no-alternative title

ជាមួយ OPPO RENO5 កម្រិតអេក្រង់ល្បឿនលឿន 90Hz កាន់តែអស្ចារ្យ អូសរលូនទាន់ចិត្ត អមជាមួយនឹងអេក្រង់ការពារភ្នែកដែលទទួលស្គាល់ដោយ SGS ទៀតផង

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី14, 15 និងថ្ងៃទី 16 ខែមេសា ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។ តើបងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់ទិសទីមានអារម្មណ៍យ៉ាងណាដែរ? ហើយមានគម្រោងធ្វើអ្វីខ្លះនៅក្នុងអំឡុងពេល 3 ថ្ងៃចូលឆ្នាំខាងមុខនេះ? 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនៗដោយសារជំងឺកូវីដ19 បានកំពុងរីករាលដាលយ៉ាងខ្លាំង ជាហេតុធ្វើឲ្យផ្អាកការជួបជុំ ឬប្រមូលផ្តុំច្រើន ហើយឆ្នាំនេះក៏មិនសូវមានអ្នកធ្វើដំណើរទៅលេងនៅឯស្រុកកំណើតដែរ ដោយបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនយល់ច្បាស់ និងបានស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលពីមេរោគដ៏កាចសាហាវមួយនេះ។ 

យ៉ាងណាមិញ ទោះបីជាឆ្នាំនេះគ្មានការជួបជុំញាតិមិត្តបងប្អូនច្រើនដូចឆ្នាំមុនៗក៏ពិតមែន ប៉ុន្តែអ្នកទាំងអស់គ្នានៅតែអាចបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាពីចម្ងាយបានរលូនប្រសិនមានស្មាតហ្វូន OPPO កាន់ក្នុងដៃដើម្បីទំនាក់ទំនង និងសំណេះសំណាលជាមួយសមាជិកគ្រួសារ និងសាច់ញាតិបានយ៉ាងកក់ក្តៅ។ រីឯក្រុមគ្រួសារនីមួយៗដែលជួបជុំគ្នានៅតាមផ្ទះក៏អាចបង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗតាមរយៈស្មាតហ្វូន OPPO RENO5 ជាមួយនឹងការទស្សនាវីដេអូ ឬភាគយន្ត ដើម្បីបំបាត់ភាពអផ្សុក និងធុញទ្រាន់។

មិនតែប៉ុណ្ណោះគឺអាចលេងហ្គេមល្បីៗដែលកំពុងពេញនិយមដូចជា Mobile Legend, PUBG, League of Legends, Far Cry 5, Rocket League, AOG Mobile, Free Fire, God of War និងហ្គេមជាច្រើនទៀតនៅលើស្មាតហ្វូន OPPO RENO5 ម៉ូដែលចុងក្រោយ បំពាក់ដោយបច្ចេកវិទ្យាទំនើបអេក្រង់ធំលាតពេញក្នុងកម្រិតល្បឿនលឿន 90HZ ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត ងាយស្រួលក្នុងការអានព័ត៌មាន និងប្រើបណ្តាញសង្គមផ្សេងៗបានលឿនរលូនអស់ទាស់ ពិសេសបំពាក់នូវបច្ចេកវិទ្យាការពារភ្នែកបានយ៉ាងល្អថែមទៀតផង។ 

អ្វីដែលកាន់តែពិសេស និងមិនអាចខកខានបាននោះ រាល់ការជាវស្មាតហ្វូន OPPO ចាប់ពីថ្ងៃទី01 រហូតដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2020  នឹងទទួលបានកាដូជាច្រើនជាទីគាប់ចិត្ត ពេញចិត្តតែម្តង។ ចង់ដឹងអត់ថា តើរង្វាន់ និងឱកាសពិសេសៗទាំងនោះមានអ្វីខ្លះ?

កាដូទី1៖ រាល់អតិថិជនជាវនូវស្មាតហ្វូន OPPO RENO3, RENO4, RENO5 ឬ RENO5 5G នឹងទទួលបានប្រអប់កាដូពិសេសមួយដោយក្នុងនោះរួមមានដូចជា ដបទឹក, ចិញ្ចៀនទម្រទូរស័ព្ទ និងបាសប្លូធូស (Bluetooth Speaker) ដ៏ស្រស់ស្អាត។

កាដូទី2៖ បញ្ចុះតម្លៃ 24$ ពេលទិញ OPPO RENO Series និងកាស OPPO Enco W11 ក្នុងពេលតែមួយ។

កាដូទី3៖ ពិសេសជាងនេះទៅទៀត រាល់ការជាវ OPPO RENO5 ឬ RENO5 5G នឹងទទួលបានបណ្ណធានាអេក្រង់រយៈពេលចំនួន ៦ ខែដោយមិនគិតថ្លៃថែមទៀតផង។

ឈប់! នៅមិនទាន់អស់ទេ… រាល់ការជាវស្មាតហ្វូន OPPO RENO5 ឬ RENO5 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន 2 ដងដើម្បីយករង្វាន់ដោយងាយៗគឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5 ឬ RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ នោះអតិថិជនទាំងអស់គ្នានឹងមានឱកាសទទួលបានកាដូពិសេសៗជាច្រើនរួមមាន តុក្កតា Ollie (ចំនួន 1 ឬ 1 គូ), កាសឥតខ្សែ Enco W11, កាសឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ពីពត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន