no-alternative title

សែលកាត សហការជាមួយហាងលក់ទំនិញអនឡាញ ផ្តល់ជូននូវការបញ្ចុះតម្លៃ និងការដឹកជញ្ជូនឆាប់រហ័សនៅក្នុងតំបន់ក្រហម

ក្រុមហ៊ុនសែលកាត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានសហការជាមួយ Smile Shop ដើម្បីផ្តល់ជូនអតិថិជនដែលកំពុងរស់នៅក្នុងតំបន់ក្រហម នូវការបញ្ចុះតម្លៃលើទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗ រួមជាមួយនឹងការដឹកជញ្ជូនដល់ទីកន្លែង។ ក្នុងនាមជាប្រតិបត្តិករមួយក្នុងចំណោមប្រតិបត្តិករជាច្រើនទៀត ដែលទទួលបានការអនុញ្ញាតឱ្យចែកចាយទំនិញនៅក្នុងតំបន់ក្រហមដែលជាតំបន់មានការរឹតបន្តឹងខ្លាំង Smile Shop ដែលជាហាងពាណិជ្ជកម្មអនឡាញឈានមុខគេនៅកម្ពុជា បានផ្តល់នូវសេវាចែកចាយទំនិញសំខាន់ៗជូនដល់គ្រួសារប្រជាពលរដ្ឋជាច្រើន ដែលកំពុងជួបការលំបាក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥឡូវនេះ ក្រុមហ៊ុនសែលកាត បានចូលរួមសហការជាមួយសេវាកម្មអនឡាញនេះ ដើម្បីផ្តល់ជូនដល់អតិថិជននូវអាទិភាពសម្រាប់ការដឹកជញ្ជូនទំនិញជាច្រើនមុខ ពោលគឺអនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត បានឆាប់រហ័ស និងដឹកជញ្ជូនទៅដល់គេហដ្ឋានរបស់ពួកគេផ្ទាល់តែម្តង។ សម្រាប់ការបញ្ជាទិញចាប់ពី  25ដុល្លារឡើងទៅ អតិថិជនសែលកាត ក៏នឹងទទួលបានប្រាក់ត្រឡប់មកវិញចំនួន 5 ដុល្លារផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការធ្វើបែបនេះនឹងអាចជួយសម្រួលដល់ក្រុមគ្រួសារ ដែលកំពុងទទួលរងនូវផលប៉ះពាល់ខ្លាំង ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ។  “ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយ វាគឺជាទំនួលខុសត្រូវរបស់ពួកយើង ក្នុងការជួយដល់អតិថិជន តាមដែលពួកយើងអាចធ្វើទៅបាន។ យើងពិតយល់ច្បាស់ថា នេះគឺជាពេលវេលាដ៏លំបាកបំផុតសម្រាប់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ទាំងនេះ ដូច្នេះការទទួលបាននូវស្បៀងអាហារ និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗទៀតដោយឥតមានការរាំងស្ទះ គឺចាំបាច់ខ្លាំងណាស់”។

“Smile Shop បានជួយផ្តល់នូវសេវាកម្មដ៏ចាំបាច់ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនរូប ហើយពួកយើងពិតជារីករាយបំផុត ដែលបានចូលរួមជាដៃគូជាមួយពួកគេ ក្នុងការផ្តល់ជូនដល់អតិថិជនរបស់យើង នូវសេវាដឹកជញ្ជូនឆាប់រហ័ស និងការបញ្ចុះតម្លៃទៅលើទំនិញជាច្រើនមុខ ក្នុងពេលដែលពួកគាត់កំពុងត្រូវការសេវាបែបនេះខ្លាំងបំផុត”។ Smile Shop ក៏មានផ្តល់ជូននូវកញ្ចប់ស្បៀងអាហារ ដែលអាចស្វែងរកបាននៅលើហាងអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងតម្លៃមួយដែលបានកំណត់យ៉ាងសមរម្យបំផុត។ កម្មវិធីទូរស័ព្ទនេះ អាចទាញយកមកប្រើប្រាស់បានតាមរយៈ Google Play និង Apple Store។

នេះគឺជាវិធានការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនសែលកាត ក្នុងការប្តេជ្ញាចិត្តចូលរួមជួយដល់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយជម្ងឺកូវីដនេះ។ ថ្មីៗនេះ សែលកាតបានបញ្ចប់នូវការពង្រីកបណ្តាញចុងក្រោយរបស់ខ្លួនចំនួន 169 ទីតាំងទៀត ដើម្បីកែលម្អបណ្តាញគ្របដណ្តប់ និងគុណភាពសេវា នៅតាមតំបន់ក្រហម និងលឿងទុំក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ជូននូវសេវាទូរស័ព្ទបន្ទាន់ដោយឥតគិតថ្លៃ ដើម្បីជួយសម្របសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារជាបន្ទាន់ ដល់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងតំបន់ក្រហមផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន