no-alternative title

Xiaomi Mi 11 Lite គឺជាស្មាតហ្វូនជំនាន់ថ្មីដែលមានការឌីស្សាញរូបរាងយ៉ាងប្រណិតស្របទៅតាមតម្រូវចិត្តយុវវ័យសម័យថ្មី

ស្របពេលដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញនូវស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួននៅក្នុងត្រកូល Mi 11 Series ដែលមានឈ្មោះហៅថា Xiaomi Mi 11 Lite ។ ស្មាតហ្វូននេះមានរូបរាងប្រណិតជាមួយនឹងអេក្រង់ធំក្នុងការប្រើប្រាស់ កាមេរ៉ាភ្លឺច្បាស់ និងល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀតផង។ ចង់ដឹងថាស្មាតហ្វូននេះមានអ្វីពិសេសសូមតាមដានជាមួយគ្នា៖  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាងយ៉ាងប្រណិតប្លែកយ៉ាងទាក់ទាញ

ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 11 Lite មានការឌីស្សាញរូបរាងយ៉ាងប្រណិតជាមួយនឹងវិមាត្រ 160.5 x 75.7 x 6.8 mm និងទម្ងន់ស្រាលត្រឹមតែ 157 g ហើយវាប្រើប្រាស់ស៊ីមពីរថែមទៀត។ ស្មាតហ្វូននេះមានមុខងារ IP53 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះមានកម្រាស់ស្តើងមែនទែនត្រឹមតែ 6.8mm ប៉ុណ្ណោះ។ ក្រឡេកមើលទៅផ្នែកខាងមុខរបស់ស្មាតហ្វូន Xiaomi Mi 11 Lite នេះគឺមានកាមេរ៉ាតំណក់ទឹកមួយគ្រាប់នៅគែមខាងឆ្វេង ហើយគែម Bezels របស់វាពិតជាស្តើងមែនទែន។ 

ស្មាតហ្វូននេះមានគែមខាងស្តាំជាមួយនឹងប៊ូតុង 3 គ្រាប់គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទដែលមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃថែមទៀត។ នៅគែមផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធដោតជើងស៊ីម ឬម៉េមូរី រន្ធសាកថ្ម Type-C និង Speaker យ៉ាងស្រស់ស្អាត។ បើក្រឡេកមើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ានៅជ្រុងផ្នែកខាងឆ្វេងជាមួយនឹងកាមេរ៉ា 3 គ្រាប់ និងភ្លើង LED ចំនួន 2 គ្រាប់ផងដែរ ហើយនៅគែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានអក្សរ xiaomi ជាម៉ាកយីហោរបស់ក្រុមហ៊ុននេះផងដែរ។

អេក្រង់ និងកាមេរ៉ាដ៏អស្ចារ្យក្នុងការប្រើប្រាស់

Xiaomi Mi 11 Lite គឺជាស្មាតហ្វូនស៊េរីថ្មីដែលទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការនាពេលថ្មីៗនេះជាមួយនឹងអេក្រង់ធំទំហំ 6.55’’ AMOLED ដែលមានការទ្រទ្រង់នូវកម្រិតពណ៌ដល់ទៅ 1 ពាន់លានដង មុខងារ HDR10 កម្រិតអេក្រង់ 90Hz និងកម្រិតពន្លឺខ្ពស់ដល់ទៅ 800 nits ថែមទៀត។ អេក្រង់នេះមានកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1080 x 2400 pixels និង 20:9 ratio ជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass 5ថែមទៀត។ ស្មាតហ្វូន Xiaomi Mi 11 Lite មានកាមេរ៉ាខាងមុខទំហំ 16MP ជាមួយនឹងមុខងងារ 16 MP, f/2.5, 25mm (wide), 1/3.06" 1.0µm, HDR, panorama និងការទ្រទ្រង់នូវកម្រិតវីដេអូដល់ទៅ 1080p@30fps, 720p@120fps ថែមទៀត។ វាពិតជាល្អមែនទែនសម្រាប់វីដេអូខល ឬការប្រើប្រាស់កាមេរ៉ាមុខក្នុងការផ្តិតរូបភាពនោះ។  

បើនិយាយអំពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមាន 3 គ្រាប់ដែលមានទំហំ 64 MP (f/1.8, 26mm (wide), 1/1.97", 0.7µm, PDAF) + 8 MP (f/2.2, 119˚ (ultrawide), 1/4.0", 1.12µm) + 5 MP (f/2.4, (macro), AF) និងបំពាក់នូវមុខងារជាច្រើនទៀតដូចជា Dual-LED dual-tone flash, HDR, panorama និងវីដេអូកម្រិត 4K@30fps, 1080p@30/60/120fps; gyro-EIS ជាដើម។ វាពិតជាមិនធម្មតានោះទេក្នុងការប្រើប្រាស់ដោយសារតែកម្រិតភាពច្បាស់គឺខ្ពស់មែនទែន ហើយវាច្បាស់នៅកន្លែងដែលខ្វះពន្លឺថែមទៀត។ 

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានគូប្រៀប

ស្មាតហ្វូន Xiaomi Mi 11 Lite នេះមានបន្ទះឈីប Qualcomm SM7150 Snapdragon 732G (8 nm) ជាមួយនឹងអង្គគណនា Octa-core (2x2.3 GHz Kryo 470 Gold & 6x1.8 GHz Kryo 470 Silver) និងក្រាហ្វិកកាត Adreno 618 ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះមាន 3 ទំហំក្នុងការជ្រើសរើសនោះគឺ 64GB-6GB, 128GB-6GB, 128GB-8GB ហើយវាក៏អាចបន្ថែមនូវម៉េមូរី microSDXC បានថែមទៀតផង។ ស្មាតហ្វូននេះ មានស្បែក MIUI 12 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 11។ 

ស្មាតហ្វូននេះមាន Speakers ពីរគ្រាប់លឺច្បាស់ដែលមានកម្រិត 24-bit/192kHz។ ស្មាតហ្វូននេះប្រើប្រាស់នូវរន្ធដោត USB Type-C 2.0 និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងដែលងាយស្រួលក្នុងការដោះសោរថែមទៀតផង។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4250 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W Fast Charging ផងដែរ។ ស្មាតហ្វូននេះមាន 3 ពណ៌ក្នុងការជ្រើសរើសនោះគឺពណ៌ខ្មៅ Boba Black ពណ៌ផ្កាឈូក Peach Pink និងពណ៌ខៀវ Bubblegum Blue យ៉ាងស្រស់ស្អាតបំផុត៕ 

សម្រាបទីផ្សារ ស្មាតហ្វូន Xiaomi Mi 11 Lite ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 732G SoC មានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និងថាមពលថ្មទំហំ 4250mAh និងបច្ចេកវិទ្យាសាកថ្ម 33W Charging និងចេញលក់ក្នុងតម្លៃ $329 និងមានការផ្តល់ជូននូវការធានារយៈពេល 18 ខែពីក្រុមហ៊ុន។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន