តែច្បាស់។ កិច្ចសហការនៅក្នុងយុទ្ធនាការ រវាងក្រុមហ៊ុនសែលកាត និងអង្គការ People in Need Cambodia នេះ គឺជាគំនិតផ្តួចផ្តើមមនុស្សធម៌ដំបូងគេក្នុងឆ្នាំនេះ បន្ទាប់ពីស្ថាប័នទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នារកាលពីខែមករាកន្លងទៅថ្មីៗនេះ។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា៖ “អង្គការ People in Need Cambodia កំពុងដឹកនាំនូវគម្រោងជាច្រើន ដែលផ្តល់នូវសារៈប្រយោជន៍នៅទូទាំងប្រទេសកម្ពុជា ហេតុដូចនេះហើយ ក្រុមហ៊ុនសែលកាត ពិតជាមានមោទនភាពបំផុត ដែលបានចូលរួមសហការជាមួយ ក៏ដូចជាជួយផ្សព្វផ្សាយនូវកិច្ចការងារដែលពួកគេកំពុងអនុវត្ត”។ ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត រួមជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមគាំទ្រគម្រោងរបស់អង្គការ PIN ដោយក្នុងនោះមានដូចជា គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ សមភាពយេនឌ័រ និងការគោរពសិទ្ធិស្ត្រីនិងកុមារជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន