no-alternative title

ស្មាតហ្វូនលំដាប់ខ្ពស់ vivo X60 Pro 5G បំពាក់លែនកាមេរ៉ា ZEISS គ្រោងនឹងសម្ពោធជាផ្លូវការណ៍នៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះហើយ

កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021 ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo កម្ពុជាបានទំលាយពីការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល X ជំនាន់ទី 3 ម៉ូឌែលស្មាតហ្វូន vivo X60 Pro 5G។ ស្មាតហ្វូននេះដែរវាក៏ត្រូវបានធ្វើការបង្ហាញខ្លួននៅឯទីផ្សារក្រៅស្រុកមួយចំនួនរួចមកហើយ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនប្រណិតដ៏ប្រណិត vivo X60 Pro នេះគឺជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន  ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកទៅលើបច្ចេកវិទ្យាអុបទិក។ ជាមួយនឹងការឌីស្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន  X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ មួយវិញទៀតវាក៏ជាស្មាតហ្វូន vivo ដំបូងបំផុតដែលសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ZEISS ស្មាតហ្វូន X60 Pro នេះនឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត ដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់គ្មានគូប្រៀបនោះទេ។

 

ហើយមួយវិញទៀតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំក៏ខិតជិតមកដល់ហើយដែរ ជាមួយនឹងវត្តមានស្មាតហ្វូនដ៏អស្ចារ្យមួយនេះ។ ដោយក្រុមហ៊ុន vivo នឹងធ្វើការ Live សម្ពោធ Online ស្មាតហ្វូន vivo X60 Pro លើទំព័រផេកផ្លូវការ vivo នៅថ្ងៃទី02 ខែមេសា ឆ្នាំ 2021 នៅវេលាម៉ោង 7:00 យប់តទៅ ដែលមានការចូលរួមពីសំណាក់តារាតំណាង (KOL)ទាំងបីរូប មានដូចជា ៖ កញ្ញា ដាដាវ / លោក ឈិនឈឿន និងលោក រៀនថតផងដែរ។

សម្រាប់អ្នកចូលរួមទស្សនាក្នុងការ Live នឹងមានឱកាសឈ្នះរង្វាន់ ស្មាតហ្វូន vivoX60Pro 1គ្រឿង ស្មាតហ្វូន vivo V20SE 1គ្រឿង កាស_vivoWirelessSport 5រង្វាន់ ហើយនឹងកាដូអនុស្សាវរីយ៌ជាច្រើនរង្វាន់ថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន