no-alternative title

Panasonic LUMIX BGH1 Cinema 4K Box ម៉ាស៊ីនថតស៊េរីថ្មីល្អបំផុតសម្រាប់ការថតវីដេអូរឿងអប់រំខ្លី និងធ្វើវីដេអូ Vlog

នេះគឺជាម៉ាស៊ីនថតរូប និងវីដេអូស៊េរីថ្មីរបស់ក្រុមហ៊ុន Panasonic ម៉ូដែល LUMIX BGH1 Cinema 4K Box Camera។ ម៉ាស៊ីនថតរូបស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនរចនាឡើងបែបប្លែក ចេញជារាងដូចប្រអប់បួនជ្រុង មានទំហំតូចល្មមងាយស្រួលទុកដាក់យកតាមខ្លួន ដែលល្អសម្រាប់លោកអ្នកដែលនិយមចូលចិត្តក្នុងការផលិតវីដេអូរឿងអប់រំខ្លី និងវីដេអូ Vlog។ តួររបស់ Panasonic LUMIX BGH1 Cinema 4K Box មានទំងន់សរុប 545 ក្រាម ជាមួយនឹងទំហំវិមាត្ររាងជាការ៉េទំហំ 9.3x9.3cm និងកម្រាស់ 7.8cm។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើតួរខ្លួនរបស់ម៉ាស៊ីនថតរូបស៊េរីថ្មីរបស់ Panasonic នេះ មានភ្ជាប់មកជាមួយនឹងរន្ធ  និងប៊ូតុងសម្រាប់ភ្ជាប់ជាមួយឧបករណ៍បន្ថែមខាងក្រៅដើម្បីប្រើប្រាស់បញ្ជាលើមុខងារផ្សេងៗបែបសាមញ្ញៗងាយស្រួលដល់ការប្រើប្រាស់ ក្នុងនោះរួមមានដូចជា រន្ធដាក់ម៉េមូរីកាតចំនួនពីរ, រន្ធម៉ិចស្រូបសំឡេង, រន្ធដោតកាស, រន្ធភ្ជាប់ខែ្ស Network RJ45 ឬ PoE+, រន្ធភ្ជាប់ឧបករណ៍ remote, HDMI2.0, USB-C3.1, រន្ធភ្ជាប់ខែ្ស 3G-SDI Cables, TC In/Out & Genlock, ប៊ូតុងចុចថត, ប៊ូតុងមីនុយ, កន្លែងភ្ជាប់ភ្លើង Flash រួមនឹងប៊ូតុងសំខាន់ៗមួយចំនួនទៀត។ យ៉ាងណាមិញ LUMIX BGH1 Cinema 4K Box មិនមានអេក្រង់សម្រាប់បញ្ជាមុខងារ ឬមើលសកម្មភាពផ្សេងៗកំឡុងពេលថតនោះ ប៉ុន្តែ យើងអាចភ្ជាប់អេក្រង់ពីខាងក្រៅបាន។

Panasonic Lumix BGH1 Cinema 4K Box បំពាក់នូវសែនស័រថតរូប និងវីដេអូប្រភេទ M4/3 Digital-Live MOS ទំហំ 10.2MP ភ្ជាប់នូវមុខងារ Dual Native ISO ដែលមានលទ្ធភាពក្នុងការបង្កើនកម្រិតពន្លឺ ISO ឡើងខ្ពង់បំផុត 80-204,800 ដោយស្វ័យប្រវត្តិតម្រូវតាមមជ្ឈដ្ឋាននៃប្លង់ថតនិមួយៗ និងមានកម្រិត ISO ថេរ 160-51,200។

សែនស័រកាមេរ៉ារបស់ Lumix BGH1 Cinema 4K Box ក៏មានភ្ជាប់នូវសែនស័រ  Micro Four-Thirds Sensor ដើម្បីជំនួយដល់ការកាត់បន្ថយកម្រិតស្នាមអ៊ុចៗនៅលើសាច់វីដេអូ និងរូបភាពថែមទៀតផង។ ទៅលើសមត្ថភាពផលិតសាច់វីដេអូវិញសែនស័រ MOS ទំហំ 10.2MP នេះអាចធ្វើបានខ្ពស់ត្រឹមកម្រិត 4K ខ្នាត 4:2:2 ល្បឿន 60fps/50fps ជាមួយកម្រិតទឹកពណ៌ 10-bit និងមានកម្រិត 13-stops of dynamic rang ជាមួយនឹងមុខងារ V-Log L និង HLG Imaging។

 

ចំនែកការផលិតសាច់វីដេអូ Slow-Mo គឺអាចធ្វើបានកម្រិត 1080p@240fps។ ជាមួយគ្នានេះដែរ Panasonic Lumix BGH1 Cinema 4K Box អាចអោយយើងធ្វើការតភ្ជាប់បន្ថែមជាមួយនឹង Lens តពីក្រៅជាមួយស៊េរី Lumix G X Vario 12-35mm f/2.8 II ASPH. Power O.I.S. ក៏ដូចជាប្រភេទ Focal Length មួយចំនួនទៀតតាមតម្រូវការ។ ម៉ាស៊ីនថតវីដេអូស៊េរីថ្មីតូចច្រឡឹងមួយនេះដំណើរការលើអង្គគណនាស៊េរី Venus Engine Processor, មានថ្មជាប្រភេទ Li-Ion Battery Pack AG-VBR59, មានបច្ចេកវិទ្យាប្លូធូស និង Wi-Fi ថែមទៀតផង។

សរុបមក…ទាំងអស់នេះគ្រាន់តែជាគុណសម្បត្តិសំខាន់ៗតែមួយផ្នែករបស់ម៉ាស៊ីនថតស៊េរីថ្មី Panasonic Lumix BGH1 Cinema 4K Box ដ៏តូចច្រឡឹងមួយនេះប៉ុណ្ណោះ ហើយនៅលើម៉ាស៊ីនថត នេះនៅមានមុខងារសម្រាប់ប្រើប្រាស់ក្នុងការថតរូប និងវីដេអូកម្រិតអាជីពជាច្រើនទៀតតម្រូវបានតាមការចង់បាន ដែលអាចនិយាយបានថា Panasonic Lumix BGH1 Cinema 4K Box Camera គឺជា Compact Professional Video Creator Camera ដែលល្អបំផុតសម្រាប់ការផលិតវីដេអូបែបរឿងអប់រំខ្លីៗ និង Vlogger ឬអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងដើម្បីថតរូប-វីដេអូទេសភាពប្លែកៗតាមព្រៃភ្នំជ្រលងដងអូរជាដើម៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ជាមួយហាង៖ https://www.facebook.com/sabbaynashcamerashop  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន