no-alternative title

រថយន្ត Santa Fe 2021 ទទួលបានការបញ្ជាទិញច្រើនពីអតិថិជនបន្ទាប់ពីបានបង្ហាញវត្តមានក្នុងទីផ្សារកម្ពុជា មិនដល់កន្លះខែផង

រថយន្ត Santa Fe 2021 ដែលជាជំនាន់ថ្មីទី 4 នៃកំពូលរថយន្ត SUV បានមានវត្តមានហើយនៅក្នុងទីផ្សារកម្ពុជា ហើយក៏កំពុងទទួលបាននូវការបញ្ជាទិញយ៉ាងច្រើនពីអតិថិជន ដោយមិនដល់កន្លះខែផងរថយន្តម៉ូឌែលនេះ បានបង្ហាញនូវសញ្ញាលក់វិជ្ជមានទៅហើយ បើទោះបីកម្ពុជា និងពិភពលោកទាំងមូលកំពុងជួបនឹងវិបត្តិកូវីដ 19 ក្តី ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកស្រី ម៉ៅ សីលា ដែលជាប្រធានផ្នែកទីផ្សាររថយន្ត Hyundai បានបញ្ជាក់ថា ជាក់ស្ដែងណាស់ វត្តមានរបស់ រថយន្ត Santa Fe 2021  មិនបានប៉ុន្មានថ្ងៃផង ក្នុងទីផ្សារកម្ពុជា ហ៊ីយ៉ាន់ដាយ អាចទទួលបាននូវសញ្ញាលក់យ៉ាងវិជ្ជមាន ជាមួយនឹងការកក់គួរអោយគត់សំគាល់ផងដែរពីអតិថិជន ដោយនៅក្នុងថ្ងៃទី 24 ខែមីនានេះដែរ ក្រុមហ៊ុនយើង ក៏បានធ្វើប្រគល់នូវរថយន្តម៉ូឌែលថ្មីនេះ ទៅអោយអតិថិជនដំបូងរបស់ រថយន្ត Santa Fe 2021 ដែលនេះអាចចាត់ទុកថា ជាការបើកឆាកឆ្នាំថ្មីដ៏ល្អមួយ ទោះយើងកំពុងស្ថិតក្នុងវិបត្តិកូវីដ19។

រថយន្ត Santa Fe នេះ ត្រូវបានរចនាឡើងវិញដែលធ្វើអោយរថយន្តនេះកាន់តែប្រណិត ទំនើប ប្រព័ន្ធសុវត្ថិភាព រួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគេរបស់Hyundai។ បើយើងនិយាយពីតម្លៃរបស់វាវិញគឺមានតម្លៃសរម្យម៉ែនទែន។ Santa Fe ត្រូវបានសំភោធជាផ្លូវការដំបូងគេ គឺនៅអាស៊ីអាគ្នេយ៏យើងផ្ទាល់តែម្ដង។ រថយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងនៅ សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក។ Santa Fe គឺជារថយន្តSUV លក្ខណះគ្រួសារដែលផ្ដល់ឲ្យលោកអ្នកនូវគ្រប់តម្រូវការដែលអ្នកចង់បាន។ 

លោកស្រី លាង សារ៉េន ប្រធានផ្នែកលក់ បានលើកឡើងពីលក្ខណះពិសេសមួយចំនួននៃរថយន្តនេះថា៖ 

- លក្ខណះខាងក្រៅ: នាងខ្ញុំនឹងជំរាបជូនចាប់ផ្តើមពីផ្នែកខាងមុខ  Pana មានការរចនាបទធំស្រោបជាមួយអាលុយមីញូមភ្លឺថ្លាបង្កើតភាពទាក់ទាញ  បន្ទាប់មកចង្កៀងបំភ្លឺផ្លូវមានរាងចតុកោណបំពាក់ដោយអំពូលគុជភ្លោះរួមជាមួយLED បំភ្លឺផ្លូវពេលថ្លៃមានរាងអក្សរ T កញ្ចក់មើលក្រោយបំពាក់ដោយភ្លើង LED រួមជាមួយ Blind-Spot កញ្ចក់ក្តោប Auto និងcamera 360. កង់រថយន្តមានទំហំ 18inch បំពាក់ដោយយ៉ាន់ Sport ប្រព័ន្ធហ្រ្វាំង ABS និងប្រព័ន្ធទប់លំនឹងបានល្អ។

- ផ្នែកខាងក្នុង: បំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន តាបឡូរចនាស្រស់ស្អាតនិងមានភាពទាក់ទាញ  រីឯCluster រថយន្តមានទំហំរហូតដល់ 12.3inch និងអាចផ្លាស់ប្តូរពណ៏ទៅតាមការបញ្ជាបូតុង drive mode និងមានBlind-spot view monitor នៅជាមួយផងដែរ ជាក់ស្តែងរាល់ការប្រើប្រាស់ស៊ីញ៉ូឆ្វេងស្តាំគឺមានការបង្ហាញ cameraដោយស្វ័យប្រវិត្ត ចំនែកប្រព័ន្ធបញ្ជាប្រអប់លេខនៃរថយន្តនេះវិញត្រូវបានផ្លាស់ប្តូរទាំងស្រុងដែលជាប្រព័ន្ធ Electronic ប្រើ បូតុង  ចុចរួមជាមួយចង្កះលេខដែលមាន Auto 8 វគ្គ និងមានបំពាក់ពោងសុវិត្ថភាពចំនួន 8 គ្រាប់កៅអីអូតូក្តៅ ត្រជាក់សម្រួលដល់អ្នកអង្គុយក្នុងឡាន មានដំបូលបើកភ្លោះ លក្ខណះដ៏អស្ចារ្យបំផុតនោះគឺ Smart Key លោកអ្នកនៅខាងក្រៅរថយន្តក៏អាចបញ្ឆះបានដែរ។

អតិថិជនដែលជាម្ចាស់រថយន្ត Santa Fe 2021 ដំបូងគេ លោក យិន ជារីដេត បានបង្ហាញនូវចំណាប់អារម្មណ៍ថា ដោយសារលោកមើលឃើញពីភាពស្រស់ស្អាតទាន់សម័យ និងប្រណិតភាពនៃរថយន្តផ្នែកខាងក្នុង ដែលមានបំពាក់នូវប្រព័ន្ធទំនើបៗ បច្ចេកវិទ្យា ចុងក្រោយ សុវត្ថិភាពខ្ពស់ ផាសុខភាព ភាពងាយស្រួល និងរចនាបទដ៏ពេញនិយម ទើបលោកសម្រេចចិត្តជ្រើសយករថយន្ត Santa Fe 2021 សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។

គួរបញ្ជាក់ថា Santa Fe គឺជារថយន្ត SUV ជំនាន់ទី 4 ដែលផ្ដោតសំខាន់ ទៅលើ សុខសុវត្ថិភាពរបស់ក្រុមគ្រួសារ។ ក្រុមហ៊ុន Hyundai មានសេចក្តីរីករាយក្នុងការបង្ហាញជូនដល់សាធារណះ ជនពី លក្ខណៈ ពិសេសៗ រួមជាមួយកម្លាំងម៉ាស៊ីនខ្លាំង សុវត្ថិភាព ភាពងាយស្រួល បច្ចេកវិទ្យាទាន់សម័យនិងមាន ជំរើសពណ៍ជាច្រើនផងដែរ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន