no-alternative title

Panasonic Lumix G100 មិនត្រឹមអាចថតវីដេអូបានកម្រិត 4K ប៉ុណ្ណោះទេគឺថែមទាំងអាចធ្វើជា Webcam សម្រាប់ជំនួយទៅដល់ការ live បានទៀតផង

សព្វថ្ងៃនេះ ការផលិតចេញនូវវីដេអូសម្រាប់ជំនួយលក់អនឡាញ សម្រាប់ការងារទូទៅ ក៏ដូចជាការកំសាន្ត និងឧស្សាហកម្មភាពយន្ត គឺបាននឹងកំពុងតែរីកដុះដាលខ្លាំងមែនទែន មិនថាតែនៅលើពិភពលោកនោះ នៅកម្ពុជាក៏មានសភាពដូចគ្នា។ មូលហេតុដែលនាំអោយមានការចូលចិត្តបែបនេះ គឺដោយាសារតែសំបូររបស់របប្រើប្រាស់ និងមានតម្លៃសមរម្យ ហើយថែមទាំងមានសមត្ថភាពខ្ពស់ថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តួរយ៉ាងដូចជា Panasonic Lumix G100 នេះជាដើម។ ម៉ូដែលនេះ មានរូបរាងតូចស្អាត មានសមត្ថភាពអាចថតវីដេអូបានកម្រិត 4K សក្តិសមជាកាមេរ៉ាល្អបំផុតនៅក្នុងការ Vlog។ កាមេរ៉ានេះ គឺផ្តល់នូវភាពងាយស្រួលនៅក្នុងការចល័ត ហើយជាប្រភេទកាមេរ៉ា Mirrorless ទម្ងន់ស្រាលប្រណិតបំផុតក្នុងការប្រើប្រាស់។ កាមេរ៉ានេះ អាចថតរូបភាពច្បាស់ និងវីដេអូកម្រិតខ្ពស់ ហើយវាអាចថតសំលេងបានច្បាស់ថែមទៀតផង។

កាមេរ៉ា Panasonic Lumix G100 នេះ ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវមុខងារ OZO audio អមជាមួយនឹង microphones ចំនួន 3 នៅក្នុងម៉ាស៊ីនរួចជាស្រេច ដែលអាចធ្វើការថតសំលេងបានច្បាស់ក្នុងការប្រើប្រាស់។ កាមេរ៉ា Lumix G100 នេះ គឺមានអេក្រង់ LCD ដែលងាយស្រួលក្នុងការបង្វិលនៅក្នុងការថតរូបភាព Selfie បានហើយថែមទាំងអាចថតវីដេអូកម្រិត 4K ថែមទៀត។

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កាមេរ៉ានេះក៏នូវភ្ជាប់មកជាមួយនិងបច្ចេកវិទ្យា 5-AXIS Hybrid Image Stabilizationនៅក្នុងការរក្សានូវលំនឹងរូបភាពបានល្អថែមទៀតផង។ បន្ថែមពីនេះកាមេរ៉ានេះមុខងារ Modes ចំនួន 5 ផ្សេងគ្នាផងដែរ។ 

កាមេរ៉ា Panasonic Lumix G100 គឺប្រើប្រាស់នូវ សេនស័រ 20.3MP CMOS Sensor ល្អបំផុត នៅក្នុងការថតជាមួយនឹងកម្រិត ISO 25600 ហើយនិងមាន 5-Axis Hybrid IS system ការពារក្នុងការថតវីដេអូកុំអោយមានភាពរង្គើរបានយ៉ាងរលូន។ កាមេរ៉ា Panasonic Lumix G100 នេះ មានកម្រិតភាពច្បាស់ EVF ធំ និងអេក្រង់ LCD Touch បានថែមទៀតផង។ ការភ្ជាប់ទំនាក់ទំនង Bluetooth និង WiFi 

សរុបសេចក្តីមក កាមេរ៉ា Panasonic Lumix G100 ថ្មីនេះ គឺមានសមត្ថភាចពខ្ពស់ ដែលមិនត្រឹមអាចអាចថតរូប ថតវីដេអូ បានក្នុងកម្រិត 4K និងមានមុខងារថ្មីៗជាច្រើនប៉ុណ្ណោះទេ ម៉ូដែលថ្មីនេះ ក៏នូវមានសមត្ថភាពអាចធ្វើជាកាមេរ៉ា Webcam សម្រាប់ជំនួយទៅដល់ការ live លក់ផលិតផលអនឡាញបានយ៉ាងល្អថែមទៀតផង។

អាចរកជាវបាននៅហាង៖ https://www.facebook.com/sabbaynashcamerashop 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន