no-alternative title

សែលកាត និងផលិតកម្មបារមី បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូ តាមរយៈការផលិតវីដេអូបទចម្រៀង “Time to Rise” ដែលសម្តែងនិងច្រៀង ដោយ វណ្ណដា

វណ្ណដា ដែលជាតារាចម្រៀងរ៉េបកំពុងពេញនិយម និងឈានមុខគេនៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញនូវស្នាដៃបទចម្រៀងថ្មីរបស់គាត់មួយបទទៀត ដែលមានចំណងជើងថា “Time To Rise”  ដែលមានការសំដែងរួមគ្នាជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។ ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារនៅក្នុងផលិតកម្មបារមី ក៏កំពុងបង្កើនទំនាក់ទំនងជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុនទូរស័ព្ទចល័ត សែលកាត។ សិល្បករវ័យក្មេងរូបនេះ កំពុងក្លាយខ្លួនជាទូតសុឆន្ទៈដ៏ល្បីមួយរូបរបស់ក្រុមហ៊ុនសែលកាត ពោលគឺរូបគាត់មានអ្នកគាំទ្ររហូតដល់ជាង 3លាននាក់នៅលើបណ្តាញសង្គម និងទទួលបានការចូលទស្សនាបទចម្រៀងទាំងអស់របស់គាត់ សរុបជាង 250លានដង ក្នុងឆ្នាំ 2020 កន្លងទៅនេះ។

 

no-alternative title

ស្នាដៃបទចម្រៀងចុងក្រោយនេះ ត្រូវបានរៀបចំនិងបង្កើតឡើងដោយចំណាយពេលវេលាអស់ជាច្រើនខែ ហើយនៅក្នុងនោះអត្ថន័យរបស់វាផងដែរនោះ ក៏មានបង្កប់នូវខ្លឹមសារដ៏មានសារៈសំខាន់ ដើម្បីផ្តល់ការលើកទឹកចិត្ត ក៏ដូចជាជួយបំផុសទឹកចិត្តដល់យុវជនខ្មែរដែលមានទេពកោសល្យទាំងអស់នៅក្នុងប្រទេសកម្ពុជា។ វណ្ណដា បានចាប់ផ្តើមយុទ្ធនាការ #TimetoRise ភ្លាមៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បន្ទាប់ពីរូបគាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសែលកាត។ យុទ្ធនាការនេះ បានបង្ហាញឱ្យឃើញនូវចលនាមួយ ដែលផ្តល់ជូននូវភាពយុត្តិធម៌ និងលក្ខខណ្ឌនៃកិច្ចសន្យាប្រកបដោយភាពទូលំទូលាយ ដល់សិល្បករខ្មែរ នៅពេលពួកគាត់ក្លាយខ្លួនជាតំណាងឱ្យក្រុមហ៊ុន ខណៈអាជីពនេះ បាននិងកំពុងក្លាយជាមធ្យោបាយដ៏សំខាន់បំផុតមួយសម្រាប់សិល្បករមានទេពកោសល្យ ក្នុងការស្វែងរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។

ដើម្បីជាការឆ្លើយតប ក្រុមហ៊ុនសែលកាត បានធ្វើការផ្លាស់ប្តូរកិច្ចសន្យាជូនដល់សិល្បករមានទេពកោសល្យរបស់ខ្លួន ដោយដាក់បញ្ចូលនូវលក្ខខណ្ឌដែលកាន់តែល្អប្រសើរ ហើយក្នុងនោះ ថែមទាំងមានផ្តល់ជូននូវលក្ខខណ្ឌពិសសេសៗ និងតម្លាភាពត្រឹមត្រូវ ក៏ដូចជាការទទួលបាននូវសេវាមេធាវីភ្លាមៗដោយឥតគិតថ្លៃ ប្រសិនបើពួកគាត់មានតម្រូវការផងដែរ។

 

កញ្ញា ម៉ម ឡូរ៉ា នាយកប្រតិបត្តិផលិតកម្មបារមី បានរៀបរាប់ពន្យល់ឱ្យដឹងថា កិច្ចសហការរបស់ពួកគាត់ ជាមួយនឹងក្រុមហ៊ុនសែលកាត បាននិងកំពុងបង្កើតនូវមូលដ្ឋានគ្រឹះមួយ សម្រាប់ជួយដល់យុវជនខ្មែរដែលមានទេពកោសល្យទាំងអស់ ឱ្យមានអនាគតល្អប្រសើរ ហើយទន្ទឹមនឹងនោះ កិច្ចសហការនេះ ក៏បានផ្តោតទៅលើការផ្តល់វេទិការដល់សិល្បករខ្មែរ ដើម្បីកសាងជំនាញរបស់ខ្លួន ក៏ដូចជាពង្រីកកេរ្តិ៍ឈ្មោះនៅតាមប្រទេសក្នុងតំបន់ និងនៅជុំវិញពិភពលោក។

កញ្ញាបានថ្លែងថា៖ “យើងនៅមានគម្រោងដ៏គួរឱ្យរំភើបរីករាយជាច្រើនទៀត ដែលកំពុងរៀបចំជូនសម្រាប់វណ្ណដា និងសិល្បករផ្សេងៗជាច្រើនរូបទៀតនៅក្នុងផលិតកម្មរបស់យើង”។ “ស្ថានភាពជម្ងឺកូវីដ បានជម្រុញឱ្យពួកយើងមានភាពច្នៃប្រឌិតកាន់តែខ្ពស់ ដែលជាលទ្ធផល យើងសម្រេចបាននូវកិច្ចសហការដ៏អស្ចារ្យបំផុតមួយ ដែលអាចជួយលើកស្ទួយវិស័យតន្ត្រីខ្មែរ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត”។ ចម្រៀង និងវីដេអូបទចម្រៀង “Time To Rise” បានច្របាច់បញ្ចូលគ្នានូវបទភ្លេងបែបបុរាណ ដែលជាស្នាដៃរបស់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ជាមួយនឹង ស្តាយ៍ហ៊ីបហបបែបសម័យថ្មីរបស់ វណ្ណដា។

 

សិល្បករទាំងពីររូបនេះ សុទ្ធតែមានវត្តមានចូលរួមសម្តែងនៅក្នុងបទចម្រៀង ហើយការថតទៀតសោត គឺប្រព្រឹត្តិទៅនៅឯសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះក៏មាននូវវត្តមានរបស់ កញ្ញា Sophia Kao ដែលជាតារាសម្តែងទើបរះថ្មីរបស់ផលិតកម្មបារមីផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ វណ្ណដា និងកញ្ញា Sophia Kao បានសហការរួមគ្នាបង្កើតនូវបទចម្រៀងថ្មីមួយទៀត ដែលមានចំណងជើងថា “Time” ពោលគឺជាវីដេអូបទចម្រៀង ដែលនាំមកជូនដូចគ្នាដោយក្រុមហ៊ុនសែលកាត។

ទំនាក់ទំនងជាដៃគូពិសេសរបស់ក្រុមហ៊ុនទាំងពីរនេះ គឺមិនមែនមានត្រឹមតែការផ្តល់អាជ្ញាប័ណ្ណ និងការផ្សព្វផ្សាយយីហោឱ្យមានការទទួលស្គាល់ទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានការរៀបចំបង្កើតនូវមាតិកាថ្មីៗ ដែលផលិតកម្មបារមី នឹងផ្តល់ជូនផ្តាច់មុខដល់ក្រុមហ៊ុនសែលកាត សម្រាប់ប្រើប្រាស់នៅក្នុងផលិតផល និងសេវាកម្មលើថ្នាលឌីជីថលដ៏សម្បូរបែបរបស់ខ្លួន ក្នុងឆ្នាំ 2021នេះ។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយផលិតកម្មបារមីនេះ គឺដើម្បីផ្តោតបន្ថែមទៅលើការស្វែងរកនូវមធ្យោបាយថ្មីៗក្នុងការបង្កើតមាតិកាឌីជីថលសម្រាប់ពលរដ្ឋខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយសិល្បករមានទេពកោសល្យ និងអ្នកគាំទ្រ ហើយវាក៏ជាសម្ព័ន្ធភាពមួយ ដែលជួយលើកស្ទួយដល់សិល្បករក្នុងស្រុកផងដែរ។ សែលកាត មានក្តីរំភើបរីករាយ និងពេញចិត្តជាខ្លាំងជាមួយនឹងគុណភាពនៃមាតិកា ដែលនាំមកជូនសម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ហើយពួកយើងនឹងប្តេជ្ញាបន្តគាំទ្រដល់សិល្បករខ្មែរ ដើម្បីជួយពួកគាត់ក្នុងការស្វែងរកនូវគោលដៅរបស់ខ្លួន រួមទាំងសហការជាមួយពួកគាត់ឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាននូវគោលដៅទាំងនេះ។

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

ដោយ ប៉េងលីន
គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

ដោយ ប៉េងលីន
នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

ដោយ ប៉េងលីន
ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ដោយ ប៉េងលីន
ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ដោយ ប៉េងលីន
MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

ដោយ ប៉េងលីន