no-alternative title

ឡេបថបអេក្រង់ភ្លោះជំនាន់ថ្មីស៊េរីឆ្នាំ 2021 របស់ក្រុមហ៊ុន ASUS មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយ

ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយនៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះទំហំ១៥អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ 14 អ៊ីញ  ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០២១នេះ។ ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះក៏បានមកជាមួយនឹង ASUS ScreenPad ™ Plus ដែលជាអេក្រង់ទីពីររបស់ឡេបថបម៉ូឌែលនេះ និងជាប្រភេទ Touchscreen មានផ្ទៃលាតធំ ជួយផ្ដល់ភាពងាយស្រួលក្នុងការអាន ជួយដល់ប្រព័ន្ធបញ្ចេញខ្យល់ និងដំណើរការបានយ៉ាងរលូនជាមួយនឹងការបង្កើនលិទ្ធភាពក្នុងការងារនិងធ្វើការងារបានកាន់តែច្រើនក្នុងពេលតែមួយ។

ZenBook Pro Duo 15 OLED ផ្តល់នូវមុខងារដ៏ឆ្លាតវៃដែលមានអង្គដំណើរការ Intel 10th Core ™ i9 បំពាក់ដោយ GPU របស់ NVIDIA® GeForce RTX ™ 3070 ដែលជាអត្ថប្រយោជន៍ដល់ Content Creator ទាំងអស់។ 

no-alternative title

 

ZenBook Duo 14 ផ្តល់នូវអត្ថប្រយោជន៍និងលក្ខណៈពិសេសជាច្រើនរបស់ ZenBook Pro Duo 15 OLED ប៉ុន្តែមានអេក្រង់ ScreenPad Plus ទំហំ 12.6 អ៊ីញនិងមានទម្រង់បង្រួមបន្ថែមទៀតដែលត្រូវបានរចនាឡើងដើម្បីជួយដល់លិទ្ធភាពក្នុងការធ្វើការងារឲ្យបានរហ័ស។ ZenBook Duo 14 ទំងន់ស្រាលត្រឹមតែ 16.9mm ស្តើង និងជាឡេបថប Intel Evo ™ -verified ដែលបំពាក់ដោយអង្គដំណើរការ Intel ជំនាន់ទី 11 ជាមួយក្រាហ្វិក Intel Iris® Xe និងផ្តល់ថាមពលថ្មរហូតដល់ 17 ម៉ោង។ 

Flagship performance: ZenBook Pro Duo 15 OLED

ZenBook Pro Duo 15 OLED ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការរហូតដល់ Intel Core i9 ដែលមានដំណើរការខ្ពស់មានឈីបប្រភេទ NVIDIA GeForce RTX 3070 និងមាន RAM រហូតដល់ 32GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹងអេក្រង់ទីពីរទំហំ ១៤ អ៊ីញប្រភេទ 4K UHD ScreenPad Plus ដែលឥឡូវនេះត្រូវបានកែប្រែឲ្យកាន់តែប្រសើរឡើងនៃពន្លឺ 400 nits – ហើយក៏ដូចជាអេក្រង់ធំផងដែរ។ សម្រាប់ Storage របស់ម៉ូឌែលនេះវិញមានរហូតដល់ 1TB PCIe 3.0 x4 SSD បង្កើនល្បឿនដំណើរការច្នៃប្រឌិតនិងបង្កើនផលិតភាព។ ឡេបថប ZenBook Pro Duo 15 OLED គឺជាឡេបថបដំបូងបង្អស់ដែលមាន GPU NVIDIA GeForce RTX 30 Series ជាក្រាហ្វិកកាត RTX ជំនាន់ទី 2 របស់ NVIDIA ដែលផ្តល់នូវការបង្កើនល្បឿនរបស់ GPU សម្រាប់ផ្ដល់ភាពងាយស្រួលដល់ Content Creators ឬ អ្នកឌីហ្សាញនានា និងអ្នកច្នៃប្រឌិតផ្សេងៗ។

សម្រាប់ដំណើរការកម្ដៅគឺល្អបំផុត ដោយបានប្រើបច្ចេកវិទ្យាថ្មី Active Aerodynamic System Plus (AAS Plus)  ប្រើសម្រាប់រុញអេក្រង់ទី២ ScreenPad Plus 14 ឲ្យហើបឡើងបន្ដិច ដើម្បីបង្កើនចរន្តខ្យល់ត្រជាក់សរុបដល់ទៅ ៣៦% ឯណោះ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់តំណរភ្ចាប់របស់ឡេបថប់ ZenBook Pro Duo 15 OLED ក៏មាន I/O ports ជាច្រើនដូចជា Thunderbolt™ 3 USB-C® ចំនួនពីរដែលមានល្បឿនក្នុងការផ្ទេរឯកសាររហូតដល់ 40Gbps ជាមួយនឹងការសាកថ្ម និងមុខងារបង្ហាញផ្សេងៗទៀត។  ZenBook Pro Duo 15 OLED ក៏រួមបញ្ចូលទាំងប្រព័ន្ធ Intel WiFi 6 (802.11ax) សម្រាប់ការភ្ជាប់ Internet បានលឿនរហូតដល់ ៣ ដងដែលលឿនជាង WiFi 5។

 

អេក្រង់ touchscreen ប្រភេទ 4K OLED HDR NanoEdge ដែលមានទំហំអេក្រង់ធំរហូតដល់ 93% នៃផ្ទៃឡេបថបនិងសឹងតែគ្មានគែម។ បច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យផ្តល់នូវពណ៌ភ្លឺឌិតច្បាស់ល្អដែលមានសមាមាត្រចំនួន 1,000,000:1 contrast ratio ដែលបានបញ្ជាក់ដោយវិញ្ញាបនប័ត្រ VESA DisplayHDR ™ True Black 500 ។ ភាពត្រឹមត្រូវពណ៌ល្អឥតខ្ចោះសម្រាប់ជំនាញក្រាហ្វិចត្រូវបានធានាដោយវិញ្ញាបនបត្រ PANTONE Validated certification ហើយ ZenBook Pro Duo 15 OLED ក៏មានកម្រិតពណ៌ 100% DCI-P3 ផងដែរ។ ការថែរក្សាភ្នែកពីពន្លឺអេក្រង់ដែលមានការបញ្ជាក់ពី TÜV Rheinland-certified eye care ធានានូវកំរិតពន្លឺពណ៌ខៀវទាបដើម្បីការពារភ្នែករបស់អ្នកប្រើប្រាស់ក្នុងកំឡុងពេលធ្វើការយូរ។

Ultimate mobile productivity: ZenBook Duo 14

 

ZenBook Duo 14 គឺជាឡេបថបរបស់ Intel Evo™ -verified ដែលដំណើរការដោយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី 11 ជាមួយនឹងក្រាហ្វិក Intel Iris Xe រហូតដល់ 4.7GHz សម្រាប់ដំណើរការមិនគួរឱ្យជឿដោយមានភ្ជាប់ជាមួយរ៉េមរហូតដល់ 16GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹង ScreenPad Plus ដែលជាអេក្រង់ទីពីរទំហំ ១២.៦ អ៊ីញ។ សម្រាប់ Storage វិញ មានរហូតដល់ 1TB SSD ជួយបង្កើនល្បឿនដំណើរការនិងបង្កើនផលិតភាព។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលដំណើរការជាមួយប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Intel ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពឲ្យកាន់តែខ្លាំង។ សម្រាប់ការប្រើប្រាស់ Performance mode អ្នកប្រើអាចរីករាយជាមួយនឹងការបង្កើនសមត្ថភាពរហូតដល់ 40% បើប្រៀបធៀបទៅនឹងឡេបថបស្តង់ដារស្រដៀងគ្នា។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធកម្តៅ AAS Plus ដែលជួយបង្កើនប្រសិទ្ធិភាពនៃការរក្សាសីតុណ្ហភាពរបស់ម៉ាស៊ីនឲ្យត្រជាក់ថេរ។

ដើម្បីងាយស្រួលក្នុងការភ្ជាប់ទៅនឹងឡេបថប ZenBook Duo 14 ក៏មាន I / O ports ដែលមានសមត្ថភាពខ្ពស់រួមទាំងរន្ធ Thunderbolt ™ 4 USB-C ចុងក្រោយបំផុត។ រន្ធទាំងនេះគាំទ្រការសាកថ្ម និង DisplayPort ដែលមានកម្រិតបញ្ជូន 40 Gbps អនុញ្ញាតឱ្យអ្នកប្រើភ្ជាប់អេក្រង់ 8K ខាងក្រៅឬអេក្រង់ 4K UHD ចំនួនពីរ។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវ Intel WiFi 6 ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ASUS WiFi Master Premium ។

ខាងក្រោមនេះជាតារាងតម្លៃរបស់ម៉ូឌែលទាំង 2:

សម្រាប់ឡេបថបរបស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

- ភ្នំពេញ: https://bit.ly/2Ys1vtS  

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO  

- បាត់តំបង (Battambong): https://bit.ly/2FGi120  

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG  

ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855  

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ដោយ ប៉េងលីន
កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ដោយ ប៉េងលីន
Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

ដោយ ប៉េងលីន