no-alternative title

ក្រុមហ៊ុន ហួវៃ ប្រកាសថែមកាដូយក្សសម្រាប់អតិជនដែលជាវ Huawei Matebook ស៊េរី និងកុំព្យូទ័រកូនកាត់ស៊េរី នៅក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនហួវៃត្រៀមកាដូយក្សថែមសម្រាប់អតិថិជន ដែលជាវ កូនកាត់កុំព្យូទ័រ Huawei MatePad T`10s តម្លៃ $249, Huawei MatePad តម្លៃ $349, Huawei MatePad Pro តម្លៃ $699,  ឡេបថប់ Huawei Matebook D 15 តម្លៃ $569, Huawei Matebook D 14  តម្លៃ $649, នឹង Huawei Matebook $1699 ចាប់ពីថ្ងៃទី 21 មីនា ដល់ 13មេសា 2021។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.កូនកាត់កុំព្យូទ័រ Huawei MatePad T 10s កំពូលអេក្រង់ 10.1” ស្តេចសំឡេង Harman Kardon តម្លៃ $249 នឹងទទួលបាន Bluetooth Key, Cover និងកាដូយក្ស Huawei Entertainment Gift Box តម្លៃ $59

កូនកាត់កុំព្យូទ័រជំនាន់ថ្មី Huawei MatePad T 10s រៀនអនឡាញម៉ាអែម E-School, Zoom, Google classroom និង មើល YouTube  ខ្សែភាពយន្ត គំនូរជីវចល ម៉ាសាលាញ់ ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ ចំណែកឯសំឡេងវិញខ្ចិលនិយាយ គឺថាលាន់លឺពិរោះរណ្តំចិត្តតែម្តងរបស់ Harman Kardon Speakers ជាពិសេស មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា  ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន។ 

 

2.កូនកាត់កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad តម្លៃត្រឹមតែ $349 ថែមជូនប៊ិច, Cover, Bluetooth Keyboard, Bluetooth Mouse និង កាដូយក្ស Huawei Entertainment Gift Box តម្លៃ $59

ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000x1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។  Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។ 

3.កូនកាត់កុំព្យូទ័រស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 ថែមជូនខ្មៅដៃវេទមន្ត Huawei M-pencil និងBluetooth Keyboard

 

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ 

4.Huawei Matebook D15 ទ្រទង់ការ Share អេក្រង់ពីទ័រស័ព្ទទៅកុំព្យូទ័រ តម្លៃ  $569 ថែកាដូយក្ស Huawei Entertainment Gift Box និង កាបូបស្ពាយម៉ាកហួវៃ សរុបជាសាច់ប្រាក់ $94 

ជាប្រភេទកុំព្យូទ័រយួរដៃ ដែលរចនាមាន រាងស្តើង ស្រាល មានទំងន់ស្រាលត្រឹមតែ 1,5 គីឡូក្រាម និងកម្រាស់រូបរាងគឺត្រឹមតែ 16.95មម មានអេក្រង់ទំហំ 15.6 អ៊ីង ប្រភេទ FHD 1080p មានគែមស្ដើងត្រឹមតែ 5.3មម តែប៉ុណ្ណោះ  ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ វាប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។ Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។ វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។ Matebook D 15 បំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 មាន SSDទំហំធំ 256GB SSD + 1T HDD។ 

5.Huawei Matebook D 14 កំពូលស្តើង ទ្រទ្រង់ការ Share អេក្រង់ពីទូរស័ព្ទទៅកុំព្យូទ័រ តម្លៃ  $649 ថែម Huawei Entertainment Gift Box, Mouse Bluetooth និងកាបូបស្ពាយម៉ាកហួវៃ សរុបជាសាច់ប្រាក់ $133

ផលិតផលមួយនេះ ត្រូវបានក្រុមហ៊ុន Huawei សម្រិតសម្រាង ជាមួយនឹងរូបរាងកាន់តែស្តើង មានទំងន់ស្រាលត្រឹមតែ 1.38 គីឡូក្រាម ជាមួយនឹងវិមាត្រ 322.5mm × 214.8mm×15.9mm អេក្រង់លាតពេញគែម ទំហំ 14" IPS FHD (1920x1080) កម្រិតបង្ហាញ FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។  Huawei Matebook D 14 ប្រើឆ្នាំងសាកថ្មកាន់តែតូច Pocket Charger ប៉ុន្តែល្បឿនសាកថ្មកាន់តែរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរ ជាពិសេសអាចប្រើសម្រាប់សាកទូរស័ព្ទដៃក៏បានថែម។  Huawei Matebook D 14 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។ ម្យ៉ាងវិញទៀត មុខងារ ស្គេនក្រយៅដៃដោះសោរ អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុត ដោយវាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង Storage 512 SSD។ 

6.Huawei Matebook X Pro កំពូលស្តើង ស្តេចអេក្រង់ តម្លៃ  $1699 ថែមកាដូយក្ស Huawei Entertainment Gift Box, Bluetooth Mouse និងកាបូបស្ពាយម៉ាកហួវៃ សរុបជាសាច់ប្រាក់ $133

សម្រាប់ម៉ូដែលនេះ គឺត្រូវបានក្រុមហ៊ុនសម្រិតសម្រាងកាន់តែស្រាលតូចស្លីមស្អាតបំផុត ដែលមានទម្ងន់ត្រឹមតែ 1.33kg (304 mm X 217 mm X14.6 mm) អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណីត ភ្លឺចែងចាំងគ្រប់ជ្រុងដូចគ្រាប់ពេជ្រ មានអេក្រង់ទំហំ 13.9អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 3K (3000 x 2000,) សមាមាត្រអេក្រង់ 91% ដែលការបង្ហាញកាន់តែធំ ជាមួយនឹង100% sRGB ដំណើរការដោយ CPU Intel® Core™ i7-10510U Processor ជំនាន់ទី 10, មានgraphics NVIDIA® GeForce® MX250, 16GB + 1TB SDD បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware) ដែលអនុញាតឲ្យអ្នកប្រើប្រាស់អាចធ្វើ Screenshot ដោយគ្រាន់តែអូសម្រាមដៃបីចុះក្រោមជាការស្រេច, បច្ចេកវិទ្យាស្គេនក្រយៅដៃ Login នៅលើប៊ូតុង Power លឿនរហ័សទាន់ចិត្តគ្រាន់តែ “ចុចមួយ (One Touch)” អាចចូលដល់ផ្ទាំង Desktop តែម្តងប្រកបដោយសុវត្ថិភាពបំផុត, Speakers 4 គ្រាប់បំពងសម្លេងបានលាន់លឺច្បាស់ល្អ ពិរោះរណ្តំ 3600 ភ្ជាប់Microphones 4 មានឥទ្ធិពលស្រូបសម្លេងច្បាស់ក្រឡែត អាចចាប់យកសម្លេងរបស់អ្នកក្នុងរយៈចំងាយ 4ម៉ែត្រ ដោយគ្មានសម្លេងរំខាន តាមរយៈមុខងារកាត់បន្ថយសម្លេងរំខាន,  កាមេរ៉ាសុវត្ថិភាព POP UP។  ថាមពលថ្ម 56Wh គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទស្សនាវីដេអូជាប់គ្នារយៈពេល 13ម៉ោង, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស សាកថ្ម 30នាទី ប្រើប្រាស់ជាប់បាន 6ម៉ោង។ 

សរុបមកធ្វើតាមបេះដូងនៃការស្រលាញ់ និងតម្រូវការជាក់ស្តែង អាចជ្រើស កូនកាត់កុំព្យូទ័រក៏បាន ឬឡេបថប់ស៊េរីណាមួយខាងលើក៏បានធានាដឹងតែបានរបស់ដែលមានគុណភាពល្អបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខសម្បូរបែប និង កាដូយក្សសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះដូចគ្នា លឿនឡើងកាដូមានកំណត់។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន