no-alternative title

សែលកាតសហការជាមួយអង្គការ Caring for Cambodia ធ្វើយុទ្ធនាការរត់តាមអនឡាញទូទាំងពិភពលោក ដើម្បីជួយគាំទ្រដល់សាលារៀនខេត្តសៀមរាប

សែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនផ្តល់នូវសេវាទំនាក់ទំនងចល័តយូរជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ បានប្រកាសដា ខ្លួននឹងក្លាយជាម្ចាស់ឧបត្ថម្ភនៅក្នុងយុទ្ធនាការប្រណាំងប្រជែងកាយសម្បទា Race to Better Education របស់អង្គការ Caring for Cambodia សម្រាប់ឆ្នាំនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងប្រចាំឆ្នាំជាលើកទីពីរ ប៉ុន្តែដោយសារស្ថានភាពជម្ងឺកូវីដក្នុងពេលបច្ចុប្បន្ន ក៏ត្រូវបានផ្លាស់ប្តូរទៅជាការប្រណាំងប្រជែងកាយសម្បទាតាមអនឡាញក្នុងរយៈពេល 28 ថ្ងៃ ដោយបើកចំហជូនដល់អ្នកមានបំណងចង់ចូលរួមទាំងអស់នៅទូទាំងពិភពលោក។

លោក អ៊ុង សាវី អគ្គនាយកនៃសាលានិងនាយកប្រចាំប្រទេសរបស់អង្គការ CFC បានមានប្រសាសន៍ថា ជម្ងឺកូវីដ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ សហគមន៍ដែលសិស្សរបស់ពួកគេកំពុងតាំងលំនៅ ក្នុងខេត្តសៀមរាប ហេតុដូច្នេះហើយ យើងត្រូវការថវិកាចាំបាច់ជាបន្ទាន់ ដើម្បីជួយគាំទ្រដល់ប្អូនៗដែលងាយរងគ្រោះបំផុតទាំងអស់នេះ។ លោក សាវី បានមានប្រសាសន៍បន្តថា៖ “យើងមិនអាចរង់ចាំទាល់តែជម្ងឺកូវីដត្រូវបានបញ្ចប់នោះទេ។ ការផ្តល់ជំនួយ គឺត្រូវការជាចាំបាច់ក្នុងពេលឥឡូវនេះ ហើយពួកយើងត្រូវរក្សាទំនាក់ទំនងជាមួយសិស្ស ក៏ដូចជាធានាថាពួកគេមានសុខសុវត្ថិភាពល្អ និងទទួលបានការគាំទ្រដែលពួកគេត្រូវការ រួមទាំងការអប់រំផងដែរ”។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

“ដោយសារការធ្វើយុទ្ធនាការតាមអនឡាញ កំពុងទទួលបានការពេញនិយមជាខ្លាំង យើងបានធ្វើការផ្លាស់ប្តូរយុទ្ធនាការរត់ប្រកបដោយភាពសប្បាយរីករាយ ទៅជាការប្រណាំងប្រជែងតាមអនឡាញ ពោលគឺអ្នកចូលរួមអាចចុះឈ្មោះ និងប្រកាសនូវសមិទ្ធិផលសុខភាពរបស់ពួកគេតាមអនឡាញដើម្បីរៃអង្គាសថវិកា”។ “ពេលនេះគឺជាពេលវេលាដ៏សក្តិសមបំផុតក្នុងការថែរក្សាសុខភាពឱ្យបានល្អ និងហាត់ប្រាណដើម្បីឱ្យកាយសម្បទារឹងមាំ ដូច្នេះយើងសង្ឃឹមថា យុទ្ធនាការនេះ នឹងទទួលបានការគាំទ្រខ្លាំងក្នុងចំណោមអ្នករត់ប្រណាំង ដែលតែងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងខេត្តសៀមរាប ដើម្បីចូលរួម”។

CFC គឺជាអង្គការក្រៅរដ្ឋាភិបាលមិនសំដៅប្រាក់ចំណេញនិងសប្បុរសធម៌ ដែលកំពុងបើកដំណើរការគ្រឹះស្ថានសិក្សាចំនួន 21 នៅទូទាំងខេត្តសៀមរាប ដើម្បីជួយគាំទ្រដល់សិស្សចំនួន 7000នាក់។ យុទ្ធនាការ Race to Better Education នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី 01 ខែឧសភា រហូតដល់ថ្ងៃទី 28 ឧសភា។ ថវិការដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ជូនដោយផ្ទាល់ទៅកាន់សិស្សានុសិស្ស ដើម្បីគាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ ក៏ដូចជាការផ្តល់ជូននូវអាហារពីរពេលក្នុងមួយថ្ងៃផងដែរ។ កម្មវិធីដែលផ្តល់ជូននៅសាលា CFC រួមមានការអប់រំកុមារតូចៗ ICT/STEM សុខភាព ការត្រៀមខ្លួនសម្រាប់អាជីព សមភាពយេនឌ័រ និងការបណ្តុះបណ្តាលគុរកោសល្យជាដើម។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត កោតសរសើរចំពោះអង្គការ CFC ដែលបានជម្រុញឱ្យមានការរៀបចំព្រឹត្តិ ការណ៍នេះឡើងតាមអនឡាញ។ “នេះមិនមែនត្រឹមតែជាបុព្វហេតុដ៏គួរឱ្យស្ងើចសរសើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគម្រូដ៏អស្ចារ្យមួយ ដែលសហគមន៍នៅទូទាំងពិភពលោក អាចធ្វើការរួមគ្នា បើទោះបីជាមានឧបសគ្គច្រើន និងស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ”។ “ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានក្តីសោមនស្សបំផុតដែលអាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្តល់ការគាំទ្រដល់យុវជននៅក្នុងខេត្តសៀមរាប។ ជាមួយនឹងបញ្ហាប្រឈមគ្រប់យ៉ាងដែលកំពុងកើតឡើងនាពេលនេះ យើងត្រូវចងចាំថា ការរក្សាការអប់រំដល់សិស្សានុសិស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងសូមអបអរសាទដល់អង្គការ CFC ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាកោតសរសើរដល់សិល្បករសិល្បការនីល្បីៗទាំងអស់ ដែលបានចូលរួមជួយគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។

បុគ្គលល្បីៗដែលមានវត្តមាននៅក្នុងយុទ្ធនាការនេះរួមមាន អត្តពលិកអាជីពជនជាតិខ្មែរអាមេរិកាំង កញ្ញា អឹម សុវណ្ណារី ហើយលោក ឡាយ ប៊ុនឡេង និងលោក កែវ សៀក ក៏នឹងចូលរួមនៅក្នុងការប្រណាំងប្រជែងដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាដែលត្រូវការចាំបាច់ដើម្បីជួយគាំទ្រដល់កុមារទុគ៌តផងដែរ។កញ្ញា សុវណ្ណារី បានថ្លែងឱ្យដឹងថា៖ “រូបខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលមានក្រុមគ្រួសារ និងមិត្តភក្តិជួយគាំទ្រ នៅពេលដែលខ្ញុំកំពុងព្យាយាមសម្រេចអាជីពដែលជាក្តីសុបិនរបស់ខ្ញុំ”។ “កុមារគ្រប់រូបទាំងអស់ សក្តិសមនឹងទទួលបានការអប់រំប្រកបដោយគុណភាព ហើយនាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសក្នុងការតបស្នងវិញ ក៏ដូចជាចូលរួមជាផ្នែកមួយនៃបុព្វហេតុដ៏មានតម្លៃបំផុតនេះ”។ យុទ្ធនាការ Race to Better Education តាមអនឡាញ មានផ្តល់ជូននូវជម្រើសចម្ងាយផ្សេងៗគ្នា សម្រាប់ការប្រណាំងប្រជែងរយៈពេល 28 ថ្ងៃ ដោយផ្អែកទៅលើចំណង់ចំណូលចិត្តរបស់អ្នកចូលរួម។

 

ក្រៅពីការប្រណាំងប្រជែង រត់/ដើរ/ជិះកង់ ចម្ងាយ 180 ម៉ាយដ៏ពេញនិយមនោះ ក៏មានការប្រកួតប្រជែងជិះកង់ចម្ងាយ 600 ម៉ាយល៍ សម្រាប់អ្នកដែលនិយមចូលចិត្តជិះកង់ និងការប្រណាំង 60 ម៉ាយសម្រាប់កុមារ ដោយគ្រប់ផ្លូវធ្វើដំណើរទាំងអស់ នឹងនាំអ្នកចូលរួម ទៅទស្សនាទិដ្ឋភាពខេត្តសៀមរាប ដោយក្នុងនោះរួមមាន តំបន់ទេសចរណ៍ល្បីៗ ប្រាសាទបុរាណ រួមជាមួយនឹងអគារសិក្សារបស់អង្គការ CFC ផងដែរ។ រាល់ការប្រណាំងប្រជែងទាំងអស់ គឺអនុញ្ញាតឱ្យកំណត់ដោយខ្លួនឯង ហើយអ្នកចូលរួមអាចផ្តល់យោបល់ក្នុងការកំណត់ចម្ងាយដែលខ្លួនចង់បាន ដូច្នេះពួកគាត់ មិនចាំបាច់សម្រេចចម្ងាយផ្លូវទាំងមូល ដើម្បីអាចចូលរួមក្នុងយុទ្ធនាការនោះឡើយ។ លោកអ្នកអាចចូលរួមព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់យុទ្ធនាការទាំងស្រុងរបស់សហគមន៍ CFC ដោយចុះឈ្មោះចូលរួមប្រណាំងប្រជែងតាមរយៈ៖ https://bit.ly/3gJiDHy 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន