no-alternative title

ការបង្ហាញលំអិត ច្បាស់ៗ ពីអ្នកជំនាញ អំពីការប្រើប្រាស់មុខងារនីមួយៗនៅលើ កាមេរ៉ា 108MP realme 8 Pro!

សព្វថ្ងៃនេះ ការថតរូបនៅលើទូរសព្ទដៃមានការពេញនិយមខ្លាំងមែនទែន ពីសំណាក់អ្នកប្រើប្រាស់គ្រប់រូប ដូច្នេះហើយទើបក្រុមហ៊ុនស្មាតហ្វូននិមួយៗព្យាយាមពង្រឹងសមត្ថភាពថតរូប ក៏ដូចជាដំឡើងកាណុងកាមេរ៉ានៅលើស្មាតហ្វូន។ ចំណែកក្រុមហ៊ុនស្មាតហ្វូនក្មេងខ្ចីមួយនោះគឺ realme ដែលទើបតែមកដល់កម្ពុជាមិនទាន់បាន ២ឆ្នាំស្រួលបួលផង មានការវិវដ្ដយ៉ាងរហ័ស និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាយើង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនស្មាតហ្វូន realme បានបញ្ចេញស្មាតហ្វូនស៊េរីចុងក្រោយ realme 8 pro ដែលមានកាមេរ៉ាធំ 108MP និងមានមុខងារថ្មីៗប្លែកៗជាច្រើន។ realme 8 Pro ទទួលបានការចាប់អារម្មណ៍ច្រើនទៅលើកាមេរ៉ាកាណុងធំ 108MP របស់វា ហើយក៏មានអ្នកជំនាញថតរូបពីក្រុម SmartPhone Photography Cambodia គឺ លោក លុន ។

គាត់ក៏ចាប់អារម្មណ៍ទៅលើវាខ្លាំងដែរ ហើយគាត់បង្ហាញពីមុខងារសំខាន់ៗនៅលើកាមេរ៉ា realme 8 Pro នេះតែម្តង។ ចឹងតោះយើងទៅមើលពីមុខងារ និង វិធីសាស្រ្តថតរូបថតរូបទាំងអស់គ្នា ។

មុខងារ 108MP ថតរូបកាន់ច្បាស់

realme 8 Pro អាចថតរូបបានទំហំ 12000X9000 Pixel ពិតជាធំមែនទែន វាផ្តល់សាច់រូបភាពបានច្បាស់។ អ្នកអាចប្រើមុខងារនេះដើម្បីចាប់យករូបភាពប្លង់ធំ ហើយអាចកាត់តម្រឹមយកប្លង់តូចក៏បាន។ realme 8 pro កាមេរ៉ាទំហំ 108MP នេះអាចស៊ីធំរហូតដល់ 30MB ក្នុងមួយសន្លឹកសម្រាប់ការប្រើមុខងារ 108MP ។ 

 

មុខងារ 3X Zoom មិនបាត់បង់ភាពច្បាស់

realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ចំពោះភាពច្បាស់នៃរូបភាព។

មុខងារដំបូងបង្អស់លើពិភពលោក Starry Time-lapse Video and Tilt-shift Time-lapse Video

មុខងារនេះអាចផ្តិតយករូបភាពដែលមានលក្ខណៈថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលមើលទៅប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។ ចំពោះមុខងារថតហ្វូងផ្កាយលើកនេះ យើងអាចថតជាវីដេអូ ដែលយើងអាចមើលឃើញពីគន្លងនៃផ្កាយផងដែរ ។ 

មុខងារ AI Portrait ថ្មី 

មុខងារដែលពេញនិយមសម្រាប់យុវវ័យ ដូចជា Neon Portrait, Dynamic Bokeh Portrait ដូចដែលយើងបានឃើញរូបខាងក្រោម វាធ្វើឲ្យយើងមានអារម្មណ៍មួយផ្សេងទៀត និងកាន់តែពិសេសទៅលើរូបភាពដែលបានថតចេញមក។ 

 

មុខងារថតវីដេអូកាន់តែច្នៃប្រឌិត Dual-view Video

មុខងារ Dual-view Video វាពិតជាល្អសម្រាប់អ្នកចង់ចាប់ផ្តើមធ្វើវីដេអូVlog ឬចូលចិត្តថតបណ្តើរបរិយាយពីសកម្មភាពបណ្តើរ។

ចង់ជ្រាបកាន់តែច្បាស់ សូមចុច Link: https://www.facebook.com/SmartPhonePhotographyCambodia/posts/912031379364234 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន