no-alternative title

realme ប្រកាសផ្តល់ជូនតម្លៃពិសេសអស្ចារ្យទ្វេដងសម្រាប់អតិថិជននៅក្នុងឱកាសអបអរនៃថ្ងៃបុណ្យទិវានារីអន្តរជាតិនេះ

តាមពិតស្រ្តីគ្រប់រូបនៅលើពិភពលោកសុទ្ធតែអស្ចារ្យពួកគាត់កំពុងតែដើរតួខុសៗគ្នាទៅតាមស្ថាប័ននឹងកន្លែងនីមូយៗដើម្បីបំពេញតួនាទីដ៏មហិមារបស់ពួកគាត់។ ជាក់ស្តែងណាស់ ដើម្បីលើកទឹកចិត្តដល់ស្រ្តី ទិវាសិទិ្ធនារី 8 មីនាជាទិវាបង្ហាញពីការយកចិត្តទុកដាក់និងគោរពរបស់សង្គមចំពោះស្រ្តីហើយការឲ្យតម្លៃនឹងផ្តល់សេចក្តីស្រឡាញ់ទៅលើស្រ្តីគឺពោរពេញទៅដោយភាពកក់ក្តៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះ មិត្តបុរសៗ នេះជាពេលវេលាបង្ហាញសេចក្តីគោរពស្រឡាញ់ហើយជ្រើសយកស្មាតហ្វូន realme ធ្វើជាកាដូជូនសម្រាប់ក្រុមគ្រួសារ និងមនុស្សពិសេស ក្នុងឱកាសដ៏ពិសេសនេះ។ ក្នុងឳកាសទិវានារីអន្តរជាតិ រួមជាមួយកម្មវីធីផ្តល់ជូនពិសេស realmeDay ក្នុងនោះផងដែរ realme ក៏ផ្តល់ជូននូវតម្លៃពិសេសទ្វេដងទៅលើទូរស័ព្ទម៉ូឌែល realme C15 ជាមួយតម្លៃពិសេសត្រឹមតែ 149$ (តម្លៃចាស់ 169$), realme 7i តម្លៃ 229$ (តម្លៃចាស់ 249$) និង realme 7 តម្លៃ 269$ (តម្លៃចាស់ 289$) សម្រាប់អតិថិជនទាំងអស់ក្នុងនោះក៏មានកាដូបន្ថែមជាច្រើនទៀត។ 

 

ឥឡូវយើងមកក្រឡេកមើលលក្ខណៈពិសេសៗរបស់ស្មាតហ្វូនទាំង 3 ម៉ូឌែល ជាមួយនឹងកាដូដូចខាងក្រោម៖

- realme C15 ដែលមាន RAM 4GB និង ទំហំផ្ទុក 64GB មាន 2 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើស គឺ ពណ៌ខៀវ និងពណ៌ប្រផេះ វាបំពាក់មកនូវកាមេរ៉ាលំដាប់ AI 4គ្រាប់ 13MP កាមេរ៉ាមុខ AI 8MP ថាមពលថ្មធំ6000mAh សាកថ្មលឿន18W និងមានអេក្រង់ធំ 6.5 អ៊ីញ ជាមួយបន្ទះឈីប Snapdragon 460 ព្រមទាំងមានមុខងារសម្បូរបែបជាច្រើនទៀត។ realme C15 ពិតជាសក្តិសមសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តអេក្រង់ធំ ថ្មធំ ហើយវាអាច Standby បានរហូតដល់ 48ថ្ងៃ។ realme C15 មកជាមួយការដូដូចជា៖កាបូបស្ពាយ កាសខ្សែ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍។

 

- realme 7i មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌បៃតង Aurora Green និងពណ៌ខៀវ Porla Blue វាបំពាក់មកនូវកាមេរ៉ាលំដាប់ Flagship “64MP Power Master” Ultra Clear 4គ្រាប់ អាចស្រូបពន្លឺបានច្បាស់ និងផ្តល់ពណ៌បានត្រឹមត្រូវព្រមទាំងផ្តល់សាច់ម៉ត់បានល្អ កាមេរ៉ាទម្លុះអេក្រង់ 16MP ថាមពលថ្មធំ 5000mAh សាកថ្មលឿន18W និងមានអេក្រង់រលូន 90Hz ទំហំធំ 6.5 អ៊ីញ ព្រមទាំងមានមុខងារសម្បូរបែបជាច្រើនទៀត។ realme 7i ជាមួយការដូដូចជា៖, ដបទឹក, បាសប្លូធូ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍។

 

- realme 7 មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស Mist White និងពណ៌ខៀវ Mist Blue វាបំពាក់បន្ទះឈីប Gaming Helio G95 សមត្ថភាពលេងហ្គេមខ្លាំង អូសកម្មវិធីធំៗបានដោយគ្មានបញ្ហា អេក្រង់រលូន 90Hz ធ្វើឲ្យការកម្សាន្តកាន់តែជក់ចិត្ត ហើយវាក៏មានកាមេរ៉ាជំនាន់ថ្មី Sony 64MP ៤គ្រាប់ រាល់ពេលដែលប្រើមុខងារ64MP រូបភាពច្បាស់ជាងរូប ដែលថតដោយមុខងារធម្មតា 2 ដង និងកាមេរ៉ាមុខទម្លុះអេក្រង់ 16MP ថាមពលថ្មធំ 5000mAh ជាមួយនឹងការសាកថ្មលឿន 30W Dart ជាមួយការដូដូចជា៖ ដបទឹក, កាសក្តោបត្រចៀកប្លូធូ និង ស៊ីមស្មាតធំហ្មង 12 សប្តាហ៍។ ការផ្តល់ជូនពិសេសនេះចាប់ផ្តើមពីថ្ងៃទី 08 មីនា 2021 រហូតដល់អស់ពីស្តុក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន