no-alternative title

OPPO A94 ស្មាតហ្វូនលំដាប់ថវិកាដែលមានបំពាក់នូវមុខងារ AI Color Portrait Video គ្រោងនឹងដាក់លក់លើទីផ្សារកម្ពុជា តម្លៃខ្ទង់ 300$!

មួយរយៈចុងក្រោយនេះឃើញថាប៊្រេនទូរស័ព្ទម៉ាកល្បី OPPO បានកំពុងញាប់ដៃញាប់ជើងបញ្ចេញនូវស្មាតហ្វូនត្រកូល A ស៊េរីជាបន្តបន្ទាប់ ដែលជាស្មាតហ្វូតស្ថិតក្នុងកម្រិតថវិកាមធ្យម ប៉ុន្តែរចនាឡើងនូវរាងរាងទាន់សម័យ មុខងារប្រើប្រាស់ទំនើបៗ មិនចាញ់ស្មាតហ្វូនលំដាប់កំពូលប៉ុន្មាននោះទេ។ 

តួយ៉ាង បើយោងតាមហ្វេសប៊ុកផេគផ្លូវការ OPPO ក្នុងពេលនេះក្រុមហ៊ុនបានបញ្ចេញនូវស្មាតហ្វូនត្រកូល A ស៊េរីថ្មីមួយម៉ូឌែលទៀតហើយ ដែលមានរូបរាងកាលីបទាន់សម័យនោះគឺ OPPO A94 អមមកជាមួយនឹងលក្ខណៈពិសេសៗ ដែលបង្កើតឡើងជាពិសេសសម្រាប់ បងប្អូនសិស្សានុសិស្ស និស្សិត កំពុងសិក្សា ឬ ធ្វើការតាមរយៈអនឡាញ អំឡុងពេលស្នាក់នៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-19 ដ៏កាចសាហាវ ហើយចាំបាច់ត្រូវការប្រើប្រាស់ស្មាតហ្វូនជួយសម្រួលដល់ការសិក្សា និងការងារប្រចាំថ្ងៃ ជាមួយនឹងសមត្ថភាពខ្លាំង មុខងារប្រើប្រាស់ទំនើបៗ សមតាមតម្រូវការអតិថិជនតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មី OPPO A94 បច្ចុប្បន្ននេះកំពុងតែផ្ទុះការគាំទ្រយ៉ាងព្រោងព្រៀតពីបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ហើយបើតាមដឹងតម្លៃខ្លួនរបស់ស្មាតហ្វូនមួយនេះប្រហែលខ្ទង់ $300 តែប៉ុណ្ណោះ បើធៀបតម្លៃនៅតាមបណ្តាប្រទេសមួយចំនួន។  ដូច្នេះ លោកអ្នកប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូនក្នុងលំដាប់ថវិកាប្រហែលខ្ទង់ $300 វាសមត្ថភាពខ្លាំងកម្រិតណា? ហេតុអ្វីបានជាម្នាក់ៗរង់ចាំ OPPO A94 យ៉ាងអន្ទះសារបែបនេះ?

-AI Color Portrait Video: អាចនិយាយបានថាសម្រាប់ត្រកូល A គឺវាជាស្មាតហ្វូនដំបូងគេដែលបំពាក់មកជាមួយមុខងារថតវីដេអូមួយនេះទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយរក្សាពណ៍មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅជាពណ៌សខ្មៅ ហើយសម្រាប់មុខងារមួយនេះកន្លងមកគឺមានបំពាក់តែលើស្មាតហ្វូនលំដាប់ថវិការខ្ពស់តែប៉ុណ្ណោះ។ លើសពីនេះវាក៏បានបំពាក់មកជាមួយមុខងារទំនើបៗផ្សេងៗទៀតមានដូចជា Dual View Video, Night Flare Portrait, Dynamic Bokeh និងមុខងារ Night Plus ។

-បច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0: ការសាកថ្មពិតជាសំខាន់ណាស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃទើបមិនថា ការសិក្សា ឬធ្វើការតាមអនឡាញ ទស្សនាវីដេអូកម្សាន្ត លេងហ្គេមផ្សេងៗ សុទ្ធតែចង់បាននូវស្មាតហ្វូនដែលមានថាមពលថ្មកាន់បានយូរ សាកឆាប់ពេញ ដូចនេះ OPPO A94 បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន និងសុវត្ថិភាពឈានមុខគេដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់មិនឲ្យខកចិត្តឡើយ។ ហើយ OPPO A94 ក៏ជាស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់ជាមួយបច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0 ក្នុងចំណោមស្មាតហ្វូនស៊េរី A ផ្សេងៗទៀត។ 

-កាមេរ៉ាទម្លុះអេក្រង់ 32MP: កាន់តែទាន់សម័យ ជាមួយកាមេរ៉ាទម្លុះអេក្រង់ទំហំធំ 32MP អមមកនូវបច្ចេកវិទ្យា AI Beauty 2.0 ជួយឲ្យការថតរូបស៊ែលហ្វីកាន់តែស្អាត តាមបែបធម្មជាតិ។ ជាពិសេសសម្រាប់ OPPO A94 មានអេក្រង់ទំហំធំ 6.43” AMOLED ដែលមានកម្រិតបង្ហាញរូបភាព FHD+ ធ្វើឲ្យការទស្សនាកាន់តែត្រជាក់ភ្នែក។

អូ…ហើយអ្នកទាំងអស់គ្នាដឹងទេ ! OPPO A94 មិនត្រឹមតែមានចំណុចពិសេស 3 ខាងលើនោះទេ វាក៏បន្ថែមនូវមុខងារប្រើប្រាស់ មុខងារថតរូបទំនើបៗ ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនថែមទៀតផង។

ជាមួយគ្នានេះផងដែរ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញសង្គមក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយឃើញថា តារាៗប្រុសស្រីល្បីៗជាច្រើនរូបដូចជា Step, រ៉េត ស៊ូហ្សាណា, DJ Nana, ជា វណ្ណរិទ្ធ និងតារាផ្សេងៗទៀតជាច្រើនបាននាំគ្នាបង្ហោះវីដេអូប្លែកៗ មើលទៅពិតជាគួរឲ្យទាក់ទាញ ប្លែកភ្នែកខ្លាំងមែនទែន ដោយពួកគាត់ទាំងនោះបានប្រើមុខងារថតវីដេអូហៅថា  AI Color Portrait Video ។ 

ពិតណាស់ សម្រាប់មុខងារកំពុងពេញនិយមមួយនេះ ឃើញមានតែលើស្មាតហ្វូនតម្លៃថ្លៃៗប៉ុណ្ណោះ ប៉ុន្តែពេលនេះ OPPO ត្រកូល A ស៊េរីថ្មីសមត្ថភាពខ្លាំងមួយនេះ ក៏បានបំពាក់មុខងារ AI Color Portrait Video នេះមកជាមួយផងដែរ។

ជឿជាក់ថា ក្រោយពីបានដឹងពីព័ត៌មានខ្លះៗលើស្មាតហ្វូន OPPO A94 លោកអ្នកមួយចំនួនកំពុងតែពេញចិត្តលើ រូបរាង សមត្ថភាព ជាពិសេសទៅលើមុខងារថតរូប ថតវីដេអូទំនើបៗ ដែលមានលើស្មាតហ្វូនជំនាន់ថ្មីនេះជាក់ជាមិនខាន ដូចនេះយើងមានតែរង់ចាំអ៊ុតមើលតម្លៃទាំងអស់គ្នានៅលើ ផេគហ្វេសប៊ុក OPPO ផ្លូវការ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន