no-alternative title

New Ford Ranger FX4 ដែលជាសមាជិកថ្មីនៃរថយន្ត Ford Pickup ស៊េរីថ្មីឆ្នាំ 2022 បានមកដល់កម្ពុជាហើយ

បើនិយាយពីរថយន្ត Off-Road នោះលោកអ្នកប្រាកដជា គិតដល់រថយន្ត Ford Pickup មុនគេដោយក្នុងនោះរួមមាន៖ រថយន្ត Ford F-150 Raptor ដែលជាកំពូលរថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែគុណភាព សមត្ថភាព និងភាពធន់រឹងមាំនៃរថយន្ត Ford Pickup អាចជំនះបានគ្រប់ឧបសគ្គ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តទាំងពីរនេះមិនត្រឹមតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនៅលើបណ្តាញសង្គមទំនាក់ទំនងក៏មានការផ្ទុះសរសើរពីសមត្ថភាព និងរូបរាងដ៏មានអំណាចរបស់វាផងដែរ ហើយក៏មានបងប្អូនមួយចំនួនបានចែករំលែក និងបញ្ចេញមតិថាជាឡាននៅក្នុងក្តីស្រម៉ៃ ប្រាថ្នាចង់បានតែថវិកាមិនទាន់ដល់ ដោយសារតែមានបងប្អូនជាច្រើនមានការគាំទ្រទៅលើប្រភេទរថយន្ត Off-Road ទាំងនេះទើបក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចនាំចូលរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ដែលជាប្រភេទរថយន្ត Off-Road Pickup ដែលមានតម្លៃសមរម្យជាងគេក្នុងត្រកូលរថយន្ត Off-Road Pickup របស់ Ford។

រថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ជារថយន្ត Off-Road Pickup ដែលមានសមត្ថភាពបើកបរបានគ្រប់ផ្លូវដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោមហាប់ណែន និងជាប្រភេទរថយន្តប៉ុង 2 អូតូកាប់ពីតាស។ រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីន 2.2L ដែលអាចផលិតនូវកម្លាំងសេះបានដល់ទៅ 160 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm បូករួមជាមួយនឹងប្រអប់លេខ 6វគ្គអូតូដែលធ្វើឲ្យការបើកបរមានភាពរលូន។

 

ចំណុចពិសេសទាំង 6 ដែលធ្វើឲ្យរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ខុសប្លែកពីរថយន្ត Ford Pickup ម៉ូឌែលមុនៗនោះគឺ

•ចំណុចពិសេសទី 1 គឺការបំពាក់ជូននូវប៉ាណាផ្នែកខាងមុខពណ៍ខ្មៅ និងមានរាងជាសំណាញ់ញឹកដែលផ្តល់នូវភាពអំណាចជូនផ្នែកខាងមុខនៃរថយន្តនេះបានថែមមួយកម្រិតទៀត 

•ចំណុចពិសេសទី 2 គឺការបំពាក់ជូននូវយ៉ាន់បែបស្ព័រម៉ូដថ្មីស្រឡាងទំហំ 18 អ៊ីញដែលឌីហ្សាញថ្មីសម្រាប់តែម៉ូឌែល FX4 នេះដែលជាប្រភេទយ៉ាន់ស្ព័រមានរាងប្រដេញញឹក និងមានពណ៍ខ្មៅស្រាប់ស័ក្តិសមជាមួយពណ៍នៃប៉ាណាផ្នែកខាងមុខ

•ចំណុចពិសេសទី 3 គឺផ្នែកចំហៀងគឺមានតែមដែលបញ្ជាក់ថា FX4 ពណ៍ក្រហម និងតែមផុសនៅផ្នែកខាងក្រោយ FX4 ពណ៍ក្រហមដូចគ្នាដែលបង្ហាញពីអនុភាពនៃរថយន្តផងដែរ

•ចំណុចពិសេសទី 4 គឺមិនភ្លេចបំពាក់ជូននូវឈ្នាន់ជាន់ជើងដើម្បីងាយស្រួលចេញចូលរថយន្ត ប៉ុន្តែសម្រាប់ម៉ូឌែលនេះបានបំពាក់ជូននូវឈ្នាន់ជាន់ជើងពណ៍ខ្មៅដែលមើលទៅកាន់តែមានភាពទាក់ទាញ

•ចំណុចពិសេសទី 5 គឺផ្នែកខាងក្រោយក៏មានបំពាក់ជូននូវកាងខ្យល់ (Sport Bar) ពណ៍ខ្មៅដែលមានរូបរាងសាមញ្ញតែបង្ហាញនៃភាពរឹងមាំរបស់រថយន្ត

•ចំណុចពិសេសចុងក្រោយនៃរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 នោះគឺការបំពាក់ជូននូវកៅអីស្បែកបែបស្ព័រដែលនៅលើកៅអីនេះផ្ទាល់ការមានរចនាជាអក្សរផុស FX4 ផងដែរ។

ក្រៅពីចំណុចពិសេសទាំង 6 ខាងលើរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា៖

•ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

•កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

•សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors) 

•ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)

•ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

•កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត (LCD Instrument Cluster)

•អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

•បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)

•រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V (2 USB Ports / 12V Invertor)

•ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

•ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution) 

•ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាផ្សេងៗជាច្រើន។

សម្រាប់តម្លៃគឺពិតជាពិសេសត្រឹមតែ $45,000 តែប៉ុណ្ណោះ តម្លៃនេះផ្តល់ជូនសម្រាប់លោកអ្នកដែលបានកក់រថយន្តនេះទុកជាមុន។ សម្រាប់ពណ៍គឺមានរហូតដល់ទៅ4 ពណ៍រួមមាន៖ ស ខ្មៅ ក្រហម និងទឹកប្រាក់។ បើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ព័ត៍មានលម្អិតអំពីរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022  លោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 

•អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

•អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

•អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

•អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន